ប៉ា​គី​ស្ថាន បន្ត​បិទ​ដែនអាកាស​របស់ខ្លួន ដោយសារ​ខ្លាច​មានការ​វាយប្រហារ​ពី​សំណាក់​ឥណ្ឌា​

ព្រឹត្តិការណ៍ថ្មីៗ
0
265
​ប្រទេស​ប៉ា​គី​ស្ថាន​បាន​រឹតត្បិត​លើ​ដែនអាកាស​របស់ខ្លួន ជុំវិញ​ក្តី​ព្រួយបារម្ភ​ថា ឥណ្ឌា​នឹង​ចាប់ផ្តើម​បើក​ការវាយប្រហារ​បន្ថែមទៀត​មកលើ​ខ្លួន​។​ ​មន្ត្រី​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ជាន់ខ្ពស់​មួយរូប​បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​ដោយ​កងទ័ព​ឥណ្ឌា​នៅ​ភាគ​ខាងជើង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ខែ​មុន បាន​ជំរុញឱ្យមាន​ការបិទទ្វា​រ​ដែនអាកាស​។ មួយថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ​របស់​ឥណ្ឌា កងទ័ពអាកាស​របស់​ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា​ចំនួន ២​គ្រឿង​។​ ​មន្ត្រី​រូបនោះ​បាន​និយាយ​ដោយ​សំដៅ​ដល់​ការ​ស្ទាបស្ទង់​មតិ​ថ្នាក់ជាតិ​របស់​ឥណ្ឌា​ដែល​ត្រូវបាន​គេ​ធ្វើ​លើសពី​ប្រាំពីរ​សប្តាហ៍​ចាប់ពី​ថ្ងៃទី ១១ ខែមេសា​ថា «​យើង​នៅតែ​ព្រួយបារម្ភ​ថា ប្រជាជន​ឥណ្ឌា​អាចធ្វើ​ដំណើរ​ទៅរក​ការ​ផ្សងព្រេង​មួយ​ផ្សេងទៀត នៅពេលដែល​នាយករដ្ឋមន្ត្រី Narendra] Modi ស្វែងរក​ការទទួលបាន​ការគាំទ្រ​ពី​ការបោះឆ្នោត​»​។ «​អំ​ណាន​របស់​យើង​គឺថា ប្រជាជន​ឥណ្ឌា​នៅតែ​គិតដល់​ការវាយប្រហារ​មកលើ​ប៉ា​គី​ស្ថាន ក្នុងនាម​វាយប្រហារ​ទៅលើ​ទីតាំង​ភេរ​វករ​»​។​   ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Imran Khan ក៏បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ចំពោះ​ការវាយប្រហារ​ដែល​អាច​នឹង​កើតមាន​ផងដែរ​។ កាលពី​ថ្ងៃ​សុក្រ លោក​បាន​ប្រាប់​ការប្រជុំ​មួយ​នៅក្បែរ​ទីក្រុង Peshawar ថា ប៉ា​គី​ស្ថាន​ត្រូវតែ​ប្រុងប្រយ័ត្ន​»​។​ ​ជាមួយនឹង​ការបិទ​ជើងហោះហើរ​នេះ លោក Mark Martin ជា​ស្ថាបនិក​ក្រុមហ៊ុន​អាកាសចរណ៍ Martin Consulting បាន​ប៉ាន់ប្រមាណ​ថា ការបិទ​នេះ​បានធ្វើ​ឲ្យ​ខាត​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ​។​ ​ការបន្ត​ការបិទ​ជើងហោះហើរ​នេះ បាន​ធ្វើឡើង​ស្របគ្នា​ជាមួយនឹង​របាយការន៍ ដែលថា ឥណ្ឌា និង​ប៉ា​គី​ស្ថាន​បាន​ប៉ះទង្គិច​គ្នា​កាលពី​ចន្ទ ដោយបាន​សម្លាប់​កងទ័ព​ឥណ្ឌា​ម្នាក់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ពុ​ត​និក​រុស្ស៊ី​បាន​រាយការណ៍​ថា កងទ័ព​ឥណ្ឌា​ម្នាក់​បាន​ស្លាប់ នៅក្នុង​ឈុត​ឆាក​ប្តូរ​គ្រាប់​គ្នា​ជាមួយ​កងទ័ព​ប៉ា​គី​ស្ថាន នៅ​តំបន់ Makwal នៃ​តំបន់​ចាម​មូ​។​ ​ភាព​តានតឹង​ដែល​កំពុង​អូសបន្លាយ​រវាង​កងទ័ព​ឥណ្ឌា និង​ប៉ា​គី​ស្ថាន បាន​កើតឡើង​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​ទៅលើ​កងទ័ព​ឥណ្ឌា នៅក្នុង​តំបន់​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។ ឥណ្ឌា​បាន​ចោទថា ប៉ា​គី​ស្ថាន​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការសម្លាប់​នេះ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ឥណ្ឌា​បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ក្រុម​ភេរ​វករ ដែល​ការវាយប្រហារ​នេះ គឺជា​ការ​ទះកំភ្លៀង​ទៅលើ​ប៉ា​គី​ស្ថាន​។​ ​