រឿង​អី​មិន​ដាច់​ពូជ​បើ​ពួកវា​រួម​សង្វាស​ម្តងៗ​ដល់​ទៅ​១៤​ម៉ោង​រហូតដល់​អា​ឈ្មោល​ដាច់ខ្យល់​ងាប់​បែបនេះ

សង្គមប្លែកៗ
0
389
​សត្វ​២​ប្រភេទ​ដែល​ទើប​រកឃើញ​ថ្មី ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ពពួកសត្វ​ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ ដោយសារតែ​អា​ឈ្មោល​សម្លាប់ខ្លួន​វា ព្រោះតែ​រួម​សង្វាស​យ៉ាង​ព្រៃផ្សៃ​ជាមួយ​មី​ញី និង​មាន​រយៈពេល​យូរ​ខ្លាំងពេក​នោះ​។​ សត្វ​២​ប្រភេទ​នេះ ដែល​ត្រូវបាន​គេ​រកឃើញ​កាលពី​រយៈពេល​៥​ឆ្នាំមុន​នោះ នឹង​រួម​សង្វាស​យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត​ជាមួយ​មី​ញី​ជាច្រើន​ក្បាល ដោយ​ប្រើពេល​រួម​សង្វាស់​ម្តងៗ​រហូតដល់​ទៅ​១៤​ម៉ោង​ឯណោះ​។​ ការរួម​សង្វាស​ច្រើន​បែបនេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដងខ្លួន​របស់​វា ក្បាល និង​កន្ទុយ​របស់​វា​។ សកម្មភាព​រួម​សង្វាស​ដ៏​ហួសប្រមាណ​បែបនេះ កំពុង​សម្លាប់​ពពួកសត្វ​មាន​សណ្ឋាន​ដូចជា​កណ្តុរ​ទាំងនេះ ហើយ​ពួកវា​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​សត្វ​ជិត​ផុត​ពូជ​របស់​អូស្ត្រាលី​។​ ​លោក​វេជ្ជបណ្ឌិត អ៊ែន​ឌ្រូ បា​គឺ មកពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​គ្វី​ន​លែ​ន បាន​និយាយថា “​វា​កម្រ​ខ្លាំងណាស់ ក្នុងការ​ប្រទះឃើញ​ថនិកសត្វ​ប្រភេទ​ថ្មី​នេះ នៅ ប្រទេស​អភិវឌ្ឍន៍ ដូចជា​អូស្ត្រាលី​”​។ សត្វ​២​ប្រភេទ​ថ្មី​នេះ ត្រូវបាន​រកឃើញ​នៅលើ​កំពូលភ្នំ​ដែលមាន​ចុះ​អ័ព្ទ​។ ពួកវា​ទំនងជា​ទៅ​រស់នៅ​ទីនោះ ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ ហើយ​បច្ចុប្បន្ន​ពួកវា​គ្មាន​កន្លែង​ណា​ត្រូវ​ទៅទៀត​ហើយ​។​ ​លោក​អ៊ែន​ឌ្រូ បាន​បន្តថា ប្រទេស​អូស្ត្រាលី មាននូវ​អត្រា​ផុត​ពូជ​ថនិកសត្វ​ដ៏​អាក្រក់​បំផុត​នៅលើ​ពិភពលោក​។ យើង​ត្រូវតែ​ចាត់វិធានការ ហេតុដូច្នេះ​ហើយ​លោក​ពេញចិត្ត​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី អនុម័ត​លើ​បញ្ជី​មួយ​នេះ ហើយ​និង​ចេញ​ចំណាត់ការ​ការពារ​ពពួក​សត្វ​ទាំងនេះ និង​សត្វ​ដ៏ទៃទៀត តាម​និតិរដ្ឋ​សហព័ន្ធ​។​ ​លោក​បញ្ជាក់ថា បច្ចុប្បន្ន​ពួកយើង​អាច​បង្វែរ​ការចាប់អារម្មណ៍​របស់​ប្រទេស​អូស្ត្រាលី​មកលើ​ការងារ​ដ៏​សំខាន់​មួយ​ក្នុងការ​សង្គ្រោះ​អាយុជីវិត​ពពួកសត្វរ​ង​ការគំរាមកំហែង​ទាំងអស់នេះ​។ បើសិនជា​ពួកយើង​ចាត់វិធានការ​ភ្លាម យើង​សង្ឃឹមថា វា​នឹង​ទាន់ពេល ដើម្បី​ដកចេញ​ប្រភេទ​សត្វ​ទាំងនេះ ចេញពី​បញ្ជី​ថនិកសត្វ​ជិត​ផុត​ពូជ​។​ ​គួរ​ឲ្យ​ដឹងថា លោក​អ៊ែន​ឌ្រូ បាន​ចំណាយពេល​រាប់​ឆ្នាំ ដើម្បី​ស្វែងរក​សត្វ​ប្រភេទ​នេះ ។​ ​លោក​អ៊ែន​ឌ្រូ បាន​និយាយថា ទាំង​អា​ឈ្មោល និង​មី​ញី រួម​សង្វាស​ខ្លាំងក្លា​ដូចគ្នា​។ គោលដៅ​របស់​អា​ឈ្មោល​គឺ​ការពារ​មី​ញី​ពី​អា​ឈ្មោល​ផ្សេងទៀត រីឯ​គោលដៅ​មី​ញី គឺ​រួម​សង្វាស​ជាមួយ​អា​ឈ្មោល​ឲ្យ​បាន​ច្រើន​ក្បាល តាម​ដែល​អាចធ្វើ​ទៅបាន​។ មី​ញី​ព្យាយាម​រត់ តែ​អា​ឈ្មោល​ព្យាយាម​ដេញ​កៀង មិន​ឲ្យ​រួច​ពី​ក្រ​ញ៉ាំ​របស់​វា​នោះឡើយ ជូន​កាល​ពួកវា​រួម​សង្វាស​រហូតដល់​១៤​ម៉ោង​ឯណោះ ហើយ​ក្រោយពី​រួម​សង្វាស​ចប់ គឺ​អា​ឈ្មោល ត្រូវ​ងាប់​តែម្តង​៕​