ក្រុម​វេជ្ជសាស្ត្រ​៖ ការប្តូរ​សរីរាង្គ​ក្បាលមនុស្ស​លើកដំបូង​នៅលើ​ពិភពលោក អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​

វិទ្យាសាស្ត្រ
0
323
​អ្នកជំនាញ​មនុស្ស​យន្ត និង​ឯកទេស​វះ​គាត់​សរសៃប្រសាទ បាន​អះអាងថា ការប្តូរ​សរីរាង្គ​ក្បាលមនុស្ស​លើកដំបូង​របស់​ពិភពលោក អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​។​ ​លោក​វេជ្ជបណ្ឌិត Bruce Mathew ដែលជា​អតីត​អ្នកឯកទេស​វះកាត់​សរសៃប្រសាទ​នៅឯ​មន្ទីរពេទ្យ NHS​របស់​ចក្រភព​អង់គ្លេស បាន​អះអាងថា នៅក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ការប្តូរ​សរីរាង្គ​ក្បាលមនុស្ស​លើកដំបូង នឹង​កើតឡើង​ហើយ​។​លោក Mathew​បាន​និយាយថា ភាពជឿនលឿន​លើ​ផ្នែក​មនុស្ស​យន្ត ការប្តូរ​កោសិកា​ដើម និង​ការវះកាត់​សរសៃប្រសាទ អាច​នឹង​ផ្ទេរ​ខួរក្បាល និង​ខួរឆ្អឹងខ្នង​រវាង​ខ្លួន​មនុស្ស​២​នាក់​បាន​។​ការប្តូរ​ក្បាលមនុស្ស ត្រូវបាន​អនុវត្តន៍​រួចហើយ​រវាង​ខ្លួន​មនុស្ស​២​នាក់ ជា​កន្លែង​ដែល​ការវះកាត់​រយៈពេល​១៨​ម៉ោង ឃើញ​ឆ្អឹងខ្នង សរសៃប្រសាទ និង​សរសៃឈាម​អា​ចត​ភ្ជាប់​ជាមួយគ្នា​ឡើងវិញ នៅឯ​មន្ទីរពេទ្យ Harbin Medical University​ប្រទេស​ចិន កាលពី​រយៈពេល​២​ឆ្នាំមុន​។​លោក​បាន​និយាយប្រាប់​កាសែត The Telegraph​ថា ចំណាប់អារម្មណ៍​ដំបូង​របស់​ពួកយើង គឺ​ប្រមែរ​ប្រមូល​គំនិត​ដែល​ឆោតល្ងង់ តែ​ជា​ការពិត ។​បើសិនជា​អ្នក​ប្តូរ​ខួរក្បាល​មនុស្ស ហើយ​រក្សា​ខួរក្បាល និង​ខួរឆ្អឹង​ជាមួយគ្នា នោះ​ច្ប៉ា​ស់​ណាស់​ថា វា​នឹង​អាចទៅរួច​។​លោក​និយាយថា អ្នក​ត្រូវតែ​យកចេញ​គ្រោង​ឆ្អឹងខ្នង ដើម្បី​ឲ្យ​អ្នក​អាច​ទម្លាក់​ចូលទៅក្នុង​ខួរក្បាល​ទាំងមូល និង​ខួរឆ្អឹង ចូលទៅក្នុង​ខ្លួន​ថ្មី​។ ជាការ​ពិតណាស់ថា វា​មិនមែនជា​ការងាយស្រួល​នោះទេ ប៉ុន្តែ​វា​ប្រហែលជា​អាច​កើតឡើង​បាន​នៅក្នុង​រយៈពេល​១០​ឆ្នាំក្រោយ​។​សូមបញ្ជាក់ថា ការវះកាត់​ប្តូរ​សរីរាង្គ​ក្បាលមនុស្ស​នេះ នឹង​អាចជួយ​មនុស្ស​ដែល​កើត​ជំងឺ​រលាក់​សាច់ដុំ ពិការ ឬ​សូម្បីតែ​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្លាប់​ហើយ​រស់​ឡើងវិញ​បាន​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការស្រាវជ្រាវ​លើ​ការប្តូរ​សរីរាង្គ​មនុស្ស​នេះ មិន​ទទួលបាន​ការគាំទ្រ​នៅ​អឺរ៉ុប និង​អាមេរិក​នោះទេ​ដោយសារតែ​ក្តីកង្វល់​ពី​សីលធម៌ ប៉ុន្តែ​និតិ​វិធី​នៃ​ការវះកាត់​ប្តូរ​សរីរាង្គ​មនុស្ស ត្រូវបាន​អនុញ្ញាត​នៅក្នុង​ប្រ​ទស​ចិន​៕