លោក​គីម ជុង​អ៊ុន ជិះសេះ​.​ស​ឡើង​ភ្នំ​ពិសិដ្ឋ​ប៉េ​ក​ទូ ជា​ប្រផ្នូល​អាក្រក់ ឫ ល្អ សម្រាប់​ពិភពលោក ?

ព័ត៌មានអន្តរជាតិ
0
334
​កាលពីពេល​កន្លងទៅនេះ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង បាន​បញ្ចេញ​រូបថត​ឃើញ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន ជិះសេះ​.​ស ឡើង​ភ្នំ​ពិសិដ្ឋ ប៉េ​ក​ទូ របស់​ប្រទេសមួយ​នេះ​។​ ​លោក​គីម តែងតែ​ទៅលេង​ភ្នំ​មួយ​នេះ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅ​តំបន់​ឧបទ្វីប មុនពេល​ធ្វើការ​សម្រេច​ចិត្តធំៗ ដែល​រួមទាំង​ការប្រហារជីវិត​ឪពុកមា​ដ៏​មានអំណាច​របស់លោក​កាលពី​ឆ្នាំ​២០១៣ ហើយ​និង​ការបើក​ច្រក​ការទូត​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន កាលពី​ឆ្នាំ​២០១៨​។​ ​ឯកសារ​កូរ៉េខាងជើង បាន​កត់ត្រា​ថា ជីតា​របស់លោក​គីម និង​ជា​ស្ថាបនិក​បង្កើត​កូរ៉េខាងជើង​លោក​គីម អ៊ី​ល​ស៊ុ​ង មាននូវ​មូលដ្ឋាន​ទ័ពព្រៃ​ប្រឆាំងនឹង​ជ៉​ប៉ុន នៅលើ​ជម្រាលភ្នំ​ប៉េ​ក​ទូ អំឡុង​ការគ្រប់គ្រង​របស់​អាណា​និគម​ន៍​ជប៉ុន​ឆ្នាំ​១៩១០-៤៥ នៅ​តំបន់​ឧបទ្វីប​កូរ៉េ​។​ ​ជីវប្រវត្តិ​រូប​ផ្លូវការ​របស់​ឪពុក​លោក​គីម គឺ​លោក​គីម ជុងអ៊ីល បាន​កត់ត្រា​ថា មេដឹកនាំ​ជំនា​ន់ទី​២​រូបនេះ បានកើត​នៅលើ​ភ្នំ​ប៉េ​ក​ទូ ពេលដែល​មាន​ឥ​ន្ធ​នូ​។​ ​ដោយឡែក សេះ​.​ស ក៏​ជា​និមិត្តរូប​ឃោសនា​សម្រាប់​គ្រួសារ​គីម ផងដែរ ដែល​បាន​គ្រប់គ្រង​កូរ៉េខាងជើង​អស់​រយៈពេល​៧​ទសវត្សរ៍​មកហើយ​។​ ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​តែងតែ​បង្ហាញ​រូបលោក​គីម ប្អូនស្រី​របស់គាត់ និង​ឪពុក​របស់គាត់​ជិះសេះ​.​ស ។​ ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ផងដែរ​ថា លោក​គីម បាន​ទៅលេង​សំណង់​អគារ​ស្ថិតនៅក្នុង​ស្រុក​សាម​ជី​យ៉ុ​ន និង​បាន​តវ៉ា​នឹង​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក មកលើ​ប្រទេស​របស់លោក ដោយសារតែ​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ពួកគេ​នោះ​៕ ​