អ្នកដែលចូលចិត្តពិសារភេសជ្ជៈមានជាតិហ្គាសរាល់ថ្ងៃ​ ប្រយ័ត្នដូចបុរសម្នាក់នេះ

សុខភាព
0
339
មនុស្សភាគច្រើនគិតថា ភេសជ្ជៈមានជាតិហ្គាសខ្លាំង គឺបណ្តាលឲ្យពុកធ្មេញ ឬឡើងទម្ងន់ ប៉ុន្តែវាមិនដូច្នេះនោះទេ ដោយសារបុរសម្នាក់ ស្ទើរតែអស់ដៃម្ខាងទៅហើយ ដោយសារតែគាត់ញៀន នឹងភេសជ្ជៈមានជាតិហ្គាសនេះ។ លោក Mohd Razin Mohamed គឺជាអតីតវិស្វករទូរគមនាគមន៍ អាយុ៥៦ឆ្នាំ មកពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ស្ទើតែអស់ដៃម្ខាងទៅហើយ ក្រោយកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារតែគាត់ញៀន នឹងភេសជ្ជៈមានជាតិហ្គាសនេះ។ លោក Mohamed ទទួលទានភេសជ្ជៈមានជាតិហ្គាស១ថ្ងៃយ៉ាងហោចណាស់ក៏២កំប៉ុងដែរ ឬអាចលើសនេះ ជាពិសេសពេលដែលលោកសម្រាកទទួលទានអាហារថ្ងៃត្រង់នៅកន្លែងធ្វើការ។ លោកបាននិយាយថា លោកផឹកភេសជ្ជៈមានជាតិស្កច្រើនជាង៣លើកនៅកន្លែងការងារ។ ក្រោយពេលដែលលោករកឃើញថា លោកមានជំងឺទឹកនោមផ្អែមប្រភេទទី២ លោកក៏បានរកឃើញស្នាមរលាកដ៏ធំមួយនៅលើខ្នងរបស់លោក។ ស្នាមរលាកនោះ ព្យាបាលមិនជាទាល់តែសោះ ហើយវាកាន់តែអាក្រក់ទៅ និងរីកកាន់តែធំដល់ដៃរបស់លោកទៀតផង។ នៅពេលដែលលោកទៅឲ្យពេទ្យពិនិត្យនៅក្នុងទីក្រុង Sungai Buloh ខេត្ត Selangorប្រទេសម៉ាឡេស៊ី ក្រុមគ្រូពេទ្យមើលឃើញឆ្អឹងលានចេញមកក្រៅទៅហើយ។ ដោយសារក្តីកង្វល់ខ្លាំង គ្រូពេទ្យក៏បានបញ្ជូនគាត់ទៅវះកាត់បន្ទាន់ ដែលត្រូវកាត់ស្បែកដែលបានក្លាយចេញ។ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ព្យាបាលយ៉ាងខ្លាំង និងមានការព្រួយបារម្ភថា ដៃរបស់គាត់ អាចនឹងកាត់ចោលក៏ថាបាន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការព្យាបាលអស់មួយរយៈពេល ក្រុមគ្រូពេទ្យ ក៏បានអះអាងថា ដៃរបស់គាត់ មិនចាំបាច់ត្រូវកាត់ចោលនោះទេ។ លោក Mohamed បាននិយាយថា លោកពិតជាមានការសោកស្តាយខ្លាំងណាស់ មិនគួរឡើយណារូបលោកញៀននឹងភេសជ្ជៈមានជាតិហ្គាសបែបនេះទាល់តែសោះ៕