ម៉ៅ ស៊ី​ណាត ប្រកាស​លែង​ទទួលស្គាល់​ស្វាមី​

សង្គមប្លែកៗ
0
355
​ក្រោយពី​បង្ហាញ​ភាពស្និទ្ធស្នាល និង​ផ្អែមល្ហែម​ក្នុងនាម​គូ​ស្វាមី ភរិយា មិនទាន់បាន​ប៉ុន្មាន​ផង កាលពី​ថ្ងៃទី​២២ មករា កន្លងទៅនេះ​អ្នកនាង​ម៉ៅ ស៊ី​ណាត បានប្រកាស​ក្នុង​គណនេយ្យ​របស់ខ្លួន​ថា បានបញ្ចប់​ចំណង​និស្ស័យ​ស្នេហ៍​ជាមួយ​ស្វាមី​ហើយ ប្រសិនបើ​ស្វាមី​ខ្លួន​មាន​បញ្ហា​អ្វី​គឺ​នាង​មិន​ពាក់ព័ន្ធ​ទៀតឡើយ​។​ ​វា​ពិតជា​ចៃដន្យ​មែន​ដែល​មួយរយៈ​នេះ​ជីវិត​របស់​អ្នកនាង​ម៉ៅ ស៊ី​ណាត ហាក់ដូច​ជាមាន​សេចក្ដីសុខ​តិច​ណាស់ ព្រោះ​មួយរយៈ​មុន​នាង​ទើបតែ​បង្ហោះ​ថា​ស្វាមី​ជួយ​គ្រោះ​ថា្នក់​ដោយ​នាង​បាន​សម្ដែង​អារម្មណ៍​អាណិតអាសូរ​ខ្លាំង​ចំពោះ​ស្វាមី ដែល​ធ្វើ​ឲ្យ​មហាជន​ឃើញថា នាង​កំពុងតែ​មានទុក្ខ​ខ្លាំង​។ ស្រាប់តែ​ពេលនេះ​នាង​បាន​បង្ហោះ​សារ​បញ្ចប់​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ទៅវិញ​។ ក្នុង​ទិដ្ឋភាព​ជាក់ស្ដែង​គេ​មិនដឹងថា អ្នកនាង​ម៉ៅ ស៊ី​ណាត មានទុក្ខ​លំបាក​អ្វី ឬ​ជួប​រឿងហេតុ​មិនល្អ​អ្វី​ទេរ​ហូត​ធ្វើ​ឲ្យ​នាង​ត្រូវ​បញ្ចប់​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ដែល​ធ្លាប់តែ​ផ្អែម​នឹង​គ្នា​នោះ​។ ស្រាប់តែ​រំលង​បាន​ប៉ុន្មាន​នាង​ក៏​បង្ហោះ​សារ​បន្ថែមថា​«​ខ្ញុំ​ជាម​នុស្ស​ស្រី​ម្នាក់​ចង់​មាន​សុភមង្គល​ណាស់ ហើយក៏​ជាម​នុស្ស​ស្រី​មិន​ចង់បាន​ដៃគូ​ច្រើន​ទេ កុំ​ជេរ​ខ្ញុំ កុំ​ថាអោយ​ខ្ញុំ​អី អោយ​ខ្ញុំ​សម្ពាធ​ប៉ុណ្ណឹង​បាន​ហើយ ទុក្ខ​ជីវិត​ឲ្យ​ខ្ញុំ​ចិញ្ចឹម​កូន ខ្ញុំ​មិន​ចង់​ទេ​រឿង​បែកបាក់ តែបើ​នៅ​ទៀត មិនដឹងថា ខ្ញុំ​អាច់​រស់នៅ​ទៀត​បាន​រឺ​អត់​ទេ​»​។​ ​មានការ​សន្និដ្ឋាន​ពី​មហាជន​ជាច្រើន​ថា សញ្ញាណ​នៃ​សំណេរ​ហាក់​បង្ហាញថា អ្នកនាង​ម៉ៅ ស៊ី​ណាត កំពុងតែ​ជួប​បញ្ហា​នូវ​រឿង​មិន​សម​ប្រាថ្នា​អ្វីមួយ​មិន​សម​ដូច​បំណង រហូត​ធ្វើ​ឲ្យ​នាង​បាក់ទឹកចិត្ដ​ខ្លាំង​។ ជាមួយ​ការសន្និដ្ឋាន​នោះ​ក៏​ស្រាប់តែ​នាង​បង្ហោះ​ក្រដាស​កិច្ចសន្យា​មួយ​សន្លឹក​ដែល​ធ្វើឡើង​ដោយ​ស្វាមី​នាង​សន្យាថា​ឈប់​ធ្វើ​ខុស​ចំពោះ​ប្រពន្ធ​កូន ក្នុងករណី​ធ្វើ​មិនបាន​រូបលោក​នឹង​ចាក​ចេញពី​គ្រួសារ​ដោយ​គ្មាន​លក្ខ​ណ្ឌ័​។ មាន​មហាជន​ជាច្រើន​នៅតែ​ងាយ​ឆ្ងល់​ថា តើ​កំហុសឆ្គង​ដែល​ស្វាមី​របស់​អ្នកនាង​ម៉ៅ ស៊ី​ណាត ធ្វើ​នោះ​ជា​អ្វី​?​ទើប​ឈានដល់​ការចែក​ផ្លូវ​គ្នា គឺ​មានតែ​អ្នកនាង​ម៉ៅ ស៊ី​ណាត ដែល​អាច​ទម្លាយ​ពី​ផល​លំបាក​នេះ​ចេញមក​បាន​។ ទោះ​យ៉ាង​មាន​ប្រិ​យ​មិ​ត្ដ មិ​ត្ដ​ភ​កិ្ដ​ក្នុង​សិល្បៈ ជាច្រើន​បាន​ចូល​Comment លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក នាង​ដោយមាន​ការ​លោង​លោម​ចិ​ត្ដ​អ្នកនាង​ម៉ៅ ស៊ី​ណាត ច្រើន​ដោយ​ឲ្យ​នាង​ប្រឹង​ថែ​សុខភាព ដើម្បី​ចិញ្ចឹម​បីបាច់​កូន​ទៅ​អនាគត​ទៀត ដោយ​ឲ្យ​នាង​ចាត់ទុកថា វា​ជា​រឿង​ជីវិត និង​កម្ម​ទៅ​ចុះ​៕​