តាម​ទាន់​ប្រពន្ធ​កំពុង​ឡើង​គ្រែ​ជាមួយ​ប្រុស​សាហាយ​ទ្រាំ​អត់​បាន​ដេញតាម​បាញ់សម្លាប់​នាង​ដល់​ផ្លូវ

ព័ត៌មានអន្តរជាតិ
0
878
​បុរស​ម្នាក់ បាន​បាញ់សម្លាប់​ភរិយា​អាយុ​១៩​ឆ្នាំ​របស់ខ្លួន ក្រោយពេល​លោក​តាម​ទាន់​នាង​កំពុង​ឡើង​គ្រែ​ជាមួយ​ប្រុស​សា​ហាយ ។ នាង Osmara J. Martinezត្រូវបានប្តីនាងបាញ់ចំកណ្តាលក្បាលនៅតាម​ផ្លូវ ស្ថិតនៅក្នុង​ទីក្រុង Tehuantepec ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​ ​ក្រុមនគរបាល បាន​សង្ស័យថាប្តីរបស់នាងជាអ្នកបាញ់សម្លាប់នាងក្រោយពេលគាត់មកដល់ផ្ទះឃើញ​នាង​កំពុងតែ​រួមភេទ​ជាមួយ​ប្រុស​សា​ហាយ​។​សេចក្តីរាយការណ៍​ក្នុងស្រុក បាន​ឲ្យ​ដឹងថា ប្តី​របស់​ជនរងគ្រោះ​ឈ្មោះ Alfonso E. R អាយុ​២៦​ឆ្នាំ បាន​រកឃើញ​នាង Osmara នៅ​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ដ៏​រោលរាល​នៅក្នុង​ផ្ទះ​របស់​ពួកគេ ស្ថិតនៅក្នុង​តំបន់​ជិតខាង Lieza ។ ប្រុស​សា​ហាយ​ម្នាក់​នោះ អាច​រត់គេចខ្លួន​រួច ប៉ុន្តែ​នាង Osmara ត្រូវបាន​ប្តី​របស់​នាង​បាញ់​ចំ​កណ្តាល​ក្បាល​នៅតាម​ផ្លូវ​។​ក្រុម​សាច់ញាតិ បាន​រួសរាន់​បញ្ចូល​ខ្យល់​ឲ្យ​នាង ប៉ុន្តែ​មិនអាច​ជួយសង្គ្រោះ​អាយុជីវិត​របស់​នាង​បានឡើយ ហើយ​នាង​ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅ​កន្លែង​ហេតុតែ​ម្តង​។​ក្រុម​អាជ្ញាធរ បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​មួយ​នេះ ហើយ​និង​បាន​រកឃើញ​ឃាតករ​ស្រវឹងស្រា​ដោយមាន​ពាក់​ម៉ាស់​នៅត្រង់​ក​.​របស់គាត់ ហើយ​គាត់​បាន​ព្យាយាម​ចងក​.​សម្លាប់​ខ្លួនឯង ពេលដែល​ពួកគេ​ចូលទៅ​ចាប់គាត់​។​គ្រួសារ​ជនរងគ្រោះ បាន​និយាយប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា នាង Osmara​បាន​ជួប​ប្តី​របស់​នាង នៅ​វ័យ​១៤​ឆ្នាំ ហើយ​នាង​មិនបាន​រៀន​ចប់​វិទ្យាល័យ​នោះទេ​។ ពួកគេបានអះអាងថាពួកគេមិនយល់ព្រមឲ្យប្តីប្រពន្ធទាំង២នាក់រៀបការនោះទេនៅពេលនោះដោយសារតែ​នាង Osmara នៅ​ជា​អនីតិជន​នៅឡើយ និង​មាន​អាយុ​ប្អូន​ប្តី​នាង​រហូតដល់​៧​ឆ្នាំ​។​​សាច់ញាតិ​ម្នាក់ បាន​និយាយប្រាប់​កាសែត El Universalថាយើងមិនដែលយល់ព្រមឲ្យនាងរៀបការជាមួយគាត់​ម្តងណា​ឡើយ​។នាងមកទីនេះមកលេងពួកយើងដោយមានស្នាមនៅលើផ្ទៃមុខនិងរាងកាយ​របស់​នាង​។នាងតែងតែនិយាយថា នាង​ឈឺចាប់​ខ្លាំងណាស់ ពេលដែល​នាង​មកលេង​ម្តងៗ​៕