Apple ក្លាយជាក្រុមហ៊ុនតម្លៃ 1,000,000,000,000 ដុល្លារដំបូងគេ ក៏ដោយសារយើងទាំងអស់គ្នាជួយជះលុយទិញ

បច្ចេកវិទ្យា
0
478
ទីបំផុតក្រុមហ៊ុនយក្សរបស់អាមេរិកAppleបានសម្រេចក្តីស្រម៉ៃរបស់ខ្លួនក្នុងការយោងចាប់យកតំណែងជាក្រុមហ៊ុនមានជាងគេ និងដំបូងគេលើលោកដែលអាចក្តោបតម្លៃ1,000,000,000,000 ដុល្លារ(១ ពាន់ពាន់លានដុល្លារអាមេរិក)។ តាមរយៈការប្រឹងប្រជែងដំណែងជាមួយAmazonនេះ ទីបំផុតAppleក៏បានដល់ទីមុនAmazonទៅហើយនេះក៏ដោយសារតែBrandមួយនេះមានអតិថិនជាច្រើនជុំវិញពិភពលោករួមទាំងកម្ពុជាផង ខណៈដែលAmazonមិនសូវជាមានការវាយលុកទីផ្សារនៅប៉ែកអាស៊ីនៅឡើយ។ បើសិនជាអ្នកជាApple Fanboyម្នាក់ដែលកំពុងកាន់ iPad គូររូបប្រើ Apple Pencil រត់ហាត់ប្រាណប្រើApple Watchនិង ស្តាប់ចម្រៀងតាម Apple Music នៅលើ iPhone ដោយប្រើ Apple Airpod ឬកាស Beat នឹងអានអត្ថបទនេះនៅលើ Macbook នោះ យើងដឹងខ្លួនប្រាកដហើយថាអ្នកជាម្នាក់ក្នុងចំណោមរាប់លានអ្នកផ្សេងទៀតដែលជះលុយជួយ Apple អោយដល់គោលដៅបែបនេះ។ ប្រភព៖ CNN ដោយ៖ ហ៊ត វន្ថា ប្រភព៖ បរទេស