ក្មេងប្រុស​ដើមកំណើត​ឥណ្ឌា​ម្នាក់​ទៀតហើយ​មាន IQ​ខ្ពស់​អាច​ចាំ​មុខ​មនុស្ស​៨៦​នាក់​ត្រឹម​រយៈពេល​១៥​វិនាទី​

សង្គមប្លែកៗ
0
307
​ក្រោយពី​ក្មេងប្រុស​មាន​ដើមកំណើត​នៅ​ឥណ្ឌា​ម្នាក់ គឺ​ក្មេងប្រុស​អា​រ៉ាវ អា​ចាយ​គូ​ម៉ា កំពុង​រស់នៅ​ចក្រភព​អង់គ្លេស បាន​ចូលទៅក្នុង​អង្គការ​កម្រិត IQ​ខ្ពស់បំផុត​លើ​ពិភពលោក MENSA ជាមួយនឹង​កម្រិត IQ​រហូតដល់​១៥២​នោះ បច្ចុប្បន្ន មាន​ក្មេងប្រុស​ដើមកំណើត​ឥណ្ឌា​ម្នាក់​ទៀតហើយ មកពី​ប្រទេស​សិង្ហ​បុរី កំពុងតែ​នាំ​ជ័យលាភី មកដល់​ប្រទេសមួយ​នេះ​។​ ​ក្មេង​បុរស​អាយុ​១២​ឆ្នាំ ឌ្រូ​វ ម៉ា​ណុ​ច រស់នៅក្នុង​ប្រទេស​ហិ​ង្ហ​បុរី ដណ្តើមបាន​មេដាយមាស​២​គ្រឿង​នៅ​ការប្រកួត​ដណ្តើម​ជើងឯក​ពូកែ​ចងចាំ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​លើក​ទី​២៧​ដែល​បាន​រៀបចំឡើង​នៅក្នុង​ទីក្រុង​ហុងកុង​។ ក្មេងប្រុស​ម្នាក់នេះ បានឈ្នះ​មេដាយ​ក្នុង​វិញ្ញាសារ​ចងចាំ​ឈ្មោះ មុខ និង​ពាក្យ​កម្រៗ​។ គាត់​ផ្តួល​គូប្រកួត​៥៦​នាក់​ផ្សេងទៀត ដើម្បី​ឈ្នះ​ជើងឯក​ក្នុង​វិញ្ញាសារ​ក្មេងៗ​។​ ​ការប្រកួត​មួយ​នេះ បាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែធ្នូ​។ ក្មេងប្រុស​ម្នាក់នេះ មាន​ខួរក្បាល​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត ហើយ​អាច​ចងចាំ​សន្លឹក​បៀ​៧​ហ៊ូ ក្នុង​រយៈពេល​១​ម៉ោង ចំនួន​លេខ​១.១៥៥​ខ្ទង់ ក្នុង​រយៈពេល​កន្លះ​ម៉ោង ហើយ​ឈ្មោះ និង​មុខ​មនុស្ស​៨៧​នាក់ ក្នុង​រយៈពេល​១៥​នាទី​។​ ​ដើម្បី​អាច​ចងចាំ​ចំនួន​ព័ត៌មាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ក្មេងប្រុស​ឌ្រូ​វ មាន​ជំនាញ​ខាង​តិច​និក​រ៉ូ​ម៉ាំង ដែល​អាច​ចងចាំ​ជាមួយនឹង​ការតភ្ជាប់​រូបភាព​ទៅ​ហ្នឹង​វត្ថុ​នៅក្នុង​បន្ទប់​។​ ​ក្មេងប្រុស​ឌ្រូ​វ ទើបតែ​រៀន​ចប់​បឋមសិក្សា​ទេ ហើយក៏​ជា​សមាជិក​ម្នាក់​នៅក្នុង​ក្លិប​កុំព្យូទ័រ​ដែរ​។​ ​និយាយ​ពី​ការត្រៀមខ្លួន​របស់គេ ក្មេងប្រុស​ឌ្រូ​វ បាន​និយាយថា រូបគេ​ប្រតិបត្តិ​រយៈពេល​ពី​២​ទៅ​៣​ម៉ោង​ក្នុង​១​សប្តាហ៍ មុនពេល​ប្រឡង​បញ្ចប់​ថ្នាក់បឋមសិក្សា​។ រូបគេ​នឹង​ទន្ទេញ​ចំនួន​លេខ និង​សន្លឹក​បៀ​រយៈពេល​ចាប់ពី​៤​ម៉ោង​ទៅ​៦​ម៉ោង​ក្នុង​១​ថ្ងៃ​។ វា​ពិតជា​ពិបាក​ណាស់​សម្រាប់​រូបគេ​ឲ្យ​ប្រតិបត្តិ​បែបនេះ ពេលដែល​ការប្រឡង​បាន​បញ្ចប់ទៅ ប៉ុន្តែ​ការប្តេជ្ញាចិត្ត បាន​ជួយ​ឲ្យ​រូបគេ​ជោគជ័យ​។​ ​សូមបញ្ជាក់ថា ក្មេងប្រុស​ឌ្រូ​វ គឺជា​សិស្សសាលា​តែ​ម្នាក់​គាត់​មកពី​សិង្ហ​បុរី​ដែល​បាន​ចូលរួម​ការប្រកួតប្រជែង​ក្នុងឆ្នាំនេះ ដែល​គេ​មើលឃើញ​មានការ​ចូលរួម​ពី​គូប្រកួត​ជាង​២៦០​នាក់ មកពី​ប្រទេស​ចិន រុស្ស៊ី ឥណ្ឌា តៃវ៉ាន់ និង​ប្រទេស​ម៉ាឡេស៊ី​៕​