តៃវ៉ាន់​ស្វែងរក​នូវ​ការបង្កើន​កញ្ចប់​ថវិកា​រលើ​វិស័យ​ការពារជាតិ​ដល់ ១១​ពាន់​លាន ខណៈ​មានការ​គម្រាមកំហែង​ពី​សំណាក់​ចិន​កាន់តែខ្លាំង​

ព្រឹត្តិការណ៍ថ្មីៗ
0
361
(​ទីក្រុង​តៃប៉ិ​)៖ សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ សីហា​នេះ​ថា ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សៃ​អ៊ីង​វិ​ន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោកស្រី​កំពុង​ស្វែង​រកមើល​ការបង្កើន​ការចំណាយ​លើ​វិស័យ​យោធា​បន្ថែមទៀត ខណៈដែល​ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ចិន​មានការ​ធ្លាក់ចុះ​កាន់តែខ្លាំង​។​ ​សំណើ​របស់​លោកស្រី​ក្នុងការ​បង្កើន​ថវិកា​រលើ​វិស័យ​ការពារជាតិ ៥,៦​ភាគរយ ឬ​ស្មើ ១១,៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​ត្រូវ​រៀបចំឡើង មុនពេល​វិស្សម​ការ​សភា​។ ​ទីក្រុង​ប៉េកាំង​មើលឃើញថា កោះ​ស្វយ័ត​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់ខ្លួន ដែល​មុននឹង​ក្រោយ​ចិន​ត្រូវតែ​យកមក​វិញ​ឲ្យ​បាន ទោះ​ត្រូវ​ប្រើ​កម្លាំងយោធា​ក៏ដោយ​។ ប្រទេស​ចិន​បាន​បង្កើន​សម្ពាធ​កាន់តែខ្លាំង​ទៅលើ​តៃវ៉ាន់ ចាប់តាំងពី​លោកស្រី Tsai បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់​ចាប់តាំងពី​ឆ្នាំ ២០១៦​មក ខណៈដែល​រដ្ឋាភិបាល​តៃវ៉ាន់​បដិសេធ​មិន​ព្រម​ទទួលយក​គោលការណ៍​ចិន​តែមួយ​។​ ​ការបង្កើត​សម្ពាធ​យោធា​របស់​ចិន​ទៅលើ​តៃវ៉ាន់ គឺ​ការធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់ នៅក្នុង​តំបន់​ក្បែ​កោះ​តៃវ៉ាន់​តែម្តង​។​ ​ថវិកា​ការពារជាតិ​តៃវ៉ាន់​សម្រាប់​ឆ្នាំ​២០១៨ គឺ​ត្រូវបាន​បង្កើន​ត្រឹមតែ ១,៩ ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​កញ្ចប់​ថវិការ​នៅ​ឆ្នាំ ២០១៩ វិញ វា​ត្រូវបាន​បង្កើន​ដល់​ទៅ​ប្រហែល ៥​ភាគ ដែល​នឹងត្រូវ​ចំណាយ​ទៅលើ​គម្រោង​ការពារ​ខ្លួន​គ្រប់គ្រាន់​។​ ​តៃវ៉ាន់​ចង់​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន ដែល​ធ្វើឡើង​នៅក្នុង​ស្រុក ជាពិសេស​គឺ​នាវាមុជទឹក​។ នៅក្នុង​ឆ្នាំនេះ សហរដ្ឋអាមេរិក​បាន​អនុម័ត​លើ​អាជ្ញា​បណ្ណ​ក្នុង​ការលក់​បច្ចេកវិទ្យា​នាវាមុជទឹក​ទៅ​ឲ្យ​តៃវ៉ាន់ ដើម្បី​ផលិត​នាវាមុជទឹក​ឲ្យ​បាន​កាន់តែច្រើន​ទៅតាម​បំណង​របស់​តៃវ៉ាន់ ក្នុងការ​ទប់ទល់​ទៅនឹង​ចិន​៕