សន្តិសុខ​ត្រូវបាន​រឹត​ប​នឹ្ត​ង​នៅ​ទូទាំង​សហរដ្ឋអាមេរិក ក្រោយ​អ៊ីរ៉ង់​គំរាម​វាយប្រហារ​មកលើ​គោលដៅ​៣៥​របស់​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
292
​ ​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅតាម​ទីក្រុង​ជាច្រើន​ទូទាំង​សហរដ្ឋអាមេរិក ដែល​រួមទាំង​ទី​ស្មសាន​ជាតិ Arlington ផងដែរ ក្រោយ​ពេលដែល​អ៊ីរ៉ង់ គំរាម​វាយប្រហារ​មកលើ​គោលដៅ​ចំនួន​៣៥​របស់​អាមេរិក​។​ទី​ស្មសាន​យោធា​នៅក្នុង​រដ្ឋ Virginia​បាន​និយាយ​តាម Twitter​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​នឹង​បង្កើន​សន្តិសុខ ហើយ​និង​បង្កើន​ការត្រួតពិនិត្យ ដោយសារតែ​ស្ថានភាព​តានតឹង​ដូច​ពេលបច្ចុប្បន្ន​នេះ​។​ ​ការបង្កើន​សន្តិសុខ​បែបនេះ បាន​កើតមានឡើង ក្រោយពេល​អ៊ីរ៉ង់​សន្យាថា នឹង​សងសឹក​ដល់ទី​បញ្ច​ប់ស​ម្រា​ប់​ការសម្លាប់​មេដឹកនាំ​យោធា​កំពូល​របស់​ពួកគេ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani នៅក្នុង​ការវាយប្រហារ​ដោយ​ដ្រូ​ន​សហរដ្ឋអាមេរិក​។​ទីក្រុង New York, Boston និង Los Angeles បានប្រកាស​ដូចគ្នា​ថា ពួកគេ​នឹង​រឹតបន្តឹង​សន្តិសុខ ក្រោយពេល​ការស្លាប់​របស់លោក Soleimani ដែល​ត្រូវបាន​មន្ទីរ​ប​ច្ច​កោណ​ចាត់ទុកថា​ជា​មេដឹកនាំ​អង្គការ​ភេរវកម្ម គឺ​កងកម្លាំង​ច​ម្រាំ​ង​ឃូ​ដ​។​ក្រុមនគរបាល​ប្រចាំ​នៅ​ឧទ្យាន​សហរដ្ឋអាមេរិក បានប្រកាស​ផងដែរ​ថា ពួកគេ​ក៏​ពង្រឹង​សន្តិសុខ​ដូចគ្នា​នៅ​ទូទាំងប្រទេស​។​អ៊ីរ៉ង់​បានធ្វើការ​គំរាមកំហែង​ដាច់អហង្កា​ថា​នឹង​សងសឹក​សហរដ្ឋអាមេរិក ក្រោយ​ពេលដែល​លោក​ប្រធានាធិបតី Donald Trump​បាន​បញ្ជា​ឲ្យ​សម្លាប់​លោក Soleimani' ខណៈពេលដែល​ប្រជាជន​អ៊ីរ៉ង់ បាន​លើក​ទង់​ក្រហម​សងសឹក​នៅតាម​ដងផ្លូវ​ផងដែរ​។​ខណៈពេល​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ Gholamali Abuhamzeh ដែលជា​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ បាន​គូសបញ្ជាក់​ពី​គោលដៅ​ជាច្រើន​ដែល​អ៊ីរ៉ង់ នឹងធ្វើ​។​ ​លោក Abuhamzeh​បាន​និយាយ​យ​ថា ច្រក​សមុទ្រ Hormuz គឺជា​ច្រក​ឆ្លងកាត់​ដ៏​សំខាន់​មួយ​សម្រាប់​លោកខាងលិច និង​នាវាចម្បាំង​សហរដ្ឋអាមេរិក ឆ្លងកាត់​ទីនោះ ហើយ​វា​គឺជា​គោលដៅ​សំខាន់​មកលើ​អាមេរិក​ដែល​អ៊ីរ៉ង់​ចង់​បានជា​យូរ​មកហើយ ហើយ​នៅមាន​គោលដៅ​៣៥​ផ្សេងទៀត​របស់​អាមេរិក​នៅក្នុង​តំបន់ ក៏ដូចជា​ទីក្រុង Tel Aviv​របស់​អ៊ីស្រាអែល គឺ​ស្ថិតនៅក្នុង​ចម្ងាយ​វាយប្រហារ​របស់​ពួកយើង​ទាំងអស់​៕