ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវបាន​គ្រូមន្តអាគម​ប្រើល្បិច​ប​ង្ឃាំ​ង​ទុក​រំលោភ​អស់​រយៈពេល ១៥​ឆ្នាំ នៅ​ទីបំផុត ….

សង្គមប្លែកៗ
0
670
​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន CNN នៅ​ថ្ងៃទី​៨ សីហា​នេះ​បាន​ឲ្យ​ដឹងថា ស្ត្រីជន​ជន​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវបាន​ប​ង្ឃាំ​ង​ទុក​នៅក្នុង​រូង​មួយ​អស់​រយៈពេល ១៥​ឆ្នាំ​ដោយ​គ្រូមន្តអាគម​ម្នាក់ ដែល​តែងតែ​រំលោភ​រូបនាង​ជា​ញឹកញាប់​។​ ​ប៉ូលីស​ក្នុងស្រុក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា នារី​អាយុ ២៨​ឆ្នាំ ដែល​ត្រូវបាន​ហៅ​កាត់​ដោយ​អក្សរ​«H» ឬ​អក្សរ​ហ​ជា​ភាសា​ខ្មែរ ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃអាទិត្យ នៅក្នុង​គ្រ​លៀត​ថ្ម​មួយ នៅ​ជិត​ភូមិ​បា​ជូ​ហ្កា​ន នៃ​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី ស្ថិតនៅ​ចំ​កណ្តាល​ប្រទេស​ឥណ្ឌូនេស៊ី​។​ ​កាសែត Jakarta Post បាន​រាយការណ៍​ថា មន្ត្រី​ប៉ូលីស​បានទទួល​ព័ត៌មាន​ថា នាង​ហ ត្រូវបាន​គេ​ឃុំឃាំង​នៅ​ទីនោះ ដោយ​គ្រូមន្តអាគម​ម្នាក់​ស្ថិតនៅ​ក្នុងភូមិ​នោះ​អាយុ ៨៣​ឆ្នាំ​ឈ្មោះថា ចា​ហ្គូ (Jago)​។ ក្រោយពី​បាន​ឃុំខ្លួន និង​បាន​ចោទសួរ​លោកតា​រូបនោះ​ហើយ ពួកគេ​ក៏បាន​ជួយសង្គ្រោះ​នាង​។​ ​យោងតាម​ប៉ូលីស គ្រូ​សារ​របស់​នាង ហ បាន​នាំ​នាង​ទៅ​ឲ្យ​គ្រូមន្តអាគម​ព្យាបាល​កាលពី​ឆ្នាំ​២០០៣ ដែល​កាលនោះ​នាង​មាន​អាយុ ១៣​ឆ្នាំ​។ ការដែល​ម្តាយ​នាង​បាន​នាំ​នាង​ទៅ​ពេលនោះ ដោយសារតែ​លោកតា​ម្នាក់នេះ គឺជា​គ្រូមន្តអាគម​ដ៏​ល្បីល្បាញ​ម្នាក់​ខាង​ការព្យាបាល​ដោយ​មន្តអាគម​។​ ​ក្រោយពី​បាន​យកទៅ​ទុក​ឲ្យ​តា​មើលជំងឺ​ហើយ លោកតា Jago បាន​ប្រាប់​ក្រុមគ្រួសារ​របស់​នាង ហ ថា នាង​បាន​ចាក​ចេញទៅ​ឆ្ងាយ​ហើយ​។ នាង​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន បន្ទាប់ពី​គ្រួសារ​របស់​នាង​មិនអាច​តាមរក​នាង​ឃើញ​។​ ​យោងតាម​សេចក្តី​ថ្លែង​របស់​ប៉ូលីស​បានអោយដឹងថា លោកតា Jago បាន​រំលោភ​ផ្លូវភេទ​លើ​នាង ហ​អស់​រយៈពេល ១៥​ឆ្នាំ​មកហើយ ក្រោមលេស​ពី​ការព្យាបាល​ដោយ​មន្តអាគម​។ ក្នុងពេល​រួមភេទ គ្រូមន្តអាគម​នោះបាន​ប្រាប់​នាង​ថា មាន​បា​មី​ដែលមាន​ឈ្មោះថា Amrin ឬ​មកពី​ខ្សែ​រាជរ​ង្ស​ជីន​មក​សណ្ធិ​លើ​រាងកាយ​របស់លោក​។​ ​លោកស្រី Magdalena Sitorus ឧ​ត្ត​ម​ស្នងការ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើហិង្សា​លើ​ស្ត្រី​បាន​និយាយប្រាប់​កាសែត Jakarta Post ថា «​ចាប់តាំងពី​ជនល្មើស​បានទទួល​ការគោរព​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​ភូមិ​នេះ អាច​និយាយបានថា មាន​ជនរងគ្រោះ​ផ្សេងទៀត​នៅ​សេសសល់ ដោយសារតែ​ពួកគេ​នៅមាន​ការភ័យខ្លាច​»​។​ ​ប៉ូលីស​បាន​ចោទប្រកាន់​លោកគ្រូ​មន្តអាគម​នោះ​ពីបទ​រំលោភ​ផ្លូវភេទ​លើ​កុមារ ក្រោម​មាត្រា​ការពារ​កុមារ​។ លោកតា​អាយុ ៨៣​ឆ្នាំ​រូបនេះ នឹងត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​អស់​រយៈពេល ១៥​ឆ្នាំ​៕DNT-NEWS