ករណី​ធ្លាក់​យន្តហោះ ចំ​ដំបូលផ្ទះ​ប្រជាជន​បណ្តាល​ឲ្យ​មនុស្ស ២៩ នាក់​បាន​ស្លាប់​

ព័ត៌មានអន្តរជាតិ
0
344
​ករណី​ធ្លាក់​យន្តហោះ​បាន​បណ្តាល​ឲ្យ​មនុស្ស ២៩ នាក់​បាន​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ធុន​តូច​មួយគ្រឿង​បន្ទាប់ពី​វា​ហោះ​ចេញដំណើរ​និង​ធ្លាក់ចូល​តំបន់​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​នៃ​ទីក្រុង​ហ្គោ​ម៉ា នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​វិច្ឆិកា ម្សិលមិញ​នេះ​។​ ​យន្តហោះ​ខាងលើនេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Busy Bee បាន​ធ្លាក់ចំ​លើ​លំនៅឋាន​មួយកន្លែង​នៅក្បែរ​ព្រលានយន្តហោះ​នៃ​ទីក្រុង Goma​។ សម្រាប់​មូលហេតុ​វិញ ត្រូវបាន​អាជ្ញាធរ​កុង​ហ្គោ​អះអាងថា ដោយសារតែ​កំហុស​បច្ចេកទេស នៅ​កំឡុងពេល​យន្តហោះ​ប្រឹង​ហោះ​ឡើង​៕