អ៊ីរ៉ង់​ធ្វើ​សមយុទ្ធ​មហា​សម្បើម ដើម្បី​ទទួល​ស្វាគមន៍​ទណ្ឌកម្ម​របស់​អាមេរិក ចំពេល​ដែល​ភាព​តានតឹង​ឡើងក​ម្តៅ​នៅក្នុង​តំបន់​

ព្រឹត្តិការណ៍ថ្មីៗ
0
340
​សារព័ត៌មាន The National Tribune បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៦ វិច្ឆិកា ២០១៨ ថា អង្គភាព​ការពារ​ដែនអាកាស​រប​ស់​អ៊ីរ៉ង់ និង​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា មហា​សម្បើម​កាលពី​ថ្ងៃ​ចន្ទ​ស្រប​ពេលដែល​អាមេរិក​បា​នប​ដាក់ទណ្ឌកម្ម​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​ប្រទេស​នេះ​។​ ​ទីភ្នាក់ងារសារព័ត៌មាន Tasnim បាន​រាយការណ៍​ថា សមយុទ្ធ​ការពារ​ដែនអាកាស​រួមទាំង​កងកម្លាំង​មកពី​មូលដ្ឋាន​កងទ័ពអាកាស al-anbia ដែលជា​កងកម្លាំង​អវកាស និង​កង​យន្តហោះ​ចម្បាំង​មកពី​កងកម្លាំង​អាកាស​។​ ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​អ៊ីរ៉ង់ ដែលមាន​ឈ្មោះថា Velayat ត្រូវ​បានរៀបចំ​ធ្វើឡើង នៅក្នុង​តំបន់ កន្លះ​លាន​គីឡូម៉ែត្រ​ការ៉េ​នៅ​ភាគ​ខាងជើង កណ្តាល និង​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ីរ៉ង់ ខណៈដែល​ប្រទេស​នេះ មាន​ទំហំ​ផ្ទៃដី ១ ៦៤៨ ១៩៥​គីឡូម៉ែត្រ​ការ៉េ​។​ ​សមយុទ្ធ​នេះ​ពាក់ព័ន្ធ​ទៅនឹង​ការបញ្ជារ និង​ការគ្រប់គ្រង​ប្រព័ន្ធ ដើម្បី​តាន​ដាន ចាប់យក​សញ្ញា ស្ទាក់ចាប់​គោលដៅ​សត្រូវ ធ្វើ​ប្រតិបត្តិ​ការការពារ​ដែន​អាកាស តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូវ​និ​ច ប្រើប្រាស់​ប្រព័ន្ធ​បញ្ជូន​សញ្ញា រួមទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស បូក​ថែមទាំង​យន្តហោះ​ទាំង​មាន និង​គ្មាន​មនុស្ស​បើក និង​គ្រាប់​មី​ស៊ី​លបាញ់​ខ្ទប់​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ខែកញ្ញា មេដឹកនាំ​កងកម្លាំង​ឆ្មាំ​ប​ដិ​វ​ត្តិ​អ៊ីស្លាម​អ៊ីរ៉ង់ លោក Ayatollah Alikhamenei បាន​សង្កត់ធ្ងន់​ទៅលើ​មូលដ្ឋាន​ការពារ​ដែនអាកាស ក្នុងការ​ការពារ​ប្រទេស​របស់លោក ដើម្បី​ប្រឆាំង​សត្រូវ​។​ ​អាវុធ​ដែលមាន​កាណុង ៣៥​មី​លី​ម៉ែត្រ​ដែល​ត្រូវបាន​អភិវឌ្ឍន៍​ក្នុងស្រុក ត្រូវបាន​បង្ហាញខ្លួន​នៅក្នុង​ថ្ងៃ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​អ៊ីរ៉ង់​ផងដែរ​។ ប្រព័ន្ធ​កាំភ្លើង​កាណុង​ធំ​ដែល​ហៅថា Seraj មាន​កាណុង ៣៥​មី​លី​ម៉ែត្រ ជាមួយនឹង​គ្រាប់ផ្លោង​ទើបត្រូវ​បាន​ផលិត​ថ្មី និង​បំពាក់​ជាមួយ​ប្រព័ន្ធ​រ៉ា​ដា និង​ប្រព័ន្ធ​មើល​នឹង​ភ្នែក​។​ ​គ្រាប់ផ្លោង​កាណុង​ធំ​អ៊ីរ៉ង់​ស៊េរី​ថ្មី​នេះ ក៏​អាច​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​នៅក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់ ពី​តំបន់​សង្គ្រាម​បានដែរ​។ ប្រព័ន្ធ​កាំភ្លើង​ធំ​នេះ មាន​សមត្ថភាព​ចាប់យក និង​តម្រង់​គោលដៅ​ទៅរក​វត្ថុ​ដ៏​តូច​ពី​ចម្ងាយ​បាន​។​ ​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​សារជាថ្មី​ទៅលើ​អ៊ីរ៉ង់ ដែល​រាំងខ្ទប់​នូវ​ការធ្វើ​ជំនួញ និង​ដាក់​អង្គភាព បុគ្គល និង​ស្ថាបណ្ណ​ជាច្រើន​ទៅក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក​ផងដែរ​។ ការដាក់ទណ្ឌកម្ម​នេះ ធ្វើឡើង​ដោយ​អ៊ីរ៉ង់​ត្រូវបាន​ចោទថា បាន​បន្ត​ផលិត​គ្រាប់​មី​ស៊ី​ល និង​រំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ ឆ្នាំ ២០១៥៕