ស្រាវជ្រាវ​៖​សង្គ្រាម​អវកាស​អាច​នឹង​ផ្ទុះ​រួចទៅហើយ​ក្រោយ​ការចោទប្រកាន់ថា អាមេរិក​ជា​អ្នក​ផលិត​ថាសហោះ​

ព័ត៌មានអន្តរជាតិ
0
581
​តើ​លោក​អ្នកមាន​ធ្លាប់​ដែល​គិត​ដែរឬទេ​ថា កង​បញ្ជាការ​អវកាស​សហរដ្ឋអាមេរិក និង​កងកម្លាំង​អវកាស​សហរដ្ឋអាមេរិក មាននូវ​លុយខ្មៅ​សម្ងាត់ សម្រាប់​បច្ចេកវិទ្យា​ដ៏​ទំនើប​ដែល​អាចជា​ថាសហោះ និង​ជា​ថាសហោះ​ដែល​ជន​ស៊ីវិល​ធ្លាប់បាន​ប្រទះឃើញ​រួចទៅហើយ​នោះ​? មាននូវ​ភាគរយ​ច្រើន ដែល​អ្នក​អាច​ជឿជាក់​បាន​។ តើ​អ្នកមាន​ធ្លាប់​គិតថា វត្ថុ​ដ៏​អាថ៌កំបាំង​ទាំងនោះ​មាន​រៀង​ជា​ថាស​អាចជា​របស់​អាមេរិក​ដែរឬទេ​? តើ​វា​ប្រហែល​មែន​ទេ​?​។ តើ​លោក​អ្នកមាន​ធ្លាប់​ព្រួយបារម្ភ​ដែរឬទេ​ថា អាវុធ​ដ៏​អាថ៌កំបាំង​ទាំងនេះ និង​សក្តានុពល​របស់​វា នឹងធ្វើ​ឲ្យ​ពួកយើង​ធ្លាក់​ទៅក្នុង​សង្គ្រាម​អវកាស​ដែរឬទេ​? នៅត្រង់ចំណុច​នេះ លោកអ្នក​ច្បាស់​ជា​ជឿថា​វា​នឹង​កើតឡើង​នៅពេល​ណាមួយ​ជាក់​ជាពុំខាន​ឡើយ​។ ហេតុ​ដូច្នេះហើយ តើ​លោក​អ្នកមាន​បានធ្វើ​អ្វីខ្លះ​ហើយ​ឬ​នៅ​ដើម្បី​ទប់ទល់​នឹង​វា​? ​ស្រប​ពេលដែល​អ្នក នៅមាន​មន្ទិលសង្ស័យ​នឹង​ចម្លើយ​របស់​អ្នក លោក Bruce Gagnon នឹង​ស្រាយ​ចម្ងល់​ទាំងអស់នេះ​។ លោក​គឺជា​សហ​ស្ថាបនិក​បង្កើត​ក្រុម​បណ្តាញ​សកល​ប្រឆាំងនឹង​អាវុធ និង​កម្លាំង​នុយក្លេអ៊ែរ​នៅ​ទី​អី​វ​កាស​( Global Network Against Weapons & Nuclear Power in Space) គឺជា​ក្រុម​មួយ​លើកកម្ពស់​ការរក្សា​ទី​អវកាស​ឲ្យ​មាន​សប្តាហ៍​សន្តិភាព​(Keep Space for Peace Week) និង​ការការពារ​សប្តាហ៍​អន្តរជាតិ​ដើម្បី​បញ្ឈប់​យោ​ធូប​នីយកម្ម​នៅ​ទី​អវកាស​(International Week of Protest to Stop the Militarization of Space)​។ លោក Gagnon មានការ​ភ័យខ្លាច​ថា សង្គ្រាម​អវកាស អាច​នឹង​បានចាប់ផ្តើម​ផ្ទុះឡើង​រួចទៅហើយ​។​ ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត Daily Star Online ក្រោយ​ពេលដែល​ក្រុម​បណ្តាញ​សកល​ប្រឆាំងនឹង​អាវុធ និង​កម្លាំង​នុយក្លេអ៊ែរ​នៅ​ទី​អី​វ​កាស បានរៀបចំ​ឡើង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១២ ខែតុលា​កន្លងទៅ លោក Gagnon បាន​រៀបរាប់​ពី​ការ​ឃើញ​រូបថត​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ ដែលជា​យន្តហោះ​កំបាំង​កាយ Northrop Grumman B-21 Raider គឺជា​យន្តហោះ​ចម្បាំង​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ ដែលមាន​សមត្ថភាព​បា​ញ់​អាវុធ​ធម្មតា និង​អាវុធ​នុយក្លេអ៊ែរ​ជំនា​ន់ទី​២​។ យន្តហោះ Northrup បាន​ផលិត​ចេញពី​យន្តហោះ TR-3A Black Manta ដើម្បី​ឲ្យ​វា​មាន​រាងរៅ​ដូចជា​ត្រីកោណ ដូចជា​ថាសហោះ ឬ​ជា​យន្តហោះ​ឈ្លប​ការណ៍​ចារកម្ម ផលិតឡើង​ដោយ​ប្រើប្រាស់​លុយខ្មៅ​។​ លោក Gagnon ធ្លាប់​ឆ្លងកាត់​អស់ហើយ​សង្គ្រាម និង​សន្តិភាព ដោយសារតែ​លោក​ធ្លាប់បាន​បម្រើការ​នៅក្នុង​កងកម្លាំង​អាកាស​អាមេរិក អំ​ឡូង​សង្គ្រាម​នៅ​វៀតណាម និង​ជា​កន្លែង​ដែល​លោក​បាន​ក្លាយជា​សកម្មជន​សន្តិភាព និង​ប្រឆាំងនឹង​អាវុធ​នុយក្លេអ៊ែរ​។​ ​បំណងប្រាថ្នា​សំខាន់​នៃ​ក្រុម​បណ្តាញ​សកល​ប្រឆាំងនឹង​អាវុធ និង​កម្លាំង​នុយក្លេអ៊ែរ​នៅ​ទី​អី​វ​កាស​របស់លោក Gagnon គឺ​រក្សា​ទី​អវកាស​ចៀស​ឆ្ងាយ​ពី​កម្លាំង​នុយក្លេអ៊ែរ ការចម្លង​កម្លាំង​នុយក្លេអ៊ែរ ធ្វើ​ឲ្យ​ទី​អវកាស​រួច​ផុតពី​អាវុធ និង​បញ្ឈប់​ការ​ការប្រើប្រាស់​វា​ដោយ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​។ ការធ្វើ​បាតុកម្ម​រយៈពេល​១​សប្តាហ៍ ជា​រៀងរាល់ឆ្នាំ គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ ហេតុដូច្នេះ​ហើយ​លោក Gagnon កំពុង​បំផុសបំផុល​ចំណាប់អារម្មណ៍ និង​ការទាក់ទាញ​ពី​ការភ័យខ្លាច តាមរយៈ​ការផ្គូផ្គង​ជម្លោះ​ពី​ការប្រទះឃើញ​ថាសហោះ Tic Tacs រាង​ជា​ពស់ ត្រីកោណ និង​រូបរាង​ប្លែកៗ​ជាច្រើន​ទៀត កាលពីពេល​ថ្មីៗ​នេះ ដែល​អាចជា​យាន​សម្ងាត់​(​ថាសហោះ​)​របស់​កង​បញ្ជាការ​អវកាស​អាមេរិក និង​កងកម្លាំង​ទី​អវកាស​អាមេរិក​។​ ​លោក Gagnon មើលឃើញ​ផងដែរ​ថា ជំរំ​យោធា និង​អវកាស សម្រាប់​ក្រុមយុវជន ថា​ជា​កម្មវិធី​មនោគមន៍វិជ្ជា​ដ៏​គួរ​ឲ្យ​ខ្លា​ចមួយ សម្រាប់​ការជ្រើសរើស​ក្រុម​អ្នក​ចម្បាំង​ទី​អវកាស​នាពេល​អនាគត ក្រោមរូបភាព​ការអប់រំ​ទី​អវកាស និង​វិទ្យាសាស្ត្រ​៕​