ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ប្រឈម​ទៅនឹង​ការបិទ​ទ្ធា​រ ក្រោយពេល​មាន​បញ្ហា​បន្ត​ជា​បន្ទាប់​ដែល​មិនអាច​រក្សា​សុវត្ថិភាព​អ្នកប្រើប្រាស់​បាន

បច្ចេកវិទ្យា
0
337
​កាលពីពេល​កន្លងទៅនេះ លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ធ្លាប់បាន​ប្រកាសថា គណនី​អ្នកប្រើប្រាស់​Facebook ប្រមាណ​៥០​លាន​គណនី ត្រូវបាន​ក្រុម​អនាមិក​បាន ចូល​បន្លំ​យកទៅ​ប្រើប្រាស់​។ ចំណែក​អ្នកនាំពាក្យ Facebook បាន​អះអាងថា ក្នុងចំណោម​គណនី​ដែល​ត្រួ​ច​បាន​គេ​លួច Hack ក៏មាន​គណនី​របស់លោក Mark Zuckerberg និង​គណនី​របស់លោក Sheryl Sandberg ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​នេះ​ផងដែរ​។ ក្រោយ​មាន​បញ្ហា​នេះ ភាគហ៊ុន Facebook បាន​ធ្លាក់ចុះ ២,៦% ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨​។​ ​ថ្មីៗ​នេះ​បើតាម​របាយការណ៍​ចុះផ្សាយ​ដោយ​កាសែត​Wall Street Journal បាន​ឲ្យ​ដឹងថា​គណៈកម្មាធិការ​ការពា​រ​ទិន្នន័យ​ឯកជន ដែល​ដឹកនាំ​ការឃ្លាំមើល​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​លើ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កនៅ​អឺរ៉ុប បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បញ្ជូន​ព័ត៌មាន​លម្អិត ទាក់ទង​នឹង​ការចូល​វាយប្រហារ​គណ​នី​អ្នកប្រើប្រាស់​៥០​លាន​គណនី​ទៅ​ឲ្យ​ខ្លួន​។ បើ​មិន​អ៊ីចឹង​ទេ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ នឹងត្រូវ​ប្រឈម​ការពិន័យ​ជា​ប្រាក់​១.៦៣​ពាន់​លាន​ដុល្លារ ព្រោះតែ​ការពារ​ទិន្នន័យ​អ្នកប្រើប្រាស់​មិនបាន​។​ ​ជុំវិញ​បញ្ហា​នេះ ខាង​តំណាង​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​ដ៏​ល្បីល្បាញ​មួយ​នេះ​ពុំទាន់​មានការ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​ចំពោះ​ប​ញ្ហ​ដ៏​ស្មុគស្មាញ​មួយ​នេះ ។ យ៉ាងណាមិញ អ្នកប្រើប្រាស់​មួយចំនួនធំ​បានប្រកាសថា ពួកគេ​បិទ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ​ចោល​ឈប់​ប្រាស់​ដោយសារ​ក្រុមហ៊ុន​នេះ​រំលោភ​លើ​ទំនុកចិត្ត​ឯកជន​ភាព​។ នាពេល​បច្ចុប្បន្ន អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​កាន់តែ​បារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន​ជាមួយនឹង​បណ្តាញ​សង្គម​មួយ​នេះ ក្រោយពេល​មានការ​វាយប្រហារ​យ៉ាង​ច្រើន​ពី​សំណាក់​ចោរ​បច្ចេកវិទ្យា ៕