NASA​នឹង​ផ្តល់​ឧបករណ៍​សិច​ពិសេស​សម្រាប់​ឲ្យ​ក្រុម​អវកាសយានិក​អាចមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ជា​ទិ​ស្រលាញ់​នៅ​ផែនដី​

ព័ត៌មានអន្តរជាតិ
0
714
​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ នឹង​ក្លាយជា​ឆ្នាំ​ដ៏​សម្បើម​មួយ​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ទី​អវកាស​។​ ​កម្មវិធី SPACE-X របស់លោក Elon Musk ត្រូវបាន​សម្របសម្រួល​ជាមួយ​អង្គការ​អវកាស NASA​ដើម្បី​បង្កើន​ពេលវេលា​ដែល​មនុស្ស​អាច​រស់​នៅលើ​ទី​អវកាស​។​ ​ស្រប​ពេលដែល​ក្រុម​អវកាសយានិក​ស្នឹ​ក​នឹង​បេសកកម្ម​យូរ​បំផុត​មិន​ធ្លាប់​ដែលមាន​ពីមុនមក នៅលើ​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS​នោះ បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​របស់លោក Musk នឹងត្រូវ​ការ​ឲ្យ​ក្រុម​អវកាសយានិក​រស់នៅ​ច្រើន​ឆ្នាំ​នៅលើ​ទី​អវកាស​។​ ​កម្មវិធី​ស្រាវជ្រាវ​របស់​មនុស្សរ​បស់​អង្គការ NASA នឹង​ស្រាវជ្រាវ​លើ​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​នៅលើ​ទី​អវកាស ដែល​រួមទាំង​បញ្ហា​ឯក​កោ​ផងដែរ​។​ ​ថ្វីត្បិតតែ​ក្រុម​អវកាសយានិក​ធ្វើការ​ជាមួយ​ក្រុមការងារ​ដែល​ធ្លាប់​ហ្វឹកហាត់​រួមគ្នា​យ៉ាងណាក្តី ក៏​រយៈពេល​បេសកកម្ម​បច្ចុប្បន្ន​របស់​អង្គការ NASA មានន័យថា វា​ងាយ​នឹងមាន​អារម្មណ៍​ឯក​កោ​ខ្លាំងណាស់ ពិសេស​នៅពេលដែល​ពួកគេ បែក​ចេញពី​មនុស្ស​ជាទី​ស្រលាញ់​នៅផ្ទះ​។​ ​ទោះបីជា​ការប៉ុនប៉ងរ​បស់​អង្គការ NASA​ធ្វើ​ឲ្យ​ប្រាកដថា ក្រុម​អវកាសយានិក បំពាក់​ដោយ​សម្ភារ​ដែល​ពួកគេ​ត្រូវការ​រស់ និង​បន្ត​ការទាក់ទង​ជាមួយ​ផែនដី​យ៉ាងណាក្តី ក៏​អង្គការ NASA​មិន​ធ្លាប់​ដែល​បំពេញតម្រូវការ​ចង់បាន​បំផុត​ដែល​ប៉ះ​ប៉ះពាល់​ក្រុម​អវកាសយានិក​ដែរ គឺ​បញ្ហា​សិច​។​ ​មាននូវ​ក្តីកង្វល់​កើនឡើង​ថា អង្គការ NASA​និង​លោក Musk​ប្រហែលជា​អាច​ភ្លេច​បច្ចេកវិទ្យា​សិច ដែល​សំខាន់​ចាំបាច់​ជួយ​ដល់​ពួកគេ​ពេល​បំពេញបេសកកម្ម​។​ ​បញ្ហា​សិច​នៅលើ​ទី​អវកាស កម្រ​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​ខ្លាំងណាស់ ប៉ុន្តែ​បើសិន​ជាការ​រុក​ដែន​អវកាស​នាពេល​អនាគត​ពាក់ព័ន្ធ​នឹង​បេសកកម្ម​រយៈពេល​ដល់​ទៅ​៣​ឆ្នាំ ច្បាស់​ណាស់​ថា អ្នកធ្វើដំណើរ​ទៅកាន់​ទី​អវកាស ត្រូវតែ​អើពើ​នឹង​ការបំពេញ​បំណង​សិច​សម្រាប់​រយៈពេល​ដ៏​យូរ​នេះ​។​ ​ឧបករណ៍​សិច Teledildonic ដែលជា​តុក្កតា​សិច​អា​ចត​ភ្ជាប់​តាម​អ៊ី​ន​ធឺ​ណេ​ត​នោះ មានការ​ពេញនិយម​ខ្លាំ​ង​ណាស់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​ ​ឧបករណ៍ Teledildonic​មាននូវ​ការពេញនិយម​ខ្លាំង​នៅក្នុង​ចំណោម​គូស្នេហ៍​ដែល​នៅ​ឃ្លាតឆ្ងាយ​ពីគ្នា ដោយសារតែ​វា​អា​ចត​ភ្ជាប់​ទំនាក់ទំនង​ផ្លូវភេទ​បាន​យ៉ាង​ល្អ បើទោះបីជា​ពួកគេ​នៅ​ឆ្ងាយ​ពីគ្នា​ក៏ដោយ​។​ ​ការប្រើប្រាស់​ឧបករណ៍ Teledildonic​នៅលើ​ទី​អវកាស នឹង​ផ្តល់​ឲ្យ​ក្រុម​អវកាសយានិក​មាន​ទំនាក់ទំនង​ផ្លូវភេទ​ដ៏​ស៊ីជម្រៅ ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ នៅលើ​ផែនដី​៕​