លួចមានថ្មីហើយ ថែមទាំងឌឺដងបញ្ឈឺចិត្តទៀតមានអីលើកទ័ពមកវ៉ៃប្រាវ ផ្អើលគេឯងទាំងយប់ សមមុខហើយ! សង្គមប្លែកៗ By Admin - December 19, 2019 0 305 ..សមមុខហើយបុរសជាប្តីម្នាក់នេះ ក្រែងដឹងហើយតើថាការផិតក្បត់ប្រពន្ធលួចនៅដេកអោបស្រីថ្មី គឺប្រពន្ធមានកំហឹងខ្លាំងណាស់ចុះម្តេចឡើយថែមទាំងទូរស័ព្ទឌឺដងព្រមទាំងឲ្យស្រីស្នេហ៍ខមមិនជេរតាមហ្វេសប៊ុកប្រៀបដូចជាយកប្រេងសាំងទៅជៈលើគំនរភ្លើងមានអីឆាបឆេះយ៉ាងសន្ធោសន្ធៅប្រពន្ធដើមលើកគ្នាមកវ៉ៃប្រាវផ្អើលគេទាំងយប់។រឿងប្តីលួចមានស្រីហើយថែមទាំងឆ្លៀតដុតបញ្ឆេះភ្លើងកំហឹងទៀតនេះ បានផ្ទុះឡើងកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ នៅភូមិរោងចក្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាប្តី អាយុ៣៣ឆ្នាំ ជាអ្នកជំនួញ មានកូន៤នាក់។ ចំណែកស្រីស្នេហ៍ឈ្មោះ វ៉ន ម៉ីម៉ី អាយុ២៤ឆ្នាំ មុខរបររកស៊ីចងការលុយ ស្នាក់នៅផ្ទះជួលក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បើតាមប្រពន្ធឲ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេល៦ឆ្នាំមកហើយ រហូតដល់មានកូន៤នាក់ ស្រាប់តែលោកប្តីប្រែចិត្តលួចទៅមានស្រីថ្មី លែងនឹកនាប្រពន្ធកូន និងមិនចូលចូលផ្ទះទេ ។ កាលពីថ្មីៗកន្លងមកនេះ គាត់ឈឺបានទូរស័ព្ទហៅប្តីឲ្យទៅផ្ទះជួយមើលកូនក៏លោកប្តីមិនព្រមទៅដែរ ថែមទាំងនិយាយឌឺដង និងឲ្យស្រីស្នេហ៍ខមុិនជេរគាត់តាមហ្វេសប៊ុក និងពេលនៅជាមួយគ្នាបាននិយាយតាមឆាតបើកវីដេអូឲ្យគាត់មើលទៀត ធ្វើឲ្យគាត់ខឹងរហូតតាមរកបន្ទប់ជួលប្តីនិងស្រីស្នេហ៍ទាល់តែឃើញ ។ ស្ត្រីជាប្រពន្ធបានអះអាងថា ស្រីស្នេហ៍របស់ប្តីគឺជាអតីតស្រីបម្រើខារ៉ាអូខេក្បែរបន្ទប់ជួលនោះដែរ ហើយបច្ចុប្បន្នរកស៊ីដើរចងការប្រាក់គេ ។ បន្ទាប់ពីខឹងទូរស័ព្ទហៅប្តីមកផ្ទះមិនព្រម មក ហើយប្តីថែមទាំងនិយាយឲ្យគាត់មកតាមរកដល់បន្ទប់ជួលទៀតនោះ ទើបគាត់សម្រេចចិត្តជិះរថយន្តមកជាមួយបងប្អូន៦ទៅ៧នាក់មកដល់បន្ទប់ជួលគោះទ្វារហៅប្តីឲ្យបើក ។ ពេលប្តីបើកទ្វារ ទើបបងប្អូនសាច់ញាតិរបស់គាត់នាំគ្នាសម្រុកចូលទៅក្នុងបន្ទប់ប្រវាយប្រតប់គ្នា និងស្រែកឡូឡាផ្អើលដល់អ្នកជិតខាងតែម្តង ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធសូមឲ្យសមត្ថកិច្ចមកឃាត់ខ្លួនប្តីនិងស្រីស្នេហ៍ រួចនាំគ្នាទៅប៉ុស្តិ៍ប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីដោះស្រាយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រពន្ធមិនព្រមសម្របសម្រួលទេគឺប្តឹងបុរសជាប្តី ទើបសមត្ថកិច្ចបញ្ជូនបុរសជាប្តីទៅសាកសួរបន្តនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខទៀត ។ បើយោងតាមច្បាប់ឯកពន្ធភាព បុរសជាប្តីដែលក្បត់ចិត្តប្រពន្ធ អាចប្រឈមនឹងការជាប់ពន្ធនាគារនិងបង់ប្រាក់ជំងឺចិត្តថែមទៀត ។តាមព័ត៌មានពីប៉ុស្ដិ៍ប៉ូលិសទឹកថ្លាបានឱ្យដឹងថា គូជម្លោះរឿងស្នេហ៍ត្រីកោណនេះបានបន្តឈ្លោះគ្នាយ៉ាងជូរចត់មិនអាចសម្របសម្រួលបាននោះទេ ក៏បានបញ្ជូនបន្តក្នុងយប់នោះទៅអធិការដ្ឋានខណ្ឌ ។ ក្រមមន្ត្រីបានពន្យល់ថា បើមិនមានការសម្របសម្រួលនោះទេ និងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ហើយ ។ ទីបំផុតការទាមទារពីសំណាក់ស្ត្រីជាប្រពន្ធឱ្យប្ដីផ្ដាច់ទំនាក់ទំនងជាមួយស្រីស្នេហ៍ ប្ដីក៏ព្រមព្រៀង ។ ទោះជាបែបណា គេមិនដឹងថាតើជំរៅស្នេហាត្រីកោណនេះបានដើរហួសឆ្ងាយរហូតងាកក្រោយបានឬយ៉ាងណានោះទេ ៕