អ៊ីស្រាអែលសាកល្បងម៉ាស៊ីនមីស៊ីល ឆ្លងទ្វីបបំពាក់ក្បាលគ្រាប់ បរមាណូ ដើម្បីបង្កើនសមត្ថភាព បានដោយជោគជ័យ

ព័ត៌មានអន្តរជាតិ
0
403
អ៊ីស្រាអែល ជា​ប្រទេស​មាន​គ្រាប់បែកបរមាណូ ហើយ​ពេលនេះ អ៊ីស្រាអែល​បាន​បង្កើន​សមត្ថភាព​កាន់តែខ្លាំង​ជាង​មុន​ដោយ​អភិវឌ្ឍន៍​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល់​គ្រាប់​បរមាណូ ។ សកម្មភាព​ខាងលើ​របស់​អ៊ីស្រាអែល​បាន​បង្កក្តី​បា​ម្ភ​យ៉ាងខ្លាំង ដល់​ប្រទេស​អ៊ីរ៉ង់​ដែលជា​សត្រូវ​នឹង​គ្នា​ហើយ​ប្រទេស​ទាំងពីរ​តែងតែ​គំរាមកំហែង​ក​ម្តេច​គ្នា​ទៅវិញទៅមក ។​ពេល​ថ្មីៗ​នេះ អ៊ីស្រាអែល បានប្រកាសថា បាន​សាកល្បង​ដោយ​ជោគជ័យ ម៉ាស៊ីន​មី​ស៊ី​ល​ថ្មី សម្រាប់​ប្រើប្រាស់ នៅលើ​មី​ស៊ី​ល Hetz និង​Jericho អាច​បំពាក់​ក្បាល់​គ្រាប់​បរមាណូ ។​ ​រដ្ឋាភិបាល​ទីក្រុង​តេ​អ៊ីរ៉ង់ បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ពី​សកម្មភាព​របស់​អ៊ីស្រាអែល ។ ជាមួយគ្នា​នោះ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif បាន​ចោទប្រកាន់​ទៅលើ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង ដែល​មិនមាន​សកម្មភាព ថ្កោលទោស ដល់​ឃ្លាំង​អាវុធ​បរមាណូ របស់​អ៊ីស្រាអែល បែ​ជា​នៅ​ស្ងៀ​ប​ស្ងាត់​ទៅវិញ នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ៊ីរ៉ង់ ។ អ៊ីរ៉ង់​ចាត់ទុកថា​សកម្មភាព​ខាងលើ របស់​អ៊ីស្រាអែល ក្នុងការ​សាកល្បង​មី​ស៊ី​ល​បរមាណូ គឺមាន​គោលដៅ​តែមួយគត់​សម្តៅ​ទៅលើ​ប្រទេស​អ៊ីរ៉ង់ ។​ ​កន្លងមក​ថ្មីៗ សារព័ត៌មាន​អ៊ីស្រាអែល បាន​ផ្សាយ​ថា ក្រសួងការពារជាតិ​អ៊ីស្រាអែល បានប្រកាសថា កម្លាំង​ទាហាន​ប្រទេស​នេះ​បាន​សាកល្បង​ម៉ាស៊ីន​ម៉ី​ស៊ី​ល​ថ្មី ទទួលបាន​ជោគជ័យ ។ ការសាកល្បង​ធ្វើឡើង​នៅ​ទីតាំង​យោធា Palmahim ។ បច្ចេកវិទ្យា ម៉ាស៊ីន​មី​ស៊ី​ល​ថ្មី​នោះ​ត្រូវបាន​រក្សា​ជាសម្ងាត់ ហើយក៏​មិនបាន​បញ្ចា​ក់ថា ផលិត​ថ្មី​ឬ ក៏​អភិវឌ្ឍន៍​ពី​មី​ស៊ី​ល​ចាស់​។ ម៉ាស៊ីន​មី​ស៊ី​ល​ខាងលើ​និង​បំពាក់​ឲ្យ​មី​ស៊ី​ល​ប្រភេទ Hetz និង​Jericho​។​ ​មី​ស៊ី​ល Hetz​ជា​ប្រភេទ​មី​ស៊ី​ល​វាយ​ស្ទាក់​រយៈ​ចម្ងាយ​ធ​ម្យ​ម​ប្រកបដោយ​ប្រសិទ្ធិភាព​បំផុត ។​ ​មី​ស៊ី​ល​នេះ​ត្រូវបាន​អភិវឌ្ឍន៍​ទៅជា​មី​ស៊ី​ល Hetz-3 អាច​វាយ​ស្ទា​ក់មី​ស៊ី​ល​សត្រូវ ក្នុង​កម្ពស់​ដល់​ទៅ ១០០​គីឡូម៉ែត្រ ។ ប្រព័ន្ធ​មី​ស៊ី​ល​នេះ​ត្រូវបាន​អ​ភី​វឌ្ឍន៍​ដើម្បី​កម្ទេច​មី​ស៊ី​ល Shahab និង Sajil របស់​អ៊ីរ៉ង់​។​ ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល អាច​វាយប្រហារ គោលដៅ ចម្ងាយ​ដល់​ទៅ ៣៥០០​គីឡូម៉ែត្រ អាច​បំពាក់​ក្បាល់​គ្រាប់​ទម្ងន់ ១​តោន​។ អ៊ីស្រាអែល​បន្ត​អភិវឌ្ឍន៍​មី​ស៊ី​ល Jericho ដែល​អាច​វាយប្រហារ​បា​ន​គោលដៅ​ក្នុង​ចម្ងាយ​ដល់​ទៅ ១១៥០០ គីឡូម៉ែត្រ អាច​បំពាក់​ក្បាល​គ្រាប់​បរមាណូ​។​មី​ស៊ី​ល​ទាំងនោះ​បានធ្វើ​ឲ្យ​អ៊ីរ៉ង់​បារម្ភ​កាន់តែខ្លាំង ជាមួយគ្នានេះ អ៊ីស្រាអែល មាន​ក្បាល​គ្រាប់​បរមាណូ ប្រមាណ ៨០​គ្រាប់​។​