ឧបទ្ទវហេតុ​រថយន្ត​ដឹក​អ្នកដំណើរ​បើក​បុក​ថ្ម​ធ្លាក់ចូល​ជ្រោះ​ជំរៅ​១៥០ ម៉ែត្រ ……….

ព័ត៌មានអន្តរជាតិ
0
286
​ពិតជា​រន្ធត់​ពេក​ក្រៃ បន្ទាប់ពី​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​ជួប​ឧបទ្ទវហេតុ ធ្លាក់ចូល​ទៅក្នុង​ជ្រោះ​ជ្រៅ​មួយ​នៅ​ឥណ្ឌូណេស៊ី ដែល​បណ្តាល​ឲ្យ​មនុស្ស យ៉ាងហោចណាស់ ២៥​នាក់ បាន​បាត់​បង់ជីវិត និង​១៤​នាក់​ទៀត រងរបួស ។ នេះ​បើតាម​ការអះអាង​ពី​សំណាក់​ក្រុម​អ្នក​ជួយសង្គ្រោះ​នៅ​ថ្ងៃទី​២៤ ខែធ្នូ​។​ ​អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រមាណ​៥០​នាក់​បាន​រេ​ចង្កូត​ធ្លាក់ចូល​ក្នុង​ជ្រោះ​ជំរៅ​១៥០​ម៉ែត្រ​មួយ​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​ខេត្ត ស៊ូ​ម៉ា​ត្រា​ខាងត្បូង និង​បាន​ធ្លាក់​ហូរ​ចូលក្នុង​ទន្លេ​មួយ​។​ ​អ្នកនាំពាក្យ​បានអោយដឹងថា «​រថយន្ត​បាន​បុក​របាំង​ថ្ម​ស៊ីម៉ងត៍​មុន​វា​ធ្លាក់​ចូលក្នុង​ជ្រោះ​។​មនុស្ស​ខ្លះ​នៅជាប់​ក្នុង​រថយន្ត​នៅឡើយ​។​ ​គួរ​រម្លឹក​ដែរ​ថា អាជ្ញាធរ​ឥណ្ឌូណេស៊ី ក៏​កំពុង​បន្ត​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​តាម​រុករក​ជនរងគ្រោះ​ដែល​អាច បាត់​ខ្លួន​ផងដែរ​។ រថយន្តក្រុង​ខាងលើ បាន​ចាក​ចេញពី​ខេត្ត Bengkulu ដើម្បី​ឆ្ពោះទៅកាន់​ក្រុង Pagar Alam នៃ​ខេត្ត​ស៊ូ​ម៉ា​ត្រ​ខាងត្បូង ជាមួយ​មនុស្ស​ចំនួន​២៧​នាក់​ធ្វើដំណើរ​លើ នោះ ៕