Breaking News……… សហរដ្ឋអាមេរិក និង​ចិន អាច​នឹង​ប្រើប្រាស់​យោធា​ដើម្បី​បញ្ចប់​ប​ញ្ហ​នាពេល​ឆាប់​ខាង​មុននេះ !

ព្រឹត្តិការណ៍ថ្មីៗ
0
566
​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ សីហា​នេះ​ថា កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​ធ្ងន់ B-52 ទៅ​ហោះ​ពីលើ​សមុទ្រ​ចិន​ខាងកើត ដែល​ស្ថិតនៅក្នុង​តំបន់​ក្បែរ​ជប៉ុន កាលពី​ថ្មីៗ​នេះ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ពី​បញ្ជាការ​កងទ័ព​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក​របស់​សហរដ្ឋអាមេរិក ដែលមាន​បេសកកម្ម​រួមគ្នា​មួយ​ជាមួយ​កងទ័ពជើងទឹក​។​ ​កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប៉ា​ស៊ី​ហ្វី​ក​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​បាន​និយាយ​កាលពី​ថ្ងៃទី​៣​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​ធ្ងន់ B-52 ចំនួន ២​គ្រឿង​មកពី​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក រួមជាមួយ​យន្តហោះ P-8 Poseidon ចំនួន ២​គ្រឿង​មកពី​កងទ័ពជើងទឹក បាន​ហោះ​រួមគ្នា​ពីលើ​តំបន់​សមុទ្រ​ចិន​ខាងកើត ដើម្បី​ព​ង្រឹ​ក​សម​ហ​រណកម្ម​កងកម្លាំង​រួមគ្នា​។​ ​សេចក្តីថ្លែងការណ៍​បាន​និយាយថា ចាប់តាំងពី​ឆ្នាំ​២០០៤​មក បញ្ជាការ​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក បានធ្វើ​ប្រតិបត្តិ​ការណ៍ ដែល​គេ​ឲ្យ​ឈ្មោះថា «​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​បន្ត​»​។​ ​យោងតាម​បញ្ជាការ​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក ការធ្វើ​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​លំហ​ស្របច្បាប់ គឺធ្វើឡើង​ទៅតាម​ច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ ដែល​លំហ​នេះ​ត្រូវបាន​ចាត់ទុកថា «​មាន​សារៈសំខាន់​ចំពោះ​គោលការណ៍ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ជាស​កល ដែល​យក​ច្បាប់​ជា​គោល​»​។​ ​យោងតាម​រូបភាព​ពី​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២ បានបង្ហាញ​ពី​ការចាក់​សាំង​ទៅលើ​យន្តហោះ B-52 ដែលថា យន្តហោះ​នេះ បានធ្វើ​ការហោះហើរ​ពីលើ​តំបន់​ទាំងនោះ​ជាង​មួយថ្ងៃ​។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋាភិបាល​អាមេរិក​ដែល​បានបង្ហាញ​ជា​សាធារណៈ យន្តហោះ B-52 ត្រូវបាន​បញ្ជូនទៅ​ហោះ​ពីលើ​តំបន់​សមុទ្រ​ចិន​ខាងកើត បន្ទាប់ពី​ពួកវា​បានចេញ​ដំណើរ​ពី​មូលដ្ឋាន​ទ័ពអាកាស Baksdale ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Louisiana​។ ក្រោយពី​បាន​បំពេញបេសកកម្ម​ហើយ យន្តហោះ​ទាំងនោះ​បាន​ចុះចត​នៅ​មូលដ្ឋាន​កងទ័ពអាកាស Anderson ប្រចាំ​នៅលើ​កោះ​ហ្គាំ​។​ ​កាលពី​ខែមិថុនា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហ័​រ ឈុន​យី​ង បានបង្ហាញ​ពី​ការមិន​សុខចិត្ត​ទៅនឹង​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​អាមេរិក ដែល​ហោះ​ពីលើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។ លោកស្រី​បាន​ប្រាប់​អ្នករាយការណ៍​ថា ទង្វើ​របស់​អាមេរិក គឺជា​ហានិភ័យ​មួយ​។​ ​កាលនោះ​លោកស្រី​ហ័​របា​ន​និយាយថា ចិន​អត់​ព្រឺ​ទៅនឹង​នាវាចម្បាំង ឬ​យន្តហោះ​ចម្បាំង​របស់​អាមេរិក​នោះទេ​។ ហើយ​ចិន​ក៏​មិន​ញញើត​ក្នុងការ​ចាត់វិធានការ​ណ៍​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​ដែរ ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ​គួរ​កត់សម្គាល់ថា សហរដ្ឋអាមេរិក​បាន​ធ្វើការ​រិះគន់​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ទង្វើ​របស់​ទីក្រុង​ប៉េកាំង នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​ការបង្កើតឡើង​នូវ​មូលដ្ឋាន​យោធា នៅលើ​ប្រជុំ​កោះ​សិប្ប​និមិត្ត​។ ភាព​តាន​តឹក​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង បាន​កើនឡើង​ខ្លាំង រហូតដល់​ថ្នាក់​បញ្ជាការ​ទ័ព​អាមេរិក​ប្រចាំ​នៅ​ប៉ា​ស៊ី​ហ្វី​ក លើកឡើងថា មានតែ​សេនា​រី​យ៉ូ​ប្រកាសសង្គ្រាម​ជាមួយ​ចិន​ទេ ទើប​អាច​បញ្ឈប់​ចិន​ពី​ការកសាង​មូលដ្ឋាន​យោធា​នៅលើ​ប្រជុំ​កោះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​បាន​៕DNT-NEWS ​