សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​សារជាថ្មី​ទៅលើ​ប្រទេស​អ៊ីរ៉ង់​

ព្រឹត្តិការណ៍ថ្មីៗ
0
341
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សហរដ្ឋអាមេរិក​បាន​ទណ្ឌកម្ម​សារជាថ្មី​ទៅលើ​ប្រទេស​អ៊ីរ៉ង់​សារជាថ្មី ក្រោយពេល​ពី​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ខែឧសភា និង​ការប្តេជ្ញា​ជម្រុញ​ទណ្ឌកម្ម​បន្ថែម​ពី​សំណាក់​រដ្ឋបាល​លោក​ត្រាំ​។​ ​ការដាក់ទណ្ឌកម្ម​លើកទីមួយ ក្នុងចំណោម​ទណ្ឌកម្ម​ពីរលើក បានចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​សម្តៅ​ទៅរក​រូបិយ​វត្ថុ​របស់​អ៊ីរ៉ង់​ទៅកាន់​សហរដ្ឋអាមេរិក និង​ឧស្សាហកម្ម​ធំៗ​ដូចជា​រថយន្ត និង​កម្រាលព្រំ​។​ ​អ៊ីរ៉ង់​បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​ការដាក់ទណ្ឌកម្ម​រួចហើយ ដោយសារតែ​រូបិយប័ណ្ណ​របស់ខ្លួន​បាន​បាត់បង់​តម្លៃ​ប្រហែល​ពាក់កណ្តាល​ចាប់តាំងពី​លោក​ត្រាំ បានប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មក​។​ ​នៅក្នុង​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ចន្ទ លោក ត្រាំ​បាន​និយាយថា ទណ្ឌកម្ម​កំពុង​ព្យាយាម​ដាក់​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​ទៅលើ​ក្រុង​តេ​អេ​រ៉ង់ ដើម្បី​បង្ខំ​ឱ្យមាន​ដំណោះស្រាយ​ដ៏​ល្អ និង​យូរអង្វែង​ចំពោះ​ការគំរាមកំហែង​របស់​អ៊ីរ៉ង់ រួមទាំង​ការអភិវឌ្ឍ​មី​ស៊ី​ល និង​សកម្មភាព​នៅក្នុង​តំបន់​ផងដែរ​។ ផលប៉ះពាល់​នៃ​ការដាក់ទណ្ឌកម្ម​ឡើងវិញ​បាន​បង្កើន​ភាព​តានតឹង​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​បង្ក​ឲ្យ​មានការ​ធ្វើបាតុកម្ម​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា នៅក្នុង​ទីក្រុង​មួយចំនួន​របស់​អ៊ីរ៉ង់​ដោយសារតែ​ប្រព័ន្ធ​នយោបាយ​។​ ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន លោក​ត្រាំ​បាន​និយាយថា លោក​ចង់​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស់​សាន រ៉ូ​ហា​នី​ដោយ​ឥត​លក្ខ​ណ្ឌ​។ ប៉ុន្តែ​សំណើរ​ជួប​របស់លោក​ត្រាំ​ត្រូវបាន​ច្រានចោល​ដោយ​អ៊ីរ៉ង់​។ នៅត្រឹម​ខែវិច្ឆិកា​ខាងមុខ បម្រាម​របស់​អាមេរិក ដែល​ហាម​មិន​ឲ្យ​ប្រទេស​ផ្សេងទៀត​ធ្វើ​ជំនួយ​ជាមួយ​អ៊ីរ៉ង់​នឹងត្រូវ​ចូល​ជា​ធរមាន​។ បើ​ប្រទេស​ណាមួយ​ហ៊ាន​ល្មើ​សនឹង​បម្រាម​នេះ ប្រទេស​នោះ​នឹងត្រូវ​ទទួលរង​ទណ្ឌកម្ម​។ ដោយឡែក អ៊ីរ៉ង់​វិញ​បានគ​ម្រាម​តប​ថា បើ​ការធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន​ត្រូវបាន​ហាម​ឃាត ខ្លួន​នឹង​បិទ​ច្រក​សមុទ្រ​អ័​រ​មូស ដែលជា​ផ្លូវទឹក​ដ៏​មាន​សារៈសំខាន់ ដោយមាន​បណ្តា​ប្រទេស​ជាច្រើន​ត្រូវ​ដឹក​ប្រេង ២០​ភាគរយ​នៃ​តម្រូវការ​ពិភពលោក​ឆ្លងកាត់​ផ្លូវទឹក​មួយ​នេះ​៕DNT-NEWS