ចម្លែកមែនទែន…កូនភ្លោះមានពណ៌សម្បុរខុសគ្នាដូចក្អែកនិងហង្ស

សង្គមប្លែកៗ
0
354
.....​កូនភ្លោះ​ដែល​កើតមក​បែរជា​មាន​ពណ៌​សម្បុរ​ខុសគ្នា ដូច​ក្អែក និង​ហង្ស កម្រ​ជួបប្រទះ​ណាស់​ពីមុនៗ​មក​ទើបតែ​កាលពីពេល​កន្លងមកនេះ​ដែល​ករណីបែបនេះ​បាន​កើតមានឡើង​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ដែល​ឪពុកម្តាយ​មាន​សម្បុរ​ខ្មៅ​ឃ្លី​ក​ដូច​ក្របី​បែរជា​កូនភ្លោះ​ម្នាក់​ខ្មៅ​ខុសគ្នា​ហៅ​អត់​ឮ​!​។ ដា​នី​ញែ​ល​និង​ដាវី​ឌ​អូ​មី​រី​ន បាន​កើតមក​ខុសគ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិនមាន​អ្វី​ដូចគ្នា​បន្តិច​សោះ​។ ម្តាយ​ក្មេង​ទាំងពីរ​នេះ​ឈ្មោះ Stacy អាយុ ៣០ ឆ្នាំ​និង​ឪពុក​ឈ្មោះ Babajide​អាយុ​៣៨​ឆ្នាំ​ពួកគេ​មាន​ស្បែក​ខ្មៅ​ដូចគ្នា​តែ​កូន​របស់​ពួកគេ​ម្នាក់​បែរជា​មាន​ស្បែក​ស​និង​សក់​ពណ៌​ទង់ដែង ហើយ​មាន​ស្បែក​ខ្មៅ​និង​សក់រួញ​ខ្មៅ ទៅវិញ​។​ ​កូនភ្លោះ​ទាំងពីរ​ដែលមាន​ភ្នែក​ពណ៌​ត្នោត​ស្រស់ស្អាត​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​រាល់​ពេលដែល​ពួកគេ​ចេញទៅ​ខាងក្រៅ​ម្តងៗ​នៅ​ទីក្រុង Lagos ប្រទេស​នី​ហ្សេ​រី​យ៉ា​។​ ​ម្តាយ​របស់​ក្មេង​ទាំងពីរ​ដែលជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​បាន​និយាយថា មនុស្ស​ជាច្រើន​តែងតែ​សួរ​នាង​ថា​តើ​ក្មេង​ទាំងពីរ​នេះ​មួយណា​ជា​កូន​របស់​នាង​។ “​ខ្ញុំ​គ្រាន់តែ​និយាយថា​ពួកគេ​ទាំងពីរ​ជា​របស់ខ្ញុំ តែ​ពួកគេ​មើល​មក​ខ្ញុំ​ដូចជា​ខ្ញុំ​និយាយ​លេងសើច​អីចឹង​”​។​​ដា​នី​យ៉ែ​ល​និង​ដាវី​ឌ បានកើត​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ​នៅ​ទីក្រុង Lagos ប្រទេស​នី​ហ្សេ​រី​យ៉ា​។​ Stacy​បាន​និយាយថា​“​ដា​នី​ញែ​ល​កើតមក​មុន​ហើយ​បន្ទាប់មក​គិលានុបដ្ឋាយិកា​បាន​និយាយថា ទារក​ទី​ពីរ​របស់ខ្ញុំ​មាន​សក់​ពណ៌​ទង់ដែង​។​ ​ខ្ញុំ​គិតថា​តើ​វា​អាច​កើតឡើង​យ៉ាងម៉េច​ទៅ​។ ខ្ញុំ​ក្រឡេកមើល​ចុះក្រោម ហើយ​ឃើញ​ដាវី​ឌ​ពិត​ជាមាន​សម្បុរ​ស​មែន​។​ខ្ញុំ​បាន​ហៅ​ប្តី​របស់ខ្ញុំ​ដើម្បី​គាត់​មើលឃើញ ហើយ​ខ្ញុំ​ពិតជា​មិន​យល់​ទេ​”​។​ ​នាង​បាន​បន្ថែមទៀតថា​“​ការផ្តល់​កំណើត​ឲ្យ​ក្មេងប្រុស​ទាំងពីរ​មិនមែនជា​រឿង​ធម្មតា​ទេ​នៅទីនេះ​” ហើយ​ពួកគេ​ពិសេស​សម្រាប់​មនុស្ស​គ្រប់គ្នា​៕​