ឃាតកម្ម​កំបាំងមុខ​តារា​ម៉ូ​ដែល​ហូ​ឡង់​ធ្លាក់​ពីលើ​អគារ​ស្លាប់​ក្រោយពី​រួមភេទ​៣​នាក់​ជាមួយ​មហាសេដ្ឋី​អាមេរិក និង​ភរិយា​របស់គាត់​

ព័ត៌មានអន្តរជាតិ
0
384
តារា​ម៉ូ​ដែល​ហូ​ឡង់​ម្នាក់ គឺ​នាង Ivana Smit បាន​ធ្លាក់​ពីលើ​អគារ​ស្លាប់ ក្រោយពី​ធ្វើ​សកម្មភាព​រួមភេទ​គ្នា​៣​នាក់​ជាមួយ​មហាសេដ្ឋី​អង់គ្លេស និង​ភរិយា​របស់គាត់​នោះ ហើយ​នៅពេលនេះ​ក្រុមនគរបាល​អះអាងថា តារា​ស្រី​វ័យក្មេង​ម្នាក់នេះ អាច​នឹងត្រូវ​បាន​គេ​ធ្វើឃាត​។​ ​នាង Ivana Smit អាយុ​១៨​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ស្រាត​ននល​គោក​នៅលើ​រានហាល​ជាន់​ទី​៦​នៃ​អគារ​ផ្ទះល្វែង ស្ថិតនៅក្នុង​រដ្ឋធានី​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ នាង​បាន​ធ្លាក់​ពី​ជាន់​ទី​២០​នៃ​ផ្ទះល្វែង​ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​អាមេរិក Alexander Amado Johnson អាយុ​៤៥​ឆ្នាំ និង​ភរិយា Luna អាយុ​៣២​ឆ្នាំ​។​ ​ប្តី​ប្រពន្ធ​២​នាក់​នេះ បាន​សារភាពថា​ពួកគេ​បាន​លេងល្បែង​លើ​គ្រែ​៣​នាក់​ជាមួយ​នាង Smit ពិតមែន នៅ​យប់​ដែល​នាង​ស្លាប់ ប៉ុន្តែ​ពួកគេ បានធ្វើការ​ច្រានចោល​ទាំងស្រុង​រាល់​ការជាប់​ពាក់ព័ន្ធ​ណាមួយ​នឹង​ការស្លាប់​របស់​នាង ហើយ​ពួកគេ​បាន​អះអាងថា ពួកគេ​បាន​ដេកលក់ នៅពេលដែល​នាង​ធ្លាក់​។​ ​លោក Johnson និង​អ្នកស្រី Luna ត្រូវបាន​ចាប់ខ្លួន ក្រោយ​ប្រទះឃើញ​សាកសព​របស់​នាង Ivana ហើយ​និង​បាន​ចំណាយពេល​២​សប្តាហ៍​នៅក្នុង​ឃុំ​។ ពួកគេ រង​កា​សង្ស័យថា បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​និង​បំពាន​លើ​ច្បាប់​អន្តោប្រវេសន៍ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ដោះលែង​វិញ​ដោយ​គ្មាន​ការចោទប្រកាន់​អ្វី​ទាំងអស់ ក្រោយ​ការធ្វើ​តេស្ត​ឈាម​បង្ហាញថា គ្មាន​តម្រុយ​ណាមួយ​នៃ​ការប្រើប្រាស់​គ្រឿងញៀន ហើយ​ទិដ្ឋាការ​របស់​ពួកគេ​នៅមាន​ស​ណ្ឋា​ប់​ធ្លាប់ នោះ​។​ ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព បាន​រកឃើញថា នាង Smit​បាន​ប្រើប្រាស់​សារធាតុ​កូកាអ៊ីន ហើយ​និង​រកឃើញ​សារធាតុ​ថ្នាំ​អំ​ហ្វេ​តា​មីន ប្រភេទ PMMA នៅក្នុង​ឈាម​របស់​នាង​។​ ​លោក Johnsons បាន​បដិសេធន៍​ចំពោះ​ការផ្តល់​គ្រឿងញៀន​ដល់​នាង Smit ឬ​ពួកគេ​ប្រើ​ខ្លួនឯង​នៅ​យប់​ដែល​នាង​ស្លាប់​។​ ​ក្រោយ​ការស្លាប់​របស់​នាង Smit អ្នកធ្វើ​កោសល្យ​វិ​ច្ច័​យ​ម៉ាឡេស៊ី បាន​អះអាងថា សាកសព​របស់​នាង​ពិបាក​នឹង​រក​ភស្តុតាង​ខ្លាំងណាស់ ខណៈពេលដែល​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែមទៀត​នៅ​ប្រទេស​ហូ​ឡង់​បង្ហាញថា មាន​ស្នាម​ជាំ​នៅលើ​ដងខ្លួន​របស់​នាង​មុនពេល​នាង Smit ធ្លាក់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ តុលាការ​បានចេញ​សាលក្រម​សម្រេច​ថា ការស្លាប់​របស់​នាង Smit គឺជា​គ្រោះអាក្រក់ គ្មាន​នរណាម្នាក់​ត្រូវ​ទទួលខុសត្រូវ​នោះទេ ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​ម៉ាឡេស៊ី កាលពី​សប្តាហ៍​មុន បានផ្តល់​សិទ្ធិ​ដាក់ពាក្យ​បណ្តឹង​របស់​គ្រួសារ​នាង ដើ​ម្បិ​តវ៉ា​នឹង​ការរកឃើញ​របស់​ក្រុម​ស៊ើបអង្កេត​។​ ​លោក Huzir Mohamed គឺជា​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម បាន​និយាយថា តុលាការ​ជាន់ខ្ពស់​បាន​សម្រេច​ថា ការស្លាប់​របស់​នាង Smith​អាច​បង្កឡើង​ដោយ​នរណាម្នាក់ ហើយ​ពួកគេ​ក៏បាន​បញ្ជា​ទៅ​អគ្គមេធាវី ឲ្យ​បើក​ការស៊ើបអង្កេត​ម្តងទៀត​លើ​ករណី​ស្លាប់​របស់​នាង Smit ៕​