
ក្រោយពីបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមក្នុងនាមគូស្វាមី ភរិយា មិនទាន់បានប៉ុន្មានផង កាលពីថ្ងៃទី២២ មករា កន្លងទៅនេះអ្នកនាងម៉ៅ ស៊ីណាត បានប្រកាសក្នុងគណនេយ្យរបស់ខ្លួនថា បានបញ្ចប់ចំណងនិស្ស័យស្នេហ៍ជាមួយស្វាមីហើយ ប្រសិនបើស្វាមីខ្លួនមានបញ្ហាអ្វីគឺនាងមិនពាក់ព័ន្ធទៀតឡើយ។
វាពិតជាចៃដន្យមែនដែលមួយរយៈនេះជីវិតរបស់អ្នកនាងម៉ៅ ស៊ីណាត ហាក់ដូចជាមានសេចក្ដីសុខតិចណាស់ ព្រោះមួយរយៈមុននាងទើបតែបង្ហោះថាស្វាមីជួយគ្រោះថា្នក់ដោយនាងបានសម្ដែងអារម្មណ៍អាណិតអាសូរខ្លាំងចំពោះស្វាមី ដែលធ្វើឲ្យមហាជនឃើញថា នាងកំពុងតែមានទុក្ខខ្លាំង។ ស្រាប់តែពេលនេះនាងបានបង្ហោះសារបញ្ចប់ចំណងស្នេហ៍ជាមួយស្វាមីទៅវិញ។ ក្នុងទិដ្ឋភាពជាក់ស្ដែងគេមិនដឹងថា អ្នកនាងម៉ៅ ស៊ីណាត មានទុក្ខលំបាកអ្វី ឬជួបរឿងហេតុមិនល្អអ្វីទេរហូតធ្វើឲ្យនាងត្រូវបញ្ចប់ចំណងស្នេហ៍ជាមួយស្វាមីដែលធ្លាប់តែផ្អែមនឹងគ្នានោះ។ ស្រាប់តែរំលងបានប៉ុន្មាននាងក៏បង្ហោះសារបន្ថែមថា«ខ្ញុំជាមនុស្សស្រីម្នាក់ចង់មានសុភមង្គលណាស់ ហើយក៏ជាមនុស្សស្រីមិនចង់បានដៃគូច្រើនទេ កុំជេរខ្ញុំ កុំថាអោយខ្ញុំអី អោយខ្ញុំសម្ពាធប៉ុណ្ណឹងបានហើយ ទុក្ខជីវិតឲ្យខ្ញុំចិញ្ចឹមកូន ខ្ញុំមិនចង់ទេរឿងបែកបាក់ តែបើនៅទៀត មិនដឹងថា ខ្ញុំអាច់រស់នៅទៀតបានរឺអត់ទេ»។

មានការសន្និដ្ឋានពីមហាជនជាច្រើនថា សញ្ញាណនៃសំណេរហាក់បង្ហាញថា អ្នកនាងម៉ៅ ស៊ីណាត កំពុងតែជួបបញ្ហានូវរឿងមិនសមប្រាថ្នាអ្វីមួយមិនសមដូចបំណង រហូតធ្វើឲ្យនាងបាក់ទឹកចិត្ដខ្លាំង។ ជាមួយការសន្និដ្ឋាននោះក៏ស្រាប់តែនាងបង្ហោះក្រដាសកិច្ចសន្យាមួយសន្លឹកដែលធ្វើឡើងដោយស្វាមីនាងសន្យាថាឈប់ធ្វើខុសចំពោះប្រពន្ធកូន ក្នុងករណីធ្វើមិនបានរូបលោកនឹងចាកចេញពីគ្រួសារដោយគ្មានលក្ខណ្ឌ័។ មានមហាជនជាច្រើននៅតែងាយឆ្ងល់ថា តើកំហុសឆ្គងដែលស្វាមីរបស់អ្នកនាងម៉ៅ ស៊ីណាត ធ្វើនោះជាអ្វី?ទើបឈានដល់ការចែកផ្លូវគ្នា គឺមានតែអ្នកនាងម៉ៅ ស៊ីណាត ដែលអាចទម្លាយពីផលលំបាកនេះចេញមកបាន។ ទោះយ៉ាងមានប្រិយមិត្ដ មិត្ដភកិ្ដក្នុងសិល្បៈ ជាច្រើនបានចូលComment លើគណនេយ្យហ្វេសប៊ុក នាងដោយមានការលោងលោមចិត្ដអ្នកនាងម៉ៅ ស៊ីណាត ច្រើនដោយឲ្យនាងប្រឹងថែសុខភាព ដើម្បីចិញ្ចឹមបីបាច់កូនទៅអនាគតទៀត ដោយឲ្យនាងចាត់ទុកថា វាជារឿងជីវិត និងកម្មទៅចុះ៕
