Honda Dream 2019! បង្ហាញ​វត្ដ​មាន​នៅលើ​ទីផ្សារ​ហើយ​

បច្ចេកវិទ្យា
0
773
​ដោយ​មានការ​ទន្ទឹងរ​ង​ចាំ​ពី​សំណាក់​អតិថិជន​យ៉ាងច្រើន​នៅ​ទូទាំងប្រទេស និង​ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់ស្ដែង​របស់​ក្រុមហ៊ុន អិន ស៊ី អិ​ច ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​តម្លើង ចែកចាយ​ផ្ដាច់​ម៉ូតូ ម៉ាក​Honda និង​ជា​ក្រុមហ៊ុន​ទោចក្រយានយន្ដ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ២០១៩ 125cc​។ ពិធី​នេះ​បាន​ប្រ​ព្រឹ​ត្ដទៅ​នៅ​សាល​បុរី​កោះ​ពេជ្រ ។​ អ្វីដែល​គួ​អោយ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​កម្មវិធី​នេះ​គឺ​ការ​រចនា​Honda Dream 125cc Golden Marble ធ្វើអោយ​អ្នកចូលរួម​ក្នុង​កម្មវិធី​ទាំងមូល​មានការ​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ការ​រចនា​ម៉ូត​តែម​ថ្មី​មាន​លក្ខណៈ​ថ្ម​ម៉ាប​យ៉ាង​ល្អ​ប្រណីត រំលេច​ដោ​យស​សៃ​ពណ៌​មាស ដ៏​ល្អ​ឯក​ដែល​បញ្ជាក់​ពី​គុណ​តម្លៃ​ឋិត​ឋេ​រ និង​ជា​និ​មិ​ត្ដ​សញ្ញា​នៃ​ភាពជោគជ័យ​ដែល​ស្ថិ ត​នៅក្នុង​ចិ​ត្ដរបស់​មនុស្ស​គ្រប់គ្នា​។​ ​លោក Ben Kiasrithanakorn អគ្គនាយក​ក្រុមហ៊ុន​N C X Co.,Ltd បាន​លើកឡើងថា ម៉ូតូ​ហុងដា​ឌ្រី​ម​125cc​មិន​ត្រឹមតែ​ជា​ម៉ូតូ​ធម្មតា​នោះទេ​វា​គឺជា​ម៉ូតូ​ដែល​ឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ មោទនភាប និង​អ្វីដែល​យើង​ប្រាថ្នា​ចង់បាន​ពិតប្រាកដ​។ គុណ​សម្បត្ដិ​ពិសេស​របស់​វា​នៅតែ​រក្សាបាន​ជាមួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ល្អ ប្រើប្រាស់​ធន​និង​យូរអង្វែង​។​ពិសេស​នោះ​ផ្លាក​ក​ថ្មី​ល្អឥតខ្ចោះ គឺជា​មោទនភាព​នៃ​ការ​រចនា​របស់​យើង ដែល​បង្ហាញ​ពី​ការតុបតែង​ដោយមាន​កិត្យានុភាព​ជាមួយ​រូប​ត្រីកោណ​ថ្មី ប្លែក​ដ៏​ប្រណិត​ចាំង​ជាមួយ​ពន្លឺ​ភ្លឺ​យ៉ាង​ស្រស់ស្អាត​៕