ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ីរ៉ង់​ប្តេជ្ញា​យកឈ្នះ​លើ​កម្លាំង​អាមេរិក ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ក្នុងករណី​មាន​សង្គ្រាម​

ព្រឹត្តិការណ៍ថ្មីៗ
0
283
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីអ៊ី​រ៉ង់ Hossein Salami បានធ្វើ​សេចក្តី​អត្ថ​ធិ​ប្បាយ​មួយ កាលពី​ថ្ងៃទី​៤ វិច្ឆិកា​ទៅលើ​ពាក្យសម្តី​របស់លោក​ត្រាំ​ដែល​បាន​និយាយ​អំពី​អ៊ីរ៉ង់​។ លោក​វរសេនីយ៍​រូបនោះ​ត្រូវបាន​សារព័ត៌មាន​តា​ស្នី​ម​ស្រង់​សម្តី ដោយបាន​និយាយថា អ៊ីរ៉ង់​មានលទ្ធភាព​អាច​វាយ​ចូល​កាន់កាប់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ក្នុង​រយៈពេល​ត្រឹមតែ ១២​នាទី​តែប៉ុណ្ណោះ បើទោះបី​ជាមាន​វត្តមាន​កងកម្លាំង​របស់​សហ​រដ្ឋ​អាមេរិក​នៅក្នុង​តំបន់​នេះ​ក៏ដោយ​។ លោក​ថា អ៊ីរ៉ង់​មាន​លទ្ធ​ភព​គ្រប់គ្រាន់ ក្នុងការ​ប្រឈម​ជាមួយ​កងកម្លាំង​អាមេរិក​។​ ​ឧ​ត្ត​ម​សេនីយ៍​ត្រី​រូប​នោះបាន​កត់សម្គាល់ថា ការប៉ុនប៉ង​របស់​ស​ហ​រដ្ឋ​អាមេរិក ក្នុងការ​ធ្វើ​ឲ្យ​អ៊ីរ៉ង់​នៅឯ​កា​បានទទួល​បរាជ័យ ហើយ​អាមេរិក​នឹងធ្វើ​ឲ្យ​ខ្លួនឯង​ឯកោ​ពី​ពិភពលោក និង​ពុំមាន​លទ្ធភាព​ក្នុងការ​ធ្វើកំណែទម្រង់​សម្ព័ន្ធមិត្ត​នយោបាយ​របស់ខ្លួន​។ លោក​បន្តថា សេដ្ឋកិច្ច​របស់​សហរ​ដ្ឋ​អាមេរិក​នឹងមិន​អាច​ដោះស្រាយ​ចំពោះ​តម្លៃ​នៃ​ការធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​បាន​នោះទេ​។​ ​លោក​បាន​ព្រមាន​ថា «​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក​គឺ​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​នៃ​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក ហើយក៏​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​ដ៏​ច្បាស់លាស់​នៃ​គោលដៅ​វាយប្រហារ​របស់ខ្លួន​ផងដែរ​»​។​ ​ការព្រមាន​ធ្ងន់ៗ​នេះ បានធ្វើ​ឡើង​ចំ​ពេលដែល​សហរដ្ឋអាមេរិក​បានដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​របស់ខ្លួន​។ នៅ​ថ្ងៃ​ចន្ទ​ទី​៥ វិច្ឆិកា ២០១៨​នេះ សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ទណ្ឌកម្ម​ជុំ​ថ្មី​ប្រឆាំង​ទៅនឹង​អ៊ីរ៉ង់ ដោយ​ក្នុងនោះ​ទណ្ឌកម្ម​នេះ​កំណត់​ទៅលើ​បុគ្គល​ជាង ៧០០​នាក់ អង្គភាព​ជាច្រើន នាវា​ដឹកទំនិញ និង​យន្តហោះ​ដឹក​អ្នកដំណើរ​ជាច្រើន​ត្រូវ​ជាប់​ទៅក្នុង​បញ្ជី​ទណ្ឌកម្ម ដោយ​ក៏មានដែរ​ធនាគារ​ធំៗ ក្រុមហ៊ុននាំចេញ​ប្រេង និង​ក្រុម​ដឹកជញ្ជូន​ប្រេង​។​ ​បន្ថែម​លើស​នេះ បណ្តាញ​ធ្វើការ​ចំណាយ​យ៉ាង​ឆាប់រហ័ស ដែលមាន​មូ​ន​ដ្ឋា​ន​នៅ​ព្រុ​ច​ស៊ែ​ល ត្រូវបាន​គេ​រំពឹងថា​នឹង​កាត់​ផ្តាច់ចំណង​ទំនាក់ទំនង​ជាមួយ​ស្ថា​ប័ណ្ណ​អ៊ីរ៉ង់ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នេះ​ឃ្លាតឆ្ងាយ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​ ​ជាមួយគ្នានេះដែរ សារព័ត៌មាន Express បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ វិច្ឆិកា​នេះ​ថា ប្រទេស​អ៊ីរ៉ង់​បានចាប់ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​ប្រភេទ Kowsar ជំនាន់​ទី​បួន​ដែល​រចនា​ឡើង​ដោយ​ជាតិ​របស់ខ្លួន​យ៉ាង​ធំ ខណៈដែល​ទីក្រុង​តេ​អេ​រ៉ង់​រៀបចំខ្លួន​សម្រាប់​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​មក​លើ​ខ្លួន​៕​