ពុល​ស្រា​ដូង ស្លាប់​អស់​៨​នាក់ នឹង​ជាង​មួយរយ​នាក់ កំពុងតែ​សង្គ្រោះបន្ទាន់

ព័ត៌មានអន្តរជាតិ
0
358
​ម៉ានីល​៖​ក្រុម មន្ត្រី​សុខាភិបាល​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​យ៉ាងតិច ៨ នាក់​បាន​ស្លាប់ និង ១២០ នាក់​កំពុង​ជួយសង្គ្រោះ នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​ផឹកស្រា​ដូង​នៅក្នុង​ប្រទេស​ហ្វីលីពីន ខណៈ​កំពុង​ប្រារព្ធ​ពិធីជប់លៀង​មុន​ថ្ងៃបុណ្យ​ណូអែល​មកដល់​។ នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន Channel NewsAsia នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ​នេះ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ខេត្ត ឡា​ហ្គូ​ណា និង​ខេត្ត គូ​ហ្សូ​ន នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ានីល ក្រោយពី​ជនរងគ្រោះ​ទាំងអស់ បានទទួល​ទាន​ស្រា​ដូង lambanog ដែលជា​ប្រភេទ​ស្រា​មួយ​ពេញនិយម នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​ហ្វីលីពីន ។​បើតាម​អភិបាលខេត្ត​ក្រោយ​កើតហេតុ​មនុស្ស​ប្រមាណ ១២០​នាក់​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់ ខណៈ​មនុស្ស​ចំនួន ៨​នាក់​ត្រូវបាន​គេ​ប្រកាសថា បាន​បាត់​ជីវិត​។​ ​ ទាក់ទង​នឹង​បញ្ហា​នេះ នាយកដ្ឋាន​សុខាភិបាល​ហ្វីលីពីន បាន​និយាយថា​“ ជនរងគ្រោះ​ទាំងអស់ សុទ្ធតែ​បានទទួល​ស្រា​ដូង ដែល​ប្រភេទ ស្រា​មួយ​ដែល​ពេញនិយម​បំផុត​សម្រាប់​ពលរដ្ឋ​ហ្វីលីពីន ” ។​នាយកដ្ឋាន​សុខាភិបាល​ហ្វីលីពីន​ដដែល ស្រា​ដូង​នេះ​ជារឿយៗ ត្រូវបាន​ក្រុមហ៊ុន​សហគ្រាស​លួច​ផលិត​ខុសច្បាប់ ដោយ​លាយឡំ​ជាមួយ នឹង​សារធាតុ​បន្ថែម​ដ៏​គ្រោះថ្នាក់​។ រដ្ឋបាល​ចំណីអាហារ និង​ឪ​សថ​ហ្វីលីពីន (FDA) បាន​ព្រមាន​អំពី​ការប្រើប្រាស់​ថ្នាំ​មេ​តា​ណុល ដែលមាន គ្រោះថ្នាក់ និង​ហាមឃាត់​ការប្រើប្រាស់​សារធាតុ​បន្ថែម​នៅក្នុង​ក្រុមហ៊ុនផលិតស្រាបៀរ​នៅផ្ទះ​។​គួរ​រម្លឹក​ដែរ​ថា កាលពី​ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​ហ្វីលីពីន ២១​នាក់​បាន​បាត់​ជីវិត ដោយសារ​ទទួលទាន​ស្រា​ដូង​នេ​៕