ប្រធាន គ​.​ជ​.​ប បើកសវនាការ ដើម្បី​ជំនុំជម្រះ​សំណុំរឿង​លេខ​០០១ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នឹង​ប្រកាស​លទ្ធផល​នា​រសៀល​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
291
​នៅវេលា​ម៉ោង​៨៖០០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​នេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បើក​សវន​ការជំនុំជម្រះ​លើ​សំណុំរឿង​លេខ​០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង​។​ ​បុគ្គល​ទាំង​៥​រូប​ដែល​រង​នូវ​ការប្តឹង​នេះ​រួមមាន​ឈ្មោះ ជា ជីវ​, ថោង សារឿន​, ម៉ាង ឈុន​, ពៅ តាំង និង គ្រុយ គឹម​សាំង​។​ ​ក្នុង​សំណុំរឿង​០០១ ជុំវិញ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​ប្ដឹង​ដោយ​សមាជិក​គណបក្ស​ប្រជាជន​ក្នុង​ខេត្តបាត់ដំបង​នេះ មាន​បុគ្គល​ទាំង​៥​រូប​ដែលជា​អតីត​អ្នកគាំទ្រ​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​បាន​រង​បណ្ដឹង​។ ក្នុងនោះ​ពួកគេ​ទាំង​៥​នាក់ ត្រូវ​ផាកពិន័យ​ក្នុង​ម្នាក់ៗ​ចំនួន​១០​លាន​រៀល​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គ​.​ជ​.​ប​៕