ចង់ដឹង​តម្លៃពិត​របស់ OPPO Reno2 & Reno2 F ថា​តើ​គួរ​លក់​ចេញ​ក្នុងតម្លៃ​ប៉ុន្មាន​ទើប​សម​ទៅ​ហ្ន័​រ​!

បច្ចេកវិទ្យា
0
385
​ថ្ងៃស្អែក​នេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​ប្រទេស​នៅ​កម្ពុជា​នឹង​ទម្លាយ​នូវ​អាថ៌កំបាំង​ដែល Fan គ្រប់គ្នា​ចង់ដឹង​នូវ​រូបរាង​ពិត សមត្ថភាព​ពិត និង តម្លៃពិត របស់​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចំនួន​ពីរ​ម៉ូ​ឌែ​ល​ព្រមៗ​គ្នា​តែម្តង ពី​សណ្ឋាគារ​ដ៏​ទំនើប​មួយ នៅក្បែរ​វិមាន​ឈ្នះៗ​នៃ​ទីក្រុង​ភ្នំពេញ​។ ​អ្វីដែល​គ្រប់គ្នា ចង់ដឹង​ខ្លាំង​បំផុត​នោះ គឺ តម្លៃ​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2 និង Reno 2F បន្ទាប់ពី​ពួកគេ បានធ្វើការ​កក់​ទុក​មុន​ដោយ​មិនដឹង​តម្លៃពិត​ប្រាកដ (Blind Order)​។ ការជជែក​វែកញែក​ដេញដោល​គ្នា និង ការ​ជជីក​សួរ​តាមរយៈ​បណ្តាញ​សង្គម​ឥតឈប់ឈរ និង​សួរ​អំពី​តម្លៃពិត “(How much)” ឬ តម្លៃ​ប៉ុន្មាន​ទៅ​ហ្ន័​រ ទាំង​នៅលើ Facebook ផ្លូវការ​របស់ OPPO ហាក់​ឡើងក​ម្តៅ​ខ្លាំង​ឡើងៗ ដូច្នេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO នៅ​កម្ពុជា ប្រហែលជា​អាច​ឈឺក្បាល​មិន​ស្ទើរ​ទេ ក្នុងការ​សម្រេចចិត្ត​ដាក់​តម្លៃ​ចុងក្រោយ​ឲ្យ​ត្រូវចិត្ត​អតិថិជន និង​អ្នកគាំទ្រ​របស់ខ្លួន​។ ដើម្បី​ធ្វើការ​ប៉ាន់ស្មាន​តម្លៃពិត ដំបូង​គេ​ត្រូវ​ផ្អែកលើ​លក្ខណៈពិសេសៗ នៃ​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno2 F និង Reno 2 ជាមុនសិន ដូចខាងក្រោម​នេះ​៖ ​ចុះ​ប្រសិនបើ OPPO Reno2 ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ តំណាង​ឲ្យ​ការតស៊ូ និង​ច្នៃប្រឌិត​ខ្ពស់ ដែល​កើតចេញពី​កំណែរ​ទម្រង់​នៃ Reno ស៊េរី​មុន ដោយ​បំពាក់​មក​នូវ​ការ​រចនា បែប High Show និង​កាលី​ប​ទាន់សម័យ​ជាង​មុន ជាមួយនឹង ផ្ទៃ​ម៉ាស៊ីន​រាបស្មើ មាន​អេក្រង់ AMOLED លាត​ពេញ​ទំហំ 6.5” បំពាក់​បច្ចេកវិទ្យា​ការ​ពារ​ភ្នែក​ដែល​ទទួលស្គាល់​កម្រិត​សុវត្ថិភាព​ពី TÜV Rheinland ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អស់​កង្វល់​ជាមួយនឹង​បញ្ហា​ភ្នែក ទោះ​ស្ថិតក្នុង​លក្ខខណ្ឌ​ពន្លឺ​តិចក្តី មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត ថតរូប​ស្អាត ធន់​ក្នុងការ​ប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិ​ប​ចូល​ស្វ័យប្រវត្តិ នៅពេល​បាត់បង់​លំនឹង​មែន​នោះ តើ​វា​អាចមាន​តម្លៃលើស Reno10X ឬ ក្រោម Reno10X ? ទាំង​ដែល​ផ្នែក​ខាងក្រោយ​របស់​វា​ត្រូវបាន​រចនា​ដោយ​កញ្ចក់​ស្វិត CGG5 មាន​ភាព​ស៊ីមេទ្រី​រវាង Logo, កាមេរ៉ា និង O-Dot ការពារ​ភាព​សឹក​ឡេ​ន​កាមេរ៉ា ដោយ​សេ​រ៉ា​មិច ងាយស្រួល​ចាប់​កាន់​ប្រើ​។ OPPO Reno 2 មាន​កាមេរ៉ា​ក្រោយ 4​គ្រាប់ កាមេរ៉ា​មេ 48MP ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ (OIS + EIS) អាច​ថត​វីដេអូ រំ​ញ័រ​ស្ទើរ​ស្មើ “០” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត​។ កាមេរ៉ា​ទី​2 ទំហំ 8MP ថតរូប​ជិត​បែប​ម៉ាក្រូ និង ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិនចាំបាច់​ដើរ​ថយក្រោយ​។ ចំណែក​កាមេរ៉ា​ទី​៣ ទំហំ 13MP ថតរូប​ឆ្ងាយ​បាន​ច្បាស់​ស្អាត​ល្អ​ជាមួយនឹង​កម្រិត 5x Hybrid Zoom | 20x Digital Zoom និង​កាមេរ៉ា​ទី​4 ថតរូប​បែ​បស​ខ្មៅ​ទំហំ 2MP​។ ជាពិសេស​វា​ភ្ជាប់​មក​ជាមួយនឹង​មុខងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃ​ខាងក្រោយ ទាំង​កាមេរ៉ា​មុខក្រោយ (Video Bokeh) និង​កម្មវិធី Video Edit ដំបូង​គេ​បង្អស់​។ OPPO Reno 2 មាន​ថាមពល​ថ្ម​ទំហំ 4000mAh កំដរ​លោក​អ្នកលេង​ហ្គេម​ដាច់​យប់ ទស្សនា​ខ្សែភាពយន្ត​ម៉ា​សប្បាយ​ដៃ មិន​ភ័យ​រឿង​បញ្ហា​អស់​ថ្ម ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 (Type C)​។ ​វីដេអូ​: https://youtu.be/jhDUpAua4XM ​ចូរ​ក្រឡេកមើល ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​ម៉ូ​ឌែ​ល​ទៀត OPPO Reno 2F ប្រសិនបើ​វា​ជា​ស្មា​ត​ហ្វូ​ន​កូនកាត់ ដែល​កើតចេញពី ការច្របាច់បញ្ចូលគ្នារ​វាង F Series និង Reno Series និង​មានការ​រចនា​រលើបរ​លោង ជាមួយនឹង​ការបំពាក់​កាមេរ៉ា​ក្រោយ​4 មាន​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ​មិន​ងាយ​សឹក​ឡេ​ន និង​ថាមពល​ថ្ម ស្រដៀង​គ្នា​នឹង​ស្មា​ត​ហ្វូ​ន OPPO Reno 2​ដែរនោះ តែ​វា​អាចមាន​តម្លៃ​ទ្វេគុណ ឬ យ៉ាងណា​? ស្របពេល​ដែល​វា​មាន​កាមេរ៉ា​មេ​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 អាច​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។ កាមេរ៉ា​ទី​2 មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ (Wide-angle) ដល់​1190 ថតរូប​មនុស្ស​ទូទៅ ឃើញ​រាង​ខ្ពស់​ស្លី​ម​ស្អាត ថត​រូបភាព​ជួបជុំ​គ្រួសារ រឺ​ការជួប​ជុំគ្នា​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ត្រូវ​ដើរ​ថយក្រោយ ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា​10x Digital Zoom ថែម​ទៀតផង ។ មិនតែប៉ុណ្ណោះ​កាមេរ៉ា​ទី​3 និង​ទី​4 មាន​ទំហំ 2MP​ដូចគ្នា អាច​ថតរូប​បែ​បស​ខ្មៅ និង បែប​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាត​កប់​សារី​។ ជាពិសេស​វា​បាន​បំពាក់​មកជា​មួយ​នូវ Sensor ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនា​ន់ទី 3.0 កាន់តែ​សុវត្ថិភាព​ខ្ពស់ជាង​មុន​ជាមួយនឹង Hardware និង កម្មវិធី AI ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ កាន់តែ​លឿន និង ដោះ​សោរ​ក្នុង​រយៈពេល​ត្រឹមតែ 0.3 វិនាទី​ប៉ុណ្ណោះ​។ ប្រសិនជា​ចង់ដឹង​ចម្លើយ​ពិត សូមកុំ​ភ្លេច​តាមដាន​ការផ្សាយ​ផ្ទាល់​អំពី​កម្មវិធី​សម្ពោធ OPPO Reno Series ជា​ផ្លូវការ​នៅវេលា​ល្ងាច ថ្ងៃទី 17 តុលា 2019 ទាំងអស់គ្នា​! ជាពិសេស​លើក​នេះ តើ OPPO លេង​ក្បាច់​បាក់​ចង្កេះ​ដូច​ជំនាន់ A9-2020 ទៀត​អត់​? អី​ញ្ចឹ​ង​មានតែ​ចាំ​អ៊ុត​មើល​ទាំងអស់គ្នា​! បើ Admin វិញ​លួច Crush OPPO Reno2 រួចហើយ ឲ្យ​តែ​ចេញ​តម្លៃ​ភ្លាម ខ​លកក់​វឹង​តែម្តង ហេ​ហេ​ហេ ៕ ​