ខ្មោចនាវាផ្ទុកយន្ដហោះចម្បាំងរបស់ជប៉ុន២គ្រឿង ត្រូវបានគេរកឃើញនៅក្នុងបាតសមុទ្រ ដែលត្រូវបានគេពន្លិចក្នុងសមរភូមិនៃសម័យសង្រ្គាមលោកលើកទី២

ព័ត៌មានអន្តរជាតិ
0
351
ខ្មោចនាវាផ្ទុកយន្ដហោះចម្បាំង របស់ ជប៉ុន ចំនួន២គ្រឿង ត្រូវបានក្រុមអ្នកស្រាវជ្រាវ រកឃើញ ដែលត្រូវបានគេពន្លិចក្នុង សមរភូមិនៃ សង្រ្គាម លោកលើកទី២ នៅឯតំបន់ប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០១៩។ នាវាផ្ទុកយន្ដហោះចម្បាំងជប៉ុន២ទាំងគ្រឿង គឺស្ថិតនៅក្នុងចំណោមនាវាចម្បាំងទាំង៧គ្រឿង ដែលត្រូវបានពន្លិចនៅក្នុង សមរភូមិ Battle of Midway ដែលជាសង្រ្គាមផ្លូវអាកាស និងសមុទ្ររវាងកងទ័ពអាមេរិក និងជប៉ុន នៅឆ្នាំ១៩៤២។ នាវាផ្ទុកយន្ដហោះចម្បាំងមានឈ្មោះថា Kaga ត្រូវបានរកឃើញកាលពីសប្ដាហ៍មុន ខណៈនាវាចម្បាំងមួយគ្រឿងទៀត ឈ្មោះ Akagi ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ កន្លងទៅ។មិនតែប៉ុណ្ណោះ បំណែក និងនាវាផ្ទុកយន្ដហោះចម្បាំងជប៉ុនទាំង២គ្រឿងនេះ ត្រូវបានគេរកឃើញនៅជម្រៅ៥,៤៩០ម៉ែត្រ នៅក្រោមបាតសមុទ្រនៅឯតំបន់អភិវរក្សសមុទ្រធំជាងគេលើពិភពលោក Papahanaumokuakea Marine National Monument។គួរបញ្ជាក់ថា បើគិតជាសរុបក្នុងសមរភូមិ Battle of Midway កងទ័ពជប៉ុនជាង ២,០០០នាក់បានស្លាប់ និងកងទ័ពអាមេរិក ៣០០នាក់បានបាត់ជីវិត រីឯនាវាចម្បាំងចំនួន៧គ្រឿងត្រូវបានបាញ់ពន្លិច ក្នុងនោះមាននាវាចម្បាំងជប៉ុន៤គ្រឿង ខណៈខ្មោចនាវាចម្បាំងអាមេរិក USS Yorktown ត្រូវបានគេរកឃើញកាលពីឆ្នាំ១៩៩៨៕