តែ​ប៉ុណ្ណេះ​ដឹង​តែ​អ្នកគាំទ្រ ឡើង​យីអ៊ុន​តាម OPPO ហើយ​!

បច្ចេកវិទ្យា
0
338
​មួយរយៈ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ហាក់​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក រហូត​ទទួលបាន​ចំណាត់ថ្នាក់​ល្អជា​សកល និង ឈរលើ​លេខ​រៀង​ទីមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (​របាយការណ៍ Canalys ចុះផ្សាយ​ខែសីហា ឆមាស​ទី​2 ឆ្នាំ 2019)​។ ​បច្ចុប្បន្ន OPPO បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្វែងរក​នូវ​របកគំហើញ​ថ្មីៗ និង កែច្នៃ​នូវ​ផលិតផល​ថ្មី​ជូន​ដល់​អ្នកប្រើប្រាស់​របស់​ពួកគេ និង​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ជាកស្តែង​ដូចជា​ម៉ូ​ឌែ​ល​កូនកាត់​ថ្មី ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង F Series និង Reno Series រួច​ធ្វើការ upgrade ទាំង Hardware និង Software ដើម្បី​បង្កើត​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយគ្រឿង គឺ OPPO Reno 2F ដែលមាន​រូបរាង​ស្រដៀង​គ្នា​ទៅនឹង Reno 2 ដែរ​។ OPPO Reno 2 ជា​កំពូល​ស្មា​ត​ហ្វូ​ន ដែល​កើតចេញពី​កំណែរ​ទម្រង់​នៃ Reno ស៊េរី​មុន ដោយ​បំពាក់​មក​នូវ​ការ​រចនា បែប​កាលី​ប​លេចធ្លោ​ជាង​មុន ជាមួយនឹង អេក្រង់ AMOLED លាត​ពេញ ដែល​ការពារ​ភ្នែក បំពាក់​កាមេរ៉ា​ក្រោយ​បួន ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង OIS ថត​វីដេអូ គ្មាន​រំ​ញ័រ​ស្ទើរតែ​ស្មើ “0” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត ថតរូប​បែប​ម៉ាក្រូ (​ដែល​អាច Focus ថតរូប​ជិត​បាន មិនចាំបាច់​ដើរ​ថយក្រោយ​) ថតរូប​បែប​ទូលាយ ថតរូប​Zoom និង ថតរូប​បែប ស​ខ្មៅ​។ ជាពិសេស​លោកអ្នក​អាច​រីករាយ​ជាមួយនឹង​មុខងារ​ថត​វីដេអូ​នៃ​កាមេរ៉ា មុខក្រោយ (Video Bokeh) ដែលមាន​ផ្ទៃ​ព្រាលៗ ឬ (Blur Background) និង​កម្មវិធី Edit Video របស់ OPPO Reno 2 មក​ស្រាប់​តែម្តង ។ ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់​គឺ OPPO ប្រកាស​ផ្តល់រ​ង្វាន់​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno 2F ចំនួន 10​គ្រឿង​ដល់​អ្នក គាំទ្រ​ណា​ដែល​កក់​ទុក​មុន​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2 និង OPPO Reno 2F ដោយ​មិនចាំបាច់​ខ្វល់​ពី​តម្លៃ ក្នុង​រយៈពេល 10​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃទី 07 ដល់ 16 តុលា 2019 នៅ​ប្រទេស​កម្ពុជា​។ បើ​ក្រឡេក​មក​មើល​លើ​ឆាក​អន្តរជាតិ​ឯណេះ​វិញ OPPO គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​របស់​ពិភពលោក ដែល​បាន​ចាប់​ដៃគូរ ជាមួយនឹង League of Legends of E sports​។ The Riot Games របស់ League of Legends Esports នឹង​ត្រូវបាន​ផ្តាច់មុខ​ដោយ ក្រុមហ៊ុន OPPO​។ ហ្គេម Summoners នឹង​រកឃើញ​នូវ​ឈ្មោះ​ម៉ាក​យីហោ OPPO នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ចំនួន 3 របស់ LoL (League of Legends) ដែលមាន​ឈ្មោះថា All-Star Event, Mid-Season Invitational (MSI), និង World Championship ។ ភាពជា​ដៃគូ​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី 2 ខែតុលា​កន្លងទៅ ដែលជា​ថ្ងៃ​ដំបូង​បំផុត​នៃ​ព្រឹត្តិការណ៍​ប្រកួត Worlds Play-In Stage 2019 នេះ​។​ ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន OPPO នឹង​ក្លាយជា​ក្រុមហ៊ុន​មួយ​ដែល​នឹងមាន​វត្តមាន​ក្នុងការ​ផ្តល់នូវ​រង្វាន់ Most Valuable Player (MVP) Award នៅក្នុង​ស្តង់​របស់ MSI និង World Championship ។ សម្រាប់​ក្រុមហ៊ុន OPPO ក៏​នឹងមាន​ក្រុម cosplay និង​វីដេអូ behind-the-scenes រួម​ជាមួយនឹង​កម្មវិធី Welcome to the Rift series សម្រាប់​ព្រឹត្តិការណ៍​នេះ​ផងដែរ​ដើម្បី​អបអរ​ចំពោះ​បេក្ខភាព​ក្រ​កួត​នោះ​។​ ​ក្រៅពី​ការបង្ហាញ​វត្តមាន​នៅទីនេះ ក្រុមហ៊ុន OPPO ក៏​នឹងធ្វើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​នឹងមាន​ឱកាស​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ទាំង ៣ របស់ LoL នេះ​។ សម្រាប់​ភាពជា​ដៃគូ​នៃ​កី​ឡាអេ​ឡិច​ត្រូ​និ​ច E sports របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា OPPO គឺជា​ការបោះ​ជំហាន​ដ៏​អស្ចារ្យ​សម្រាប់​ក្រុមហ៊ុន​ទាំងពីរ​នេះ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Brian Shen ដែលជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន OPPO Global​។​ ​លោក Shen បាន​និយាយថា​ការបោះ​ជំហាន​ដ៏​ធំ​សម្រាប់​ក្រុមហ៊ុន Riot និង OPPO ក្នុង​ភាពជា​ដៃគូ​នេះ​គឺជា​ឱកាស​អោយ​យើង​ធ្វើការ​បន្ត និង ពង្រឹង​ទៅលើ​ចំណងមិត្តភាព​របស់​យើង​ជាមួយនឹង​ក្រុមយុវជន​ជំនាន់​ថ្មី​ដែល​នឹងចូលរួម​ជាមួយគ្នា​ដើម្បី​អបអរសាទរ​ជ័យជំនះ​នៅក្នុង​ការប្រកួត​នីមួយៗ​នោះ​។ ភាពជា​ដៃគូ​ជាមួយ​រវាង League of Legends E sports និង OPPO គឺមាន​រយៈពេល 5 ឆ្នាំ​ដែល​គិត​ចាប់ពី​ឆ្នាំ​២០១៩​នេះ រហូតដល់​ទៅ​ឆ្នាំ 2024 ។ ​ដូច្នេះ​វា​មានន័យថា OPPO គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​សេចក្តីត្រូវការ​របស់​អតិថិជន និង ខិតខំ​ច្នៃប្រឌិត​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ទំនើបៗ ថ្មីៗ​។ យើង​នឹង​រង់​ចាំមើល​បន្តថា​តើ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយ​នេះ នឹងមាន​អ្វី​សម្រាប់ អង្រួន​បេះដូង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក​៕