អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ក្រោយពេល​អស់អំណាច​ត្រូវ​រង​ការចោទប្រកាន់​ជាច្រើន​ករណី​នឹង​អាច​ប្រឈម​ទៅ ការជាប់​ពន្ធ​ធនាគារ ១៥​ឆ្នាំ ថែមទាំង​ទទួលរង​នូវ​ការផាកពិន័យ​រឹបអូស​ទ្រព្យសម្បត្តិ !

ព្រឹត្តិការណ៍ថ្មីៗ
0
335
(​ទីក្រុង​កូ​ឡា​ឡាំ​ពួ​)៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់នៅ​ថ្ងៃ​ពុធ​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​លាងលុយកខ្វក់ ដែលជា​ផ្នែក​មួយ​នៃ​ការបើក​ការស៊ើបអង្កេត​អំពី​ការបាត់បង់​ថវិការ​ម៉ាឡេស៊ី​។​ ​ការលាង​លុយកខ្វក់​នោះ គឺ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការផ្ទេរ​ទឹកប្រាក់​១០,៣​លាន​ដុល្លារ​អាមេរិក​ពី​កញ្ចប់​ថវិការ​រដ្ឋ​ចូលទៅក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​របស់លោក​ណា​ជីប​។​ ​ចៅក្រម​បាន​បញ្ជូន​ករណីនេះ​ទៅកាន់​តុលាការ​ជាន់ខ្ពស់ ដើម្បី​ស្តាប់​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ រួម​ជាមួយនឹង​ការចោទប្រកាន់​ពីមុន​ផង​។​ ​តុលាការ​បានដឹងថា ថវិការ ២៧​លាន​រី​ហ្គី​ត​ម៉ា​ឡេ និង​លុយ ១០​លាន​រី​ហ្គី​ត​ម៉ា​ឡេស ត្រូវបាន​ផ្ទេរ​ចូលទៅក្នុង​គណនេយ្យ​តែមួយ ហើយ​លុយ ៥​លាន​រី​ហ្គី​ន​ផ្សេងទៀត ត្រូវបាន​ផ្ទេរ​ចូល​គណនេយ្យ​មួយ​ផ្សេងទៀត​។ បើ​រកឃើញថា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន លោក​ណា​ជីប​ប្រឈម​ទៅនឹង​ការជាប់​ពន្ធ​ធនាគារ ១៥​ឆ្នាំ និង​ទទួលរង​នូវ​ការផាកពិន័យ​រឹបអូស​ទ្រព្យសម្បត្តិ​។​ ​លោក​ណា​ជីប​ដែលមាន​អាយុ ៦៤​ឆ្នាំ ត្រូវបាន​កោះហៅ​កាលពី​ថ្ងៃ​អង្គារ ដោយ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) សម្រាប់​ការសាកសួរ​ថ្មី​មួយ ដែលមាន​រយៈពេល​ប្រហែល ៤៥​នាទី​។​ ​សូមបញ្ជាក់ថា អតីត​មេដឹកនាំ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​កាលពី​ខែ​មុន ចំនួន ៣​ករណី ក្នុងនោះ​រួមមាន​ពីបទ​ឧក្រិដ្ឋកម្ម ទំនុកចិត្ត និង​ការបំពាន់​អំណាច​។​ ​គួរ​រំ​ម្លឹ​ក​ដែរ​ថា​គួរ​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​១៨​ឧសភា​មក ប៉ូលីស​ម៉ាឡេស៊ី បាន​បើក​ប្រតិបត្តិ​ការឆែកឆេរ​នៅក្នុង​ផ្ទះល្វែង​ជាច្រើន​កន្លែង​ដែល​ក្នុងនោះ​ក៏មាន​ទាំង​និវេសន៍ដ្ឋាន​របស់លោក Najib Razak អតីត​នាយ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ក៏​ព្រមទាំង​លំនៅឋាន​របស់​កូន​គាត់​ចំនួន​ពីរ​នាក់​ផង​។ ប្រតិបត្តិ​ការឆែកឆេរ​នេះ ត្រូវបាន​ប្រព្រឹត្តទៅ​មិនយូរប៉ុន្មាន​ឡើយ​បន្ទាប់ពី​បក្សសម្ព័ន្ធ​របស់លោក​ត្រូវ​បានទទួល​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​សភា​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​៩​ឧសភា​កន្លងទៅនេះ​។​ ​មួយវិញទៀត នៅក្នុង​ផ្ទះល្វែង​មួយ​ខ្នង​ដែល​ពុំមែន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក Najib Razak ប៉ូលីស​ម៉ាឡេស៊ី ក៏បាន​រកឃើញ​ដែរ​នូវ​ស្បោង​ដែលមាន​សុទ្ធតែ​លុយ​យ៉ាង​ពេញ​ណែន​ចំនួន​៣៥​ស្បោង​ក្នុងនោះ ស្បោង​ចំនួន ២៦ មាន​សុទ្ធតែ​រូបិយ​ប័​ណ្ឌ​ផ្សេងៗ​គ្នា ដែល​គិត​ជា​ទឹកប្រាក់​សរុប មាន​ចំនួន​ប្រមាណ​ជា ១១៤​លាន Ringgits លុយ​ម៉ាឡេស៊ី​។​ ​លើសពីនេះ ប៉ូលីស​ម៉ាឡេស៊ី បាន​រិ​ប​អូស​ប្រអប់​ចំនួន ២៨៤ ដែល​គេ​ទុក​សម្រាប់​ដាក់​ការ​បូ​ប​យួរដៃ​និង​កាបូប​យួរដៃ​ចំនួន​១៥០​ផ្សេងទៀត​នៅក្នុង​និវេសន៍ដ្ឋាន​កូនស្រី របស់លោក Najib Razak ឈ្មោះ​លោកស្រី Nooryana Najwa ។ នៅក្នុង​ចំណោម​កាបូបយួ​រ​ដៃ​ទាំងនោះ មួយចំនួនធំ​ទំនងជា​ផលិត​ដោយ​ហាង​ម៉ាក​បារាំង​ដ៏​ល្បីឈ្មោះ Hermès​។​ ​ទ​ន្ទា​ម​នេះ ប៉ូលីស បាន​អះអាង​ដែរ​ថា ខ្លួន​បានធ្វើ​ការពិភាក្សា​រួចហើយ​ជាមួយ​ក្រុមហ៊ុន Hermès បារាំង​ដើម្បី​បញ្ជូន​រូបថត​នានា​ទៅកាន់​ប៉ារីស ក្នុង​គោលដៅ​អោយ​ក្រុមហ៊ុន Hermès ពិនិត្យ​ពិ​ច្ច័​យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចង់ដឹងថា​តើ​កាបូប​រី​ប​អូស​បាន​នោះ ពិតជា​កាបូប​សុទ្ធ​ឬក៏​ក្លែងក្លាយ រួមទាំង​ការពិនិត្យ​លើ​តម្លៃ​កាបូប​នោះ​ទៀតផង​។​ ​គូរ​រំលឹកថា បន្ទាប់ពី​លោក Najib Razak បាន​បាត់បង់​អំណាច​មក នាយករដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី លោក ម៉ា​ហា​ធា ម៉ូ​ហា​ម៉េ​ដ បានស្នើ​ឲ្យ​ប៉ូលីស​បើក​ការស៊ើបអង្កេត​នៅលើ​សំណុំរឿង​ពុករលួយ​ដែល​ប្រព្រឹត្ត​ដោយ​លោក ណា​ជីប​និង​បក្សពួក​របស់លោក ក្នុង​គោលដៅ​ដើម្បី​រឹបអូស​យកលុយ​ពុករលួយ​ត្រឡប់មកវិញ​។​ ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ ត្រូវ​ជាប់​សង្ស័យ​ពីបទ​បាន​កេង​បន្លំ​លុយ​រដ្ឋ​ប្រមាណ​ជា​៦៤០​លាន​អ៊ី​រ៉ូ ពី​មូល​និ​ធី​មួយ​1 Malasia Development Berhad (MBD) ដែល​លោក​បាន​បង្កើតឡើង​បន្ទាប់ពី​លោក​បាន​ឡើង​ដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​២០០៩៕