ម្តាយបង្កើត​រួមគំនិត​ជាមួយ​ប្រុស​សា​ហាយ​ឲ្យ​សម្លាប់​កូនស្រី​ខ្លួនឯង​ដែល​ទើប​អាយុ​៨​ខែ​យ៉ាង​ឃោ​ឃៅ​បំផុត​

ព័ត៌មានអន្តរជាតិ
0
360
​ វា​គឺជា​ហេតុការណ៍​មួយ​ដ៏​ហួសចិត្ត​ជាទីបំផុត នៅពេលដែល​ស្ត្រី​ជា​ម្តាយ​រួមគំនិត​ជាមួយ​បុរស​ជា​សា​ហាយ​ស្មន់​ម្នាក់ ឲ្យ​កាប់​ចិញ្ច្រាំ​ក្បាល​ទារក​អាយុ​ទើប​៨​ខែ​ខ្លួនឯង​ដូច​សាច់ជ្រូក​បី​ជាន់ ដោយ​គ្មាន​ស្រណោះ​ដៃ​បន្តិច​សោះឡើយ​នោះ ដែល​ករណី​មិន​នឹកស្មាន​ដល់​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​បុរស​បេឡា​រូស​។ បុរស​ដៃ​ឆៅ​ជា​ឃាតករ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ជាមួយនឹង​ការបាញ់​កាំភ្លើង​ទម្លុះ​ក្បាល​ចោល​។​ ​ឃាតករ​ម្នាក់នេះ​មានឈ្មោះ Viktar Syarhel (​វី​កតា ស៊ី​យ៉ា​ហេ​ល​)​អាយុ​២៦​ឆ្នាំ បាន​កាប់​ចិញ្ច្រាំ​ទារក Anna Kolb (​អាន់​ណា ខូ​ប​)​ដូច​សាច់ជ្រូក​បី​ជាន់ ក្រោយពេល​ផឹកស៊ី​ស្រវឹងធ្លាក់ភ្នែក​ជាមួយនឹង​មិត្តស្រី​ជា​ម្តាយ​ទារក គឺ​នាង Natallya Kolb(​ណា​តា​ល់​យ៉ា ខូ​ប​) ដែល​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​ផងដែរ​។​ ​តុលាការ Brest Regional Court បាន​បើក​សវ​នា​លើ​ករណី​ដែល​ប្តី​របស់​នាង Kolb​គឺ​លោក Leonid (​លី​អូ​នី​ដ​)​បានមក​ផ្ទះ​ជាមួយនឹង​កូនប្រុស​២​នាក់​របស់​ពួកគេ ហើយ​និង​បានឃើញ​កូនស្រី​របស់គាត់​ដេក​ក្នុង​ថ្លុកឈាម ដោយ​ក្បាល​របស់​នាង​ស្ទើ​តែ​ដាច់ចេញ​ពីគ្នា​ទៅហើយ​។​ ​លោក Syarhel និង​នាង Kolb​បាន​នៅក្បែរនោះ ក្នុងស្ថានភាព​ស្រវឹងស្រា​ជោគជាំ​។ ទារក Anna​មាន​ស្នាមរបួស​៤៦​កន្លែង ហើយ​ត្រូវបាន​សម្លាប់​ដោយសារតែ​កាំបិត​ក្នុង​ចង្ក្រាន​បាយ​។ លោក Syarhel ត្រូវបាន​កាត់ទោស​ប្រហារជីវិត ដោយ​ការបាញ់សម្លាប់ ខណៈពេលដែល​នាង Kolb​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៥​ឆ្នាំ ជាការ​ដាក់ទោស​សម្រាប់​ទង្វើរ​ដ៏​ឃោ​ឃៅ​របស់​ពួកគេ​។​ ​អ្នកជិតខាង​ម្នាក់ បាន​និយាយថា ពេលដែល​លោក Leonid​បាន​ចូលដល់​ផ្ទះល្វែង លោក​ក៏​បានឃើញ​កន្លែងកើតហេតុ​ដូច​ក្នុង​ខ្សែ​ភាព​បែប​រន្ធត់​អញ្ចឹង​ដែរ​។​ ​តុលាការ Brest Regional Court បាន​អះអាងថា ទារក​ម្នាក់នេះ ត្រូវបាន​វាយ​ធ្វើបាប​យ៉ាងធ្ងន់ធ្ងរ មុនពេល​ដែល​នាង​ត្រូវបាន​សម្លាប់ ហើយ​ឃាតករ​រូបនេះ ប្រើ​ទង្វើរ​ឃោ​ឃៅ​ខ្លាំងណាស់​។​ ​ខណៈពេល​នោះដែរ ប្រធានាធិបតី​បេឡា​រូស លោក Alexander Lukashenko បាន​និយាយថា លោក​នឹង​បន្ត​ឯកភាព​ចំពោះ​ទោស​ប្រហារជីវិត បើសិន​វា​គឺជា​អ្វីដែល​សាធារណជន​ចង់បាន​។ យើង​ធ្លាប់​មាននូវ​ការធ្វើប្រជាមតិ​រួចហើយ​កាលពី​ឆ​នាំ​១៩៩៦ ដើម្បី​ឲ្យ​មានទោស​ប្រហារជីវិត​។​ ​សូមបញ្ជាក់ថា មនុស្ស​ប្រុស​ជាង​៤០០​នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត ចាប់តាំងពី​ប្រទេសមួយ​នេះ ទទួលបាន​ឯករាជ្យ​របស់ខ្លួន ក្រោយ​ការ​ដួល​រំលំ​ទៅ​របស់​អតីត​សហភាពសូវៀត​កាលពី​ឆ្នាំ​១៩៩១​។​ ​សហភាព​អឺរ៉ុប ស្ថិតនៅ​ក្នុងចំណោម​អង្គការ​អន្តរជាតិ​ដែល​ជំរុញ​ឲ្យ​ប្រទេស​បេឡា​រូស បញ្ឈប់​ការប្រើប្រាស់​ទោស​ប្រហារជីវិត​មួយ​នេះ​៕​