ប្រទេស​ជប៉ុន​បាន​ប្រារព្ធ​ខួប​ឆ្នាំ​ទី ៧៣ នៃ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ពី​សំណាក់​កងទ័ព​អាមេរិក​លើ​ទីក្រុង​ហ៊ី​រូ​ស៊ី​ម៉ា ដែល​គ្មាន​ថ្ងៃ​អាច​បំភ្លេចបាន !

ព្រឹត្តិការណ៍ថ្មីៗ
0
518
​កាលពីពេល​កន្លងទៅនេះ ប្រទេស​ជប៉ុន​បាន​ប្រារព្ធ​ខួប​ឆ្នាំ​ទី ៧៣ នៃ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ពី​សំណាក់​កងទ័ព​អាមេរិក​លើ​ទីក្រុង​ហ៊ី​រូ​ស៊ី​ម៉ា (Hiroshima) ជាមួយ​ការព្រមាន​របស់​អភិបាលក្រុង​មួយ​នេះ ពី​ការកើនឡើង​គំនិត​ជាតិនិយម ដែល​អាច​នឹង​បំផ្លាញ​ដល់​សន្តិភាព​ពិភពលោក​។​ ​ពិធី​នេះ​ធ្វើឡើង​នៅ​សួន Peace Memorial ដោយមាន​អ្នកចូលរួម​ប្រហែល ៥​ម៉ឺន​នាក់ ក្នុងនោះ​គឺមាន​អ្នកតំណាង​មកពី​ប្រទេស​ចំនួន ៨៥ ព្រមទាំង​អ្នក​នៅរស់​រាន​ពី​ការទម្លាក់​គ្រាប់បែក​នេះ​ផងដែរ​។​អ្នកចូលរួម បាន​ស្ងៀមស្ងាត់​នៅ​អំឡុង​ម៉ោង ៨:១៥​នាទី​ព្រឹក ដើម្បី​រំលឹក​ដល់​ម៉ោង​ជាក់លាក់​ដែល​គ្រាប់បែក​បរិមាណ​ឈ្មោះ "Little Boy" ត្រូវបាន​ទម្លាក់​ចេញពី​យន្តហោះ​អាមេរិក មកលើ​ក្រុង​នេះ​។​នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia ។​ ​អភិបាលក្រុង​ហី​រ៉ូ​ស៊ី​ម៉ា លោក Kazumi Matsui បាន​អំពាវនាវ កសាង​ពិភពលោក គ្មាន​បរមាណូ តាមរយៈ​កិច្ចពិភាក្សា ហើយ ជំរុញ​ឲ្យ ជប៉ុន​ចូលរួម​ចុះហត្ថលេខា​លើ សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាមេរិក បរមាណូ ដែល​អង្គការសហប្រជាជាតិ​បានអនុម័ត​កាលពី​ខែកក្កដា​ឆ្នាំ​២០១៧​។​ ​លោក Kazumi Matsui​បន្តទៀតថា ជប៉ុន​ចាំបាច់​ត្រូវតែ​ដឹកនាំ​ពិភពលោក ពិភាក្សា និង​សហការគ្នា ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​គ្មាន​អាវុធ​ប្រល័យ​លោក​។ លោក ក៏បាន​ព្រមាន ពី​ការប្រឈមមុខ​តានតឹង ដាក់គ្នា​ពាក់ព័ន្ធ​និង​អាវុធ​បរមាណូ ហើយ បើ​យើង​មិន​បញ្ចប់​បរមាណូ​នោះទេ អនាគត​មនុស្សជាតិ​នឹង​ជួប​រឿង​អាក្រក់​ជាង​ជប៉ុន​រាប់សិប​ដង​។​ ​សូមបញ្ជាក់​ផងដែរ​ថា​« គ្រាប់បែក បរមាណូ នាពេល​បច្ចុប្បន្ន​គឺមាន​កម្លាំង បំផ្លាញ ខ្លាំង​ជាង បរមាណូ​ដែល​ទម្លាក់​នៅ​ជប៉ុន​រាប់សិប​ដង ហើយ​ប្រសិនបើ​រង​ការវាយប្រហារ​នោះ នឹងមាន​អ្នកស្លាប់​រាប់ លាន​នាក់ មិនមែន​ជាង ១​សែន​នាក់​ដូច​នៅ ជប៉ុន​នោះឡើយ​។​ ​ចំណែក​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្ស៊ូ អា​បេ បាន​ថ្លែង​ក្នុង​ពិធី​នេះដែរ​ថា «​ដើម្បី​សម្រេច​នូវ​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ គឺ​យើង​ត្រូវការ​យល់ដឹង​ពី​គ្រាប់បែកនុយក្លេអ៊ែរ ដែល​អាច​បង្ក​សោកនាដកម្ម​ប៉ុណ្ណា​នោះ​។ ចាប់ពី​ចំណុច​នេះ យើង​ត្រូវ​ការទទួល​កិច្ចសហប្រតិបត្តិការ​ពី​បណ្តា​ប្រទេស​ដែលមាន និង​ប្រទេស​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​»​។​ ​គួរ​រំលឹក​ជូន​ថា ជប៉ុន បាន​ទទួលរង​ការឈឺចាប់ ដោយសារតែ​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ របស់​សហរដ្ឋអាមេរិក​ចំនួន ២ លើក នៅ​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទី ២​។ លើកទីមួយ​គឺ​នៅ​ថ្ងៃទី​០៦ ខែសីហា ខែ​ឆ្នាំ​១៩៤៥ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​លើ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ដោយ​សម្លាប់​ប្រជាជន​ជប៉ុន​ជាង ១៤០,០០០​នាក់ ហើយបី​ថ្ងៃ​មកទៀត​គ្រាប់បែក​នុយ​ក្លេ អ៊ែរ​ទី ២ ត្រូវ​កងទ័ព​អាមេរិក​សំពង​លើ​ទីក្រុង​ណា​ហ្កា​សា​គី (Nagasaki) ផ្ដាច់ជីវិត​មនុស្ស ៧៤,០០០​នាក់​៕ ​