អ្នកវិទ្យាសាស្ត្រ​៖ រកឃើញ​ដើមកំណើត​របស់​ដាយ​ណូ​ស័​រ កើតចេញពី​ហ្វូ​ស៊ី​លប​ក្សី​យក្ស តាំងពី​ចុង​យុគ​ថ្មី​រំលីង​(១៤៥​លាន​ឆ្នាំមុន​)

សង្គមប្លែកៗ
0
350
​វា​មាន​រយៈពេល​១៤៧​លាន​ឆ្នាំ​មកហើយ ចាប់តាំងពី​ដាយ​ណូ​ស័​រ បាន​វិវឌ្ឍន៍​ទៅជា​បក្សី​យក្ស​។​ ​ហ្វូ​ស៊ី​ល​នៃ​បក្សី​យក្ស Archaeopteryx ដែលជា​បក្សី​បាន​វិវត្តន៍​មកពី​ដាយ​ណូ​ស័​រ​នោះ នឹងត្រូវ​នាំយកទៅ​កាន់​ប្រទេស​ជប៉ុន​សម្រាប់​តាំងពិព័រណ៍ ។ ហ្វូ​ស៊ី​ល​នេះ នឹង​នាំយក​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។​   ​ហ្វូ​ស៊ី​ល​ដែល​សល់​តាំងពី​ចុង​យុគ​ថ្មី​រំលីង​(១៤៥​លាន​ឆ្នាំមុន​)​នេះ ត្រូវបាន​ស្រោប​នៅក្នុង​ថ្មកំបោរ អស់​រយៈកាល​រាប់លាន​ឆ្នាំ ហើយ​វា​តំណាង​ឲ្យ​ពេលវេលា​ដ៏​សំខាន់​នៃ​ការវិវត្តន៍​របស់​ដាយ​ណូ​ស័​រ ពេលដែល​ចាប់ផ្តើម​មាន​ស្លាប និង​រោម​ដូច​បក្សី ប៉ុន្តែ​នៅមាន​ធ្មេញ និង​ក្រ​ញ៉ាំ​ជើង​ដូចជា​ដាយ​ណូ​ស័​រ​នៅឡើយ​។​ ​ហ្វូ​ស៊ី​ល​មួយ​នេះ គ្មាន​នរណាម្នាក់​ទៅ​រំខាន​វា​អស់​រយៈពេល​រាប់រយ​លាន​ឆ្នាំ​មកហើយ រហូតដល់​មាន​កំណាយ​ប្រវត្តិសាស្ត្រ​នៅ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​១៨៦១​។​ ​ចាប់តាំងពី​ពេលនោះ​មក វា​ត្រូវបាន​បញ្ជូន​ទៅកាន់​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​របស់​អង់គ្លេស​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ មិន​បានដឹង​នោះឡើយ​ពី​សំណាក​បក្សី​ដ៏ទៃទៀត​ដែលមាន​អាយុកាល​ប្រហាក់ប្រហែលគ្នា​នេះ​។​ ​លោក Charles Darwin(១៨០៩-១៨៨២) គឺជា​ជីវ​វិទូ ភូ​គ​ព្ភ​វិទូ និង​ធម្មជាតិវិទូ​សញ្ជាតិ​អង់គ្លេស ដែល​ល្បីល្បាញ​សម្រាប់​ការចែករំលែក​ប​ដិ​វឌ្ឍន៍​វិទ្យាសាស្ត្រ​របស់លោក​នោះ និង​អ្នក​បុរាណ​វិទូ​ជាច្រើនរូប​ទៀត បានបញ្ជាក់​ពី​ការវិវត្តន៍​មួយ​នេះ ហើយ​ពួកគេ​បាន​អះអាងថា ហ្វូ​ស៊ី​ល​បក្សី​យក្ស បាន​ក្លាយជា​ចំណុច​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​នៃ​ការ​មានជីវិត​នៅលើ​ផែនដី​។​ ​លោក​សាស្ត្រាចារ្យ Paul Barrett មកពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​បាន​និយាយប្រាប់ BBC​ថា កេរតំណែល​របស់​បក្សី​យក្ស Archaeopteryx ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​។ លោក​បន្តថា បក្សី Archaeopteryx ពិតជា​សំខាន់​ខ្លាំងណាស់ ដោយសារ​វា​គឺជា​ហ្វូ​ស៊ី​ល​នៅ​ល្អ​ផ្ទុក​ដោយ​ព័ត៌មាន​យ៉ាងច្រើន ហើយ​វា​ត្រូវបានគេទទួលស្គាល់​ថា​ជា​បក្សី​ដំបូង​គេ​បំផុត​លើ​ផែនដី​៕