សត្វ​ចម្លែក​ដូច​មនុស្ស​ពិភព​ផ្កាយ ថត​បាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
416
​វីដេអូ​នៃ​សត្វ​ចម្លែក​ដូច​មនុស្ស​ពិភព​ផ្កាយ ថត​បាន​ដោយ​ម្ចាស់ផ្ទះ​ម្នាក់ គឺ​លោក Hari Toae ពេល​វា​កំពុង​តោង​ពិ​ដាន​ផ្ទះ​របស់លោក​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែ​មុន​។​ ​នៅក្នុង​វីដេអូ​គ្លី​ប​នេះ គេ​ឃើញ​រាងកាយ​ដ៏​ចម្លែក​របស់​សត្វ​មួយ​ក្បាល​នេះ ដូច​ជាមាន​ស្លាប​២ ជើង​៤ ហើយ​និង​ម្រាមដៃ​ច្រើន​។​ ​វា​ធ្វើ​ចលនា​ខុស​ទិស​តំបន់ ដោយ​ជើង​របស់​វា​តោង​ជាប់​នឹង​ពិ​ដាន​ផ្ទះ​។​ ​ម្យ៉ាងវិញទៀត សត្វ​ចម្លែក​មួយ​ក្បាល​នេះ ដែល​មើល​ដូចជា​ពាក់កណ្តាល​ដង្កូវ ពាក់កណ្តាល​មនុស្ស​ពិភព​ផ្កាយ​នោះ ថែមទាំង​មាន​សក់​ដុះ​រ៉ុយៗ​ថែម​ទៀតផង​។​   ​ជាងនេះទៅទៀត ដៃ​ដ៏​ចម្លែក​របស់​វា ត្រូវបាន​គេ​ថត​ឃើញ​ម្តង​លៀន​ចេញ ម្តង​លៀន​ចូល​ផងដែរ​។​ ​លោក Hari បាន​និយាយថា សត្វ​ចម្លែក​មួយ​ក្បាល​នេះ កំពុងតែ​ស្វែងរក​ទី​សុវត្ថិភាព ស្នាក់នៅ ដោយសារ​តែមាន​មេឃ​ភ្លៀង​ខាងក្រៅ​។​ ​លោក​បាន​និយាយថា លោក​ទុក​វា​ឲ្យ​នៅក្នុង​ផ្ទះ​របស់លោក​តែមួយ​យប់​ប៉ុណ្ណោះ ពីព្រោះថា លោក​មិន​ចង់​ឲ្យ​ភ្ញៀវ​របស់លោក​រត់ចេញ​ដោយសារតែ​ខ្លា​ចវា​នោះទេ​។​ ​លោក​បន្តថា វា​គឺជា​សត្វ​មួយ​ប្រភេទ​ដែល​លោក​មិន​ធ្លាប់​ដែល​បានឃើញ​ពីមុនមក​នោះទេ ហើយ​លោក​គិតថា វា​មកពី​តំបន់​ក្បែរ​នេះ​៕