រុស្ស៊ី​ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម​ជាមួយ​អង្គការ​ណា​តូ ប្រសិនបើ​ប្រទេស​ហ្ស​ក​ហ្ស៊ី ចូលរួម​សម្ព័ន្ធ​ជាមួយ​អង្គការ​ណា​តូ​

ព្រឹត្តិការណ៍ថ្មីៗ
0
420
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ សីហា​នេះ​ថា នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev បាន​ព្រមាន​ថា គម្រោង​សម្រាប់​ប្រទេស​ហ្ស​ក​ហ្ស៊ី ក្នុងការ​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​អាច​ញ៉ាំ​ឲ្យ​មាន​ជម្លោះ​ប្រដាប់អាវុធ​យ៉ាងខ្លាំង​ក្លា រវាង​ប្រទេស​រុស្ស៊ី ជាមួយ​ប្រទេស​លោកខាងលិច​។​ ​លោក Medvedev បានចេញ​សេចក្តី​ព្រមាន​យ៉ាងខ្លាំង​បែបនេះ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ស្ថានីយ​វិទ្យុ FM Kommersant FM ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Tass​។​ ​ នាយករដ្ឋមន្ត្រី​រុស្ស៊ី​រូប​នោះបាន​និយាយថា ការចូលរួម​អង្គការ​ណា​តូ​របស់​ប្រទេស​ហ្ស​ក​ហ្ស៊ី ដែល​ត្រូវបាន​ឯកភាព​ដោយ​អង្គការ​ណា​តូ ដែល​បាន​ដាក់ជូន​កាលពី​ឆ្នាំ ២០០៨ អាច​បង្ក​ឲ្យ​មាន​ជម្លោះ​ប្រដាប់អាវុធ​ទ្រង់ទ្រាយ​ធំ ចេញ​ជាល​ទ្ធ​នៃ​គ្រោះមហន្តរាយ​ដ៏​ខ្លាំងក្លា​។ ​ប្រទេស​ហ្ស​ក​ហ្ស៊ី ដែលជា​ប្រទេស​ដ៏​តូច​ស្ថិតនៅ​តំបន់ភ្នំ Caucasus ស្ទើរតែ​បាន​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាម​នឹង​គ្នា​កាលពី​ឆ្នាំ ២០០៨​ម្តង​រួម​ហើយ ជុំវិញ​ការបែងចែក​ខេត្ត South Ossetia និង​ខេត្ត Abkhanzia ដែល​ក្រុម​បំបែក​ទឹកដី​នៅ​ទីនោះ​មាន​វិមាន​ក្រឹម​ឡាំង​នៅ​ពី​ក្រោយខ្នង​។​ ​លោក Medvedev បាន​និយាយថា សង្គ្រាម​នេះ​មិនអាច​ជៀស​រួច​នោះទេ​។ ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​ប្រទេស​ហ្ស​ក​ហ្ស៊ី​វិញ ជម្លោះ​ប្រដាប់អាវុធ​ដែលជា​ភស្តុតាង​ដោយ​គ្មាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ពុ​ហុ​ភាគី ដូចជា​អង្គការ​ណា​តូ ប្រទេស​របស់ខ្លួន​តែង​រង​ការ​គម្រាមកំហែង​ពី​សំណាក់​រុស្ស៊ី​រហូតមក​។​ ​ថ្មីៗ​កន្លងទៅនេះ ប្រធានាធិបតី​ហ្ស​ក​ហ្ស៊ី លោក Giorgi Margvelashvili បាន​បើក​ឲ្យ​មាន​ការធ្វើ​សមយុទ្ធ Noble Partner ជាមួយនឹង​សន្ទរកថា​ធ្វើការ​វាយប្រហារ​ទៅលើ​ក្រុម​ផ្តាច់ខ្លួន ដែលមាន​ប្រទេស​រុស្ស៊ី​នៅ​ពីក្រោយ​ខ្នង ដោយបាន​ប្រាប់​កងទ័ព​ថា «​ថ្ងៃនេះ យើង​ក្រោយ​ឈរ​ប្រឆាំង​ទៅនឹង​តំបន់​នៃ​ប្រទេស​នេះ ដែល ២០​ភាគ​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​រុស្ស៊ី​»​។ ជា​ប្រតិកម្ម រុស្ស៊ី​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​សមយុទ្ធ​នោះ និង​បាន​ហៅ​សមយុទ្ធ​នោះ​ថា ជាការ​ប្រើ​សម្ពាធ​យោធា​ទៅលើ​តំបន់​ទាំងនោះ​ហើយ​។​ ​គួរ​កត់សម្គាល់ថា កាលពី​ខែ​មុន រុស្ស៊ី​បាន​បញ្ជូន​កងទ័ព​រាប់​ពាន់​នាក់ រួមទាំង​គ្រឿង​សព្វាវុធ​យ៉ាង​សន្ធឹកសន្ធាប់ ទៅកាន់​ព្រំដែន​ខាងលិច ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​លោកខាងលិច ដែល​កា​រប​ញ្ជុ​ន​កងទ័ព​នេះ​ធ្វើឡើង​ចំ​ពេក​ដែល​អង្គការ​ណា​តូ បានដាក់​ពង្រាយ​កងទ័ព និង​គ្រឿង​បរិក្ខា​យោធា ទៅធ្វើ​សមយុទ្ធ​កាន់តែ​កៀក​ព្រំដែន​រុស្ស៊ី ស្របពេល​ដែល​ភាព​តានតឹង​មានការ​កើនឡើង​កាន់តែ​ខ្លាំង​៕​