អនុរក្ស​ពន្ធនាគារ​ស្រី​លួច​បង្កើត​ភ្លើង​ស្នេហ៍​ក្នុង​បន្ទប់ដេក​របស់ខ្លួន​ជាមួយ​អ្នកទោស​លទ្ធផល​ចុងក្រោយ​ជាប់គុក​១២​ខែ​ជាការ​ព្រមាន​

ព័ត៌មានអន្តរជាតិ
0
510
​អនុរក្ស​ពន្ធនាគារ​ស្រី​វ័យ​២៧​ឆ្នាំ​ម្នាក់ បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ និង​លួច​បង្កាត់ភ្លើង​ស្នេហ៍​ក្នុង​គុក​ជាមួយ​អ្នកទោស​ដ៏​គ្រោះថ្នាក់​ម្នាក់ នៅក្នុង​ពន្ធនាគារ​ធំ​បំផុត​របស់​អង់គ្លេស តែ​ទីបំផុត​នាង​ត្រូវបាន​គេ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល​១២​ខែ​ជាការ​ព្រមាន ក្រោយពី​បែកធ្លាយ​ទំនាក់ទំនង​លួចលាក់​អស់​រយៈពេល​៤​ខែ​របស់​ពួកគេ​រួចមក​នោះ​។​ នាង Ayshea Gunn ត្រូវបាន​គេ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល​១​ឆ្នាំ ក្រោយ​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ ហើយ​និង​ការ​លួច​រួម​សិច ត្រូវបាន​គេ​រកឃើញ រវាង​រូបនាង និង​អ្នកទោស Khuram Razaq អាយុ​២៩​ឆ្នាំ​។​លោក​Razaq​គឺជា​អ្នកទោស​នៅក្នុង​ពន្ធនាគារ Berwyn ស្ថិតនៅក្នុង​ទីក្រុង Wrexham ភាគ​ខាងជើង​រដ្ឋ​វែ​លស៍ ដែល​ត្រូវ​ជាប់គុក​រយៈពេល​១២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការរួម​គំនិត​គ្នា​ប្លន់​។​តុលាការ Mold Crown បាន​បើកសវនាការ​ថា មាននូវ​រូបថត​អ្នក​ទាំង​២​ថើប​គ្នា និង​ឱប​គ្នា​នៅក្នុង​បន្ទប់​ដែក​របស់​នាង Gunn ហើយ​គេ​បាន​រកឃើញ​ទៀតថា នាង Gunn​បាន​លួច​នាំយក​ខោខ្លី​ឲ្យ​គាត់​ដោយ​លាក់​ក្នុង​អាវទ្រនាប់​របស់​នាង​ថែម​ទៀតផង​។​មន្ត្រី​អនុរក្ស​គុក​រូបនេះ មកពី​សង្កាត់ Pant Glas នៃ​ទីក្រុង Wrexham បានទទួល​ស្គាល់​ចំពោះ​ទោសកំហុស​របស់​នាង​នៅឯ​ការិយាល័យ​សាធារណៈ កាលដែល​នាង​បាន​បង្កើតឡើង​ចន្លោះ​ខែកក្កដា និង​ខែវិច្ឆិកា ឆ្នាំមុន​។​លោក​រដ្ឋអាជ្ញា Simon Mills បាន​និយាយថា នាង Gunn គឺជា​មន្ត្រី​អនុរក្ស​គុក នៅក្នុង​ពន្ធនាគារ​ដែល​ដាក់​អ្នកទោស​១.២០០​នាក់​នេះ ចាប់តាំងពី​ពេល​បើក​ដំណើរការ​ដំបូង​កាលពី​ខែ​កុ​ម្ភះ ឆ្នាំ​២០១៧ មកម្ល៉េះ ហើយ​នាង​បានដឹង​ច្បាស់​ពី​ទោស​ពាក់ព័ន្ធ​នឹង​ទង្វើរ​របស់​នាង​។​ ​លោក Mills បាន​អះអាងថា អ្នក​ទាំង​២ គ្មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នោះទេ ពី​ទំនាក់ទំនង​មិន​សមរម្យ​របស់​ពួកគេ​។ មន្ត្រី​ជាច្រើន​នៅក្នុង​ពន្ធនាគារ​នេះ បានកត់សំគាល់​ឃើញថា នាង Gunn ចំណាយពេល​ច្រើន​នៅ​ជាមួយ​លោក Razaq ហើយ​និង​បាន​ចូលទៅក្នុង​បន្ទប់​គុក​របស់គាត់​យ៉ាងយូរ​ទៀតផង​។​ក្រោយពី​មាន​របាយការណ៍​ជាច្រើន ទើប​នាំ​ឲ្យ​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង ហើយ​ទូរស័ព្ទ​របស់គាត់ ក៏ត្រូវ​បាន​ឆេ​ក​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​ទាំង​២ ត្រូវបាន​ទម្លាយ​ការពិត​៕ ​