អាមេរិក​បញ្ចេញ​យន្តហោះ​ចម្បាំង F-35A ៥២​គ្រឿង​ដើម្បី​កំ​ញ៉ោង​អ៊ីរ៉ង់​ស្របពេល​ភាព​តានតឹង​ឡើងក​ម្តៅ​ដល់​កម្រិត​កំពូល​ដែល​អាច​នឹង​ផ្ទុះ​ជា​សង្គ្រាម​

ព័ត៌មានអន្តរជាតិ
0
391
​កងកម្លាំង​ទ័ពអាកាស​សហរដ្ឋអាមេរិក​បា​នស​ម្ញែ​ញ​សាច់ដុំ​យន្តហោះ​ចម្បាំង Lightning II ជាង​៥០​គ្រឿង​នៅលើ​ផ្លូវ​រត់ ដើម្បី​កំ​ញ៉ោ​ញ​អ៊ីរ៉ង់ ស្របពេល​មាន​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ា​ស៊ី​ង​តោន និង ទីក្រុង​តេ​អេ​រ៉ង់ ឡើងដល់​កំពូល​រង់ចាំ​តែ​ការផ្ទុះ​ជា​សង្គ្រាម​នោះ​។​ យន្តហោះ​ចម្បាំង F-35A ចំនួន​៥២​គ្រឿង ដែលមាន​តម្លៃ​សរុប​៤.២​ពាន់​លាន​ដុល្លារ បាន​ហោះ​ចេញពី​មូលដ្ឋាន​កងទ័ពអាកាស Hill Air Force Base ក្នុង​រដ្ឋ Utah កាលពី​ថ្ងៃ​ចន្ទ​។ វា​គឺ​ជាការ​សមយុទ្ធ​មួយ​ធ្វើឡើង​ដោយ​កងកម្លាំង​បម្រុង Fighter Wings កងពល​ទី​៣៨៨ និង​កងពល​ទី​៤១៩ បង្ហាញ​ពី​សមត្ថភាព​របស់​កង​កម្លាំង​អាកាស​សហរដ្ឋអាមេរិក ក្នុងការ​ដាក់ពង្រាយ​ក​ម្លាំ​ង​យន្តហោះ​ចម្បាំង​F-35A​ទ្រង់ទ្រាយ​ធំ​បំផុត​។​ថ្វីត្បិតតែ​វា​គឺ​សមយុទ្ធ​តាម​ការគ្រោងទុក​យ៉ាងណាក្តី តែ​ការបង្ហាញ​យន្តហោះ​នេះ ត្រូវបាន​គេ​មើលឃើញ​ច្បាស់​ថា មាន​ចេតនា​តែមួយគត់​ចង់​កម្លាច​អ៊ីរ៉ង់ ដែល​បាន​គំរាម​វាយប្រហារ​មកលើ​ពួកគេ ក្រោយពី​ដ្រូ​ន​អាមេរិក​បាញ់សម្លាប់​មេដឹកនាំ​យោធា​កំពូល​របស់​ពួកគេ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​កងកម្លាំង​បម្រុង Fighter Wings បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា បច្ចុប្បន្ន​យន្តហោះ​ចម្បាំង​F-35A​មាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ធ្វើសង្គ្រាម​។​កងកម្លាំង​បម្រុង Fighter Wings កងពល​ទី​៤១៩ បាន​និយាយថា យើង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ហោះហើ ការធ្វើ​សង្គ្រាម និង​ការ​ឈ្នះ​សង្គ្រាម​។​ពួកគេ​បាន​បន្តទៀតថា សមយុទ្ធ​មួយ​នេះ បានធ្វើ​តេស្ត​សមត្ថភាព​ពី​ឡុ​តរបស់​ពួកយើង​ក្នុងការ​ដាក់ពង្រាយ​យន្តហោះ​ចម្បាំង​F-35A​ក្នុង​ទ្រង់ទ្រាយ​ធំ​។​ ​សូមបញ្ជាក់ថា យន្តហោះ F-35A មានតម្លៃ​៨.២​លាន​ដុល្លារ​ក្នុង​១​គ្រឿង​។ សហរដ្ឋអាមេរិក ទទួលបាន​យន្តហោះ F-35A លើកដំបូង​របស់ខ្លួន​កាលពី​រយៈពេល​៤​ឆ្នាំមុន​នៅឯ​មូលដ្ឋានទ័ព Hill Air Force Base ៕