ប្រាសាទ​Shuri ដែលជា​កន្លែង​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​ជប៉ុន ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​

ព័ត៌មានអន្តរជាតិ
0
338
​អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆាបឆេះ​នៅលើ​ប្រាសាទ​Shuri ដែលជា​កន្លែង​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​ជប៉ុន នៅលើ​កោះ​អូ​គី​ណា​វ៉ា ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ ខែតុលា​នេះ ដែល​បាន​ឆេះ​រាលដាល​ពាសពេញ បរិវេណ​បេតិកភណ្ឌ​បេតិកភណ្ឌ​ពិភពលោក​នេះ​តែម្តង ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Channel News Asia​។​ ​រហូតមកដល់​ពេលនេះ ពុំ​មិនទាន់មាន​សេចក្ដីរាយការណ៍​ពី​មូលហេតុ​បង្ក​ឱ្យ​ភ្លើង​ឆាបឆេះ ឬក៏​ជនរ​គ្រោះ ណា​ម្នាក់​នៅឡើយ​ទេ ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​នឹង​អណ្ដាតភ្លើង​។​ ​គួរ​បញ្ជាក់ដែរថា​Shuri ត្រូវបាន​សាងសង់ឡើង​កាលពី​ជាង​៥០០​ឆ្នាំមុន ក្រោម​រជ្ជកាល​ស្ដេច Ryukyu ហើយ​វា​ត្រូវបាន​ចាត់ទុកជា​រតន​សម្បត្តិ​ជប៉ុន​នៅ​ឆ្នាំ​១៩៣៣​។​ ​