កូរ៉េខាងជើង​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តម​កលើ​បេសកកម្ម​បរាជ័យ​នៅ​ឋាន​ព្រះ​ច​ន្ទ័​របស់​ឥណ្ឌា​

ព័ត៌មានអន្តរជាតិ
0
341
​ទីភ្នាក់ងារ​អវកាស​ឥណ្ឌា រង​ការវាយប្រហារ​ដោយ​ក្រុម​វាយប្រហា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​កូរ៉េខាងជើង ខណៈពេលដែល​ពួកគេ​ព្យាយាម​ចូល​ចត​យាន​អាវ​កាស​នៅលើ​ឋាន​ព្រះ​ច​ន្ទ័​។​ ​ក្រុម​អ្នកជំនាញ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត បាន​និយាយថា អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​(ISRO) ស្ថិតនៅ​ក្នុងចំណោម​ទីភ្នាក់ងា​រដ្ឋាភិបាល​ចំនួន​៥ ដែល​រង​ការវាយប្រហារ​នេះ​។​ ​គេ​ព្រួយបារម្ភ​ថា ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​ឥណ្ឌា អាច​នឹងត្រូវ​បាន​គេ​បើក​មើល​អ៊ី​ម៉ែ​ល​ដ៏​រសើប​ពី​ក្រុម​វាយប្រហារ​ដោយ​អ៊ី​ន​ធឺ​ណេ​ត​កូរ៉េខាងជើង ដោយ​ពួកគេ​ដំឡើង​ដង្កូវ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​ចៃដន្យ​ចូលទៅក្នុង​ប្រព័ន្ធ​របស់​ពួកគេ​។​ ​ក្រុមមន្ត្រី​កូរ៉េខាងជើង បានធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេសកកម្ម​ឋាន​ព្រះ​ច​ន្ទ័ និង​បានបញ្ចប់​ទៅដោយ​បរាជ័យ ក្រោយពេល​ឥណ្ឌា បាត់បង់​ការទាក់ទង​ជាមួយ​យានអវកាស​របស់ខ្លួន​រួចមក​នោះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការប្រកាស​បែបនេះ ទំនងជា​បណ្តាល​ឲ្យ​មានការ​ប្រកាសអាសន្ន​ប​ន្ថែ​ម​ទៀត រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​របស់​ឥណ្ឌា បាន​ទទួលស្គាល់ថា ពួកគេ​បាន​រង​ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត Financial Times​បាន​ឲ្យ​ដឹងថា ទីភ្នាក់ងារ ISRO រង​ការព្រមាន​ពី​ការវាយប្រហារ​ដោយ​អ៊ី​ន​ធឺ​ណេ​ត អំឡុង​បេសកកម្ម​ឋាន​ព្រះ​ច​ន្ទ័ Chandrayaan-2 កាលពី​ខែកញ្ញា​កន្លងទៅ​។​ ​ទីភ្នាកងារ​អវកាស​មួយ​នេះ បាន​និយាយ​យ៉ាង​ទ​ទួ​ច​ថា ប្រព័ន្ធ​របស់​ពួកគេ មិនបាន​រង​ការរំខាន​ដោយសារតែ​ការប៉ុនប៉ង​វាយប្រហារ​ដោយ​អ៊ី​ន​ធឺ​ណេ​ត​លើក​នេះឡើយ​។​ ​ដោយឡែក លោកនាយក​រដ្ឋមន្ត្រី ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី ដែល​ចង់​ឲ្យ​ឥណ្ឌា ក្លាយជា​មហាអំណាច​អវកាស​ដ៏​ឈានមុខ​គេ នោះ បានប្រកាស​កាលពីដើម​ខែ​នេះ​ថា ប្រទេស​របស់លោក​បាន​ឈាន​ជើង​ចូលក្នុង​ក្រុម​សម្ព័ន្ធ​មហាអំណាច​អវកាស​ហើយ​។​ ​គួររំឭកថា ឥណ្ឌា បាន​បាញ់​បង្ហោះ​ផ្កាយរណប​ទៅកាន់​ទី​អវកាស​កាលពី​ខែមីនា​កន្លងទៅ ដើម្បី​ក្លាយជា​ប្រទេស​ទី​៤ បន្ទាប់ពី​សហរដ្ឋអាមេរិក រុស្ស៊ី និង​ចិន បញ្ជូន​ផ្កាយរណប​របស់ខ្លួន​ទៅកាន់​តារាវិថី​។​ ​ប៉ុន្តែ​កម្មវិធី​អវកាស​របស់​ពួកគេ បាន​ប្រឈម​នឹង​ដំណើរ​ថយក្រោយ ពេលដែល​ស្ថានីយ៍​គ្រប់គ្រង​នៅ​ទីក្រុង Bengaluru បាន​បាត់បង់​ការទាក់ទងរ​បស់​ពួកគេ​ជាមួយនឹង​យានអវកាស Chandrayaan-2 កាលពី​ខែកញ្ញា​។​ ​បច្ចុប្បន្ន​ទីភ្នាក់ងារ​អវកាស ISRO នឹងធ្វើ​ការវាយតម្លៃ​លើ​លទ្ធភាព​នៃ​គំរាមកំហែង​ពី​ក្រុម​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តរបស់​កូរ៉េខាងជើង​៕​