សត្វ​នាគ​អាយុកាល​២៥០​លាន​ឆ្នាំ​ដែលមាន​ក្បាល​ធំ​ដូច​យក្ស ត្រូវបាន​រកឃើញ​នៅ​ប្រទេស​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
583
​ឆ្អឹង​ហ្វូ​ស៊ី​ល​របស់​សត្វ​ចម្លែក​ដូចជា​នាគ​ដែលមាន​អាយុកាល​២៥០​លាន​ឆ្នាំ ត្រូវបាន​គេ​ជីក​រកឃើញ​ដោយ​ក្រុម​បុរាណវត្ថុវិទូ​នៅក្នុង​ប្រទេស​រុស្ស៊ី​។​ ​សត្វ​ចម្លែក​មួយ​ប្រភេទ​នេះ ទំនងជា​ពពួកសត្វ​នាគ​មុន​បុរេប្រវត្តិសាស្ត្រ “​កូ​ម៉ូ​ដុ​” គឺជា​សត្វ​ចម្លែក​ដែលមាន​ដើមកំណើត​នៅលើ​កោះ Komodo, Rinca, Flores និង Gili Motang របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​ ​ឆ្អឹង​ហ្វូ​ស៊ី​ល​ដែល​រកឃើញ បង្ហាញថា​សត្វ​ចម្លែក​នេះ មាន​ក្បាល​ធំ​ដូច​យក្ស ជាមួយនឹង​ធ្មេញ​ធំៗ​នៅក្នុង​មាត់​របស់​វា ប្រៀបបាន​ទៅនឹង​មុខកាំបិត ដែល​អាច​ចាប់​ហែក​ស៊ី​ចំណី​បាន​យ៉ាង​ងាយស្រួល​។​ ​បន្ទាប់ពី​ឆ្អឹង​ហ្វូ​ស៊ី​ល​រប​ស់វា ដែល​ជីក​បាន​នៅ​ចម្ងាយ​ប្រហែល​៤៥​ម៉ៃ​ល៍ពី​ទីក្រុង Orenburg ស្ថិត​តាម​ដង​ទន្លេ​ឧ​រ៉ា​ល់ ត្រូវបាន​ពិនិត្យ​រួចរាល់ ក្រុម​អ្នកជំនាញ បាន​កំណត់ថា វា​មកពី​ក្រុម​ល្មូ​ន​មួយ​ប្រភេទ​ដែល​គេ​ស្គាល់​ឈ្មោះថា “Erythrosuchid”​។​ ​សត្វ​ចម្លែក​ដែល​គេ​ឲ្យ​ឈ្មោះថា “Garjainia”​នេះ មាន​កម្ពស់​ប្រហែល​១០​ហ្វ៊ូ​ត ហើយ​ពួកវា​ដើរ​ត្រាច់ចរ​នៅតាម​តំបន់​ជីវចម្រុះ​នៅ​ទូទាំង​សកលលោក ដែល​រួមទាំង​នៅ​អឺរ៉ុប​បែក​ខាងកើត អាហ្វ្រិក​ខាងត្បូង ឥណ្ឌា និង​ចិន​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ពពួកសត្វ​ប្រភេទ​នេះ បានរស់នៅ​តាំងពី​យុគសម័យ​មហាទ្វីប Pangaea មកម្ល៉េះ មុនពេល​ដែល​ដី​ផែនដី​ដ៏​ធំ​ល្វឹងល្វើយ ដាច់ចេញ​ពីគ្នា បង្កើតបានជា​ទ្វីប​ដូច​យើង​ឃើញ​សព្វថ្ងៃនេះ​។​ ​លោក​វេជ្ជបណ្ឌិត Richard Butler មកពី​សាកលវិទ្យាល័យ Birmingham​បាន​និយាយថា រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាងនេះទៅទៀត​នោះ គឺ​ឆ្អឹង​សត្វ​មួយ​នេះ ត្រូវបាន​អភិរក្ស​បាន​យ៉ាង​ល្អ​។​ ​លោក​បាន​អះអាងថា ពពួកសត្វ Erythrosuchid គឺមាន​មាឌធំៗ ជា​ប្រភេទ​សត្វ​ល្មូ​ន​ស៊ីសាច់​ជា​ចំណី ដែល​រស់នៅ​ក្រោយ​សម័យ​មុន​ការវិនាស​ផុត​ពូជ​របស់​ពពួក​ដាយ​ណូ​រ​ស័​រ Permo-Triassic ដែលជា​វិបត្តិ​អេកូឡូស៊ី​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ផែនដី​។​ ​សូមបញ្ជាក់ថា ហេតុ​ការសម្លាប់​ផុត​ពូជ​សត្វ​ទ្រង់ទ្រាយ​ធំ​បំផុត Permo-Triassic បាន​កើតឡើង​កាលពី​២៥២​ឆ្នាំមុន ដោយបាន​សម្លាប់​ស្ទើរតែ​សត្វ​គ្រប់​ប្រភេទ​ទាំងអស់​នៅលើ​ផែនដី ក្រោយ​ភ្នំភ្លើង​នៅ​តំបន់​ស៊ី​បេ​រី បាន​ផ្ទុះឡើង ធ្វើ​ឲ្យ​មហាសមុទ្រ​ប្រែក្លាយជា​អាស៊ីត​៕ ​សត្វ Erythrosuchid ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ម្យ៉ាង​ទៀតថា ជា “​សត្វ​ក្រពើ​ក្រហម​” ដោយសារតែ​ពួកវា​មាន​ដងខ្លួន​វែង ហើយ​មាន​ធ្មេញ​ធំៗ ហើយ​និង​រស់រាន​រយៈពេល​ប៉ុន្មាន​លាន​ឆ្នាំមុន សត្វ​ដាយ​ណូ​រ​ស័​រ​៕ ​