មហាសេដ្ឋី​អចលនទ្រព្យ​ម្នាក់​ប្រើ​ក្បាច់​ពិសេសៗ​ច្រើនពេក​ធ្វើ​ឲ្យ​មិត្តស្រី​……………

សង្គមប្លែកៗ
0
374


​មហាសេដ្ឋី​លុយ​វាល់​លាន​ម្នាក់ ដែល​បាន​ទទួលស្គាល់ថា​ទុក​ឲ្យ​មិត្តស្រី​រងរបួស​របស់គាត់​រហូតដល់​ស្លាប់ ក្រោយពេល​បើក​សមរភូមិ​សិច​ដ៏​ព្រៃផ្សៃ​ដោយ​ប្រើប្រាស់​គ្រឿ​ញៀន និង​ជាតិ​អាកុល​នោះ ត្រូវបាន​តុលាការ​អង់គ្លេស​សម្រេច​ដាក់គុក​រយៈពេល​៣​ឆ្នាំ និង​៨​ខែ​។​
​លោក​ច​ន ប្រ​ដ​ហ៊ើ​ស គឺជា​មហាសេដ្ឋី​អចលនទ្រព្យ​ម្នាក់ បាន​រួច​ផុតពី​ការចោទប្រកាន់​ពីបទ​ធ្វើឃាត​មិត្តស្រី ណា​តា​លី កូ​ណូ​លី និង​ការធ្វើ​ឲ្យ​នាងរង​របួស​រាងកាយ​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​លោក​បាន​ឆ្លើយ​ទទួលទោស​ចំពោះ​ករណី​មនុស្សឃាត​ដោយសារតែ​ការធ្វេសប្រហែស​។​
​បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់នេះ ដែល​ត្រូវបាន​គេ​និយាយ​ប្រាប់ថា​លោក​នឹង​ត្រូវគេ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​នោះ បានយូរ​កាបូប​ខ្មៅ ពេលដែល​លោក​ធ្វើដំណើរ​មកដល់​តុលាការក្រុង​ម​ប៊ើ​មីង​ហ៊ែ​ម កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​
​លោក​ប្រ​ដ​ហ៊ើ​ស បាន​និយាយ​អំឡុង​សវនាការ​តម្លៃ​១៥​លាន​ផោន​របស់លោក​ថា លោក​បាន​ទុក​នាង​កូ​ណូ​លី ដែលជា​ស្ត្រី​ម្តាយកូន​១ រងរបួស និង​ចេញឈាម ឲ្យ​ស្លាប់​នៅក្នុង​ផ្ទះ​របស់​ពួកគេ ក្រោយពេល​នាងរង​របួស​ជាង​៤០​កន្លែង​លើ​ខ្លួនប្រាណ​របស់​នាង​។​


សវនាការ​របស់លោក​បាន​ញ្ជា​ក់ថា បន្ទាប់ពី​រួម​សិច​ដោយ​ប្រើប្រាស់​គ្រឿងញៀន និង​ជាតិ​អាកុល លោក​បាន​ចុច​ទូរស័ព្ទ​ទៅ​លេខ​៩៩៩​ពី​ផ្ទះ​របស់លោក​នៅ​ភូមិ​គីន​វើ ស្ថិតក្នុង​ស្រុក​វ៉េ​ស មី​ដ​លែ​ន ភាគ​ខាងលិច​អង់គ្លេស ហើយ​បាន​និយាយប្រាប់​នគរបាល​ថា លោក​បាន​រកឃើញ​ដៃគូ​លើ​គ្រែ​របស់លោក​ស្លាប់​នៅក្រោម​ជណ្តើរ​ផ្ទះ​។​
​សមាជិកគ្រួសារ​នាង​កូ​ណូ​លី ដែល​ស្លៀកពាក់​ពណ៌​ផ្កាឈូក​ដើម្បី​រំឭក​ដល់​នាង​នោះ បាន​យំ​ដោយ​ក្តី​សោកសៅ​ជាទីបំផុត ពេលដែល​លោក​ប្រ​ដ​ហ៊ើ​ស ត្រូវបាន​តុលាការ​បញ្ជូនទៅ​ដេក​គុក​។​
​ពាក់ព័ន្ធ​នឹង​ការដាក់​គុគ​លោក​ប្រ​ដ​ហ៊ើ​ស​នេះដែរ លោក​ចៅក្រម ជូ​លៀន ណូ​ឡេស បាន​ទទួលស្គាល់ថា មហាសេដ្ឋី​អភិវឌ្ឍន៍​អចលនា​ទ្រព្យ​ម្នាក់នេះ និង​នាង​កូ​ណូ​លី បាន​នៅ​ជាមួយគ្នា​យ៉ាង​សប្បាយរីករាយ អំឡុង​ទំនាក់ទំនង​រយៈពេល​ខ្លី​របស់​អ្នក​ទាំង​២​។​
​ប៉ុន្តែ​លោក​ចៅក្រម​រូបនេះ បាន​និយាយប្រាប់​លោក​ប្រ​ដ​ហ៊ើ​ស​ថា “​អ្នក​អាចធ្វើ​ការសម្រេច​ចិត្តច្រើន និង​បង្កើត​ជម្រើស​ច្រើនជាង​នេះ ហើយ​នេះ​ក៏​ជា​ទង្វើ​ដែល​មិនអាច​ទទួលយកបាន​ដោយ​អ្នក​ផងដែរ​”​។ អ្នក​ទុកចោល​ស្ត្រី​វ័យក្មេង​ដែល​ងាយ​រងគ្រោះ​ម្នាក់ រហូតដល់​ស្លាប់​នៅក្នុង​ស្ថានភាព​ដ៏​ក្រៀមក្រំ​បំផុត​បែបនេះ ។ អ្នក​បង្ហាញ​ការមិន​គោរព​ចំពោះ​ស្ត្រី​ម្នាក់​ដែល​ស្រវឹង​ខ្លាំង ហើយ​ថែមទាំង​មាន​របួស​ទៀតផង​។​
​គួររំឭកថា កញ្ញា​កូ​ណូ​លី ដែល​ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​ថ្លុកឈាម ត្រូវបាន​គេ​ប្រកាសថា​ស្លាប់​នៅក្នុង​ភូមិគ្រឹះ​តម្លៃ​៦០​ម៉ឺន​ផោន​ដោយ​ក្រុម​គ្រួ​ពេទ្យ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ​។​


​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​តាម​ក្រោយ បង្ហាញថា នាង​កូណ​លី បាន​រងរបួស​ជាង​៤០​កន្លែង​ផ្សេងៗ​ពីគ្នា ដែល​រួមទាំង​របួស​គ្រឿងក្នុង​ធ្ងន់ធ្ងរ ក្បាល កំប៉េះគូថ និង​សុដន់​របស់​នាង​។​
​របួស​បែក​ប្រ​ស្រី​ភ្នែក​ខាងឆ្វេង​របស់​នាង ត្រូវបាន​រដ្ឋអាជ្ញា​អះអាងថា កើតឡើង​ដោយសារតែ​ការ​ក្តិច ឬ​ទាត់​នឹង​ចុងជើង​។​
​សវនាការ​បាន​អះអាងថា លោក​ប្រ​ដ​ហ៊ើ​ស បានធ្វើការ​ច្រានចោល​ថា លោក​មិនបាន​វាយ​ដុំ​ច្រំ​ធាក់​លើ​នាងរ​នោះទេ ដោយ​លោក​បាន​អះអាងថា នាង​របួស​ព្រោះតែ​សកម្មភាព​រួមភេទ​ដ៏​ព្រៃផ្សៃ ក្រោយ​ពួកគេ​ផឹកស្រា និង​ប្រើ​គ្រឿងញៀន​។​
​សវនាការ​នេះដែរ បានបញ្ជាក់​ទៀតថា នាង​កូ​ណូ​លី ដែល​កូនស្រី​របស់​នាង​បច្ចុប្បន្ន​មាន​អាយុ​១០​ឆ្នាំ​ហើយ​នោះ បាន​ស្លាប់​ក្រោយពេល​ពួកគេ​ទាំង​២ បាន​ចំណាយពេល​ពេញ​១​ថ្ងៃ​ផឹកស្រា និង​ប្រើ​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន មុនពេល​ពួកគេ​បើក​សមរភូមិ​សិច​ដ៏​ព្រៃផ្សៃ​របស់​ពួកគេ​៕