ក្រុមហ៊ុន​យន្តហោះ​ប៊ូ​អ៊ីង 737 MAX របស់​អាមេរិក​សម្រេច​ផ្អាក​ដំណើរការ​

ព័ត៌មានអន្តរជាតិ
0
212
​ កាលពីពេល​កន្លងទៅ កំពូល​យន្តហោះ​ប៊ូ​អ៊ីង 737 MAX របស់​អាមេរិក ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ហោះ ហើរ​នៅ​ទូទាំង​ពិភពលោក ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី ដែល​បានសម្លាប់​ជីវិត​មនុស្ស​ចំនួន ១៥៧ នាក់ កាលពីដើម​ខែមីនា ឆ្នាំ​២០១៩ ។ ​ថ្មីៗ​នេះ ក្រុមហ៊ុន​យក្ស​អាមេរិក Boeing បានប្រកាសថា ខ្លួន​នឹង​ផ្អាក​ការផលិត​យន្តហោះ​ត្រកូល 737 MAX ចាប់ពី​ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ​តទៅ​ហើយ​ការសម្រេចចិត្ត​ផ្អាក​ផលិតកម្ម​របស់​យន្តហោះ 737 MAX គឺ​ត្រូវបាន​ធ្វើឡើង​ដោយយោង​លើក​ត្តា​សំខាន់ៗ​មួយចំនួន ក្នុងនោះ​មាន​ទាំង​ការពន្យារពេល ផ្តល់​អាជ្ញាធរ​សុវត្ថិភាព​ពី​សំណាក់​ប្រតិបត្តិ​ករ​អាកាសចរណ៍​អាមេរិក រហូតដល់​ឆ្នាំ​២០២០ ក៏ដូចជា​ភាពមិនច្បាស់លាស់​នៃ​ការកំណត់​ពេលវេលា ដើម្បី​អនុញ្ញាត​ឲ្យ​យន្តហោះ Boeing 737 MAX នៅ​ទូទាំង​ពិភពលោក​អាចធ្វើ​ប្រតិបត្តិការ​វិញ​ជាដើម​។​ ​គួរ​បញ្ជាក់ដែរថា បន្ទាប់ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ឥណ្ឌូណេស៊ី ដែល​បាន​នាំយក​ជីវិត​មនុស្ស​ចំនួន ១៨៩ នាក់ នា​ខែតុលា ឆ្នាំ ២០១៨ នោះដែរ ក្រុមហ៊ុន​ប៊ូ​អ៊ីង បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​សញ្ញា​ត្រូវបាន​ដក​លែង​ឲ្យ​ដំណើរការ លុះត្រា​ណា​តែ​ក្នុងករណី​បង់លុយ​បន្ថែម ទើប​ប្រព័ន្ធ​សញ្ញា​មួយ​នេះ​អាច​បើក​ឲ្យ​ដំណើរការបាន​។ ក្រុម​អ្នកជំនាញ​រកឃើញថា ក្រុមហ៊ុន​ប៊ូ​អ៊ីង បានសម្រេច​លុបចោល​ប្រព័ន្ធ​សញ្ញា​ជំនួយ នៅលើ​យន្តហោះ​737 MAX ដោយ​មិនបាន​ប្រាប់​ព័ត៌មាន​លម្អិត​ទៅកាន់​អតិថិជន​របស់ខ្លួន ហើយ​នេះ​ជា​មូល​ហេតុដែល​គេ​សង្ស័យថា​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់​។​ ​