Home សង្គមប្លែកៗ ព្រោះតែ​ហេតុផល​មួយ​នឹង​សោះ​ធ្វើ​ឲ្យ​កូនស្រី​បង្កើត​សម្រេចចិត្ត​រួម​សិច និង​រៀបការ​ជាមួយ​ឪពុក​ខ្លួនឯង​

ព្រោះតែ​ហេតុផល​មួយ​នឹង​សោះ​ធ្វើ​ឲ្យ​កូនស្រី​បង្កើត​សម្រេចចិត្ត​រួម​សិច និង​រៀបការ​ជាមួយ​ឪពុក​ខ្លួនឯង​

សង្គមប្លែកៗ
0
288
​ដោយសារតែ​ចង់​ដេក​កណ្តាល និង​ខ្លាច​ប្អូនស្រី​ម្តាយ​ទីទៃ​របស់ខ្លួន​រួមភេទ​មុន​ជាមួយនឹង​ឪពុក​បង្កើត កូនស្រី​ម្នាក់ ក៏​សម្រេចចិត្ត​រួមភេទ និង​បន្ត​ទំនាក់ទំនង​ផ្លូវភេទ​នេះ​អស់​រយៈពេល​៣​ឆ្នាំ រហូតដល់​ក្រុមនគរបាល​បើក​ការស៊ើបអង្កេត​បំបែកសំណុំរឿង​ក្តី​ឪពុក​រួមភេទ និង​រៀបការ​ជាមួយ​កូនស្រី​បង្កើត​នេះ​ឪពុក​បង្កើត​ដែល​បាន​ចាប់រំលោភ និង​បាន​រៀបការ​ជាមួយ​កូនស្រី​ពេញវ័យ​របស់ខ្លួន នៅពេលនេះ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគា​រហើយ​នៅ ស្រុក Nebraska សហរដ្ឋអាមេរិក​។​លោក Travis Fieldgrove វ័យ​៤០​ឆ្នាំ មិនបាន​តវ៉ា​អ្វី​ឡើយ​ចំពោះ​ករណី​ចាប់រំលោភ​កូនស្រី​វ័យ​២១​ឆ្នាំ​របស់គាត់ គឺ​នាង Samantha Kershner​នោះឡើយ​។​
ក្រុម​រដ្ឋអាជ្ញា បាន​កាត់បន្ថយ​ការចោទប្រកាន់​ពី​ករណី​ចាប់រំលោភ​សាច់ឈាម​ឯង ដើម្បី​ជា​ថ្នូរ នឹង​ការឆ្លើយ​សភាព​របស់លោក Fieldgrove ។​យោងតាម​ការអះអាងរ​បស់​តុលាការ Adams County District Court បាន​ឲ្យ​ដឹងថា លោក Fieldgrove នឹងត្រូវ​កាត់ទោស​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​ខាងមុខនេះ​។​លោក Fieldgrove បាន​ឆ្លើយ​សារ​ភាពស្រដៀងគ្នា​នេះដែរ​នៅក្នុង​តុលាការ​ស្រុក Hall County ជា​កន្លែង​ដែល​គាត់​រស់នៅ ហើយ​និង​ត្រូវបាន​គេ​កាត់ទោស​កាលពី​ខែឧសភា ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​។​ដោយឡែក កូនស្រី​របស់លោក ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៩​ខែ ក្រោយពេល​នាង​មិន​តវ៉ា នឹង​សេចក្តីរាយការណ៍​ខុសពី​ទង្វើរ​របស់​ពួកគេ​។ កាលពី​ដំបូង​ឡើយ នាង​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ពីបទ​រួម​សិច​ជាមួយ​សាច់ឈាម​ឯង​។​ក្រុមនគរបាល បាន​និយាយថា ឪពុក​កូន​២​នាក់​នេះ បាន​សារភាព​ចំពោះ​ទំនាក់ទំនង​ស្នេហា និង​ផ្លូវភេទ​របស់​ពួកគេ បើទោះបីជា​ពួកគេ​ដឹងថា គឺជា​ឪពុក​កូនបង្កើត​ក៏ដោយ​។​នាង Kershner បាន​និយាយថា នាង​សុខចិត្ត​រួមភេទ​ជាមួយនឹង​ឪពុក​បង្កើត​របស់​នាង ព្រោះតែ​នាង​ចង់​ដេក​កណ្តាល​នៅលើ​គ្រែ​៣​នាក់​ឪពុក​-​កូន​ជាមួយនឹង​ប្អូនស្រី​ម្តាយ​ទីទៃ​របស់​នាង ហើយ​និង​ខ្លាច​ប្អូនស្រី​ម្នាក់នេះ រួមភេទ​បាន​មុន​ជាមួយ​ឪពុក​នាង​។​លោក Fieldgrove បាន​រៀបការ​ជាមួយ​កូនស្រី​របស់លោក នៅ​ស្រុក Adams County កាលពី​ខែតុលា ឆ្នាំមុន រយៈពេល​១​ខែ ក្រោយ​ពេលដែល​ក្រុមនគរបាល​បើក​ការស៊ើបអង្កេត​លើ​ទំនាក់ទំនង​របស់​ពួកគេ​។​ ​សូមបញ្ជាក់ថា ឪពុក​នឹង​កូនស្រី​ម្នាក់នេះ បាន​ជួបគ្នា​វិញ​លើកដំបូង កាលពី​រយៈពេល​៣​ឆ្នាំមុន ពេលដែល​នាង Kershner ពេលដែល​នាង​មាន​អាយុ​១៧​ឆ្នាំ និង​ជា​ពេលដែល​នាង​បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​គាត់​ចាប់តាំងពី​ពេលនោះ​មក​៕