ដើម្បី​ផ្គាប់ចិត្ត​ព្រះទ័យ​ព្រះ​នាង Durga​ធ្វើ​ឲ្យ​បុរស​ម្នាក់​ហ៊ាន​ដល់​ថ្នាក់​បូជាយញ្ញ​ប្អូនស្រី​បង្កើត និង​ក្មេងប្រុស​អាយុ​៩​ឆ្នាំ​ទាំង​រស់

ព័ត៌មានអន្តរជាតិ
0
425
​បុរស​ម្នាក់ បានសម្លាប់​ប្អូនស្រី​បង្កើត​អាយុ​១២​ឆ្នាំ​របស់ខ្លួន ដើម្បី​ផ្គាប់ចិត្ត​ទេពធីតា​សង្គ្រាម​ហិណ្ឌូ ខណៈពេលដែល​លោក​ស្ថិតនៅ​ក្រៅ​ឃុំ​ក្រោយ​ដាក់​ដ​ម្ក​ល់​សម្រាប់​ករណី​កាត់​ក្បាល​ក្មេងប្រុស​អាយុ​៩​ឆ្នាំ សម្រាប់​ហេតុផល​តែមួយ ដែល​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា​។​លោក Subhoban Rana អាយុ​២៨​ឆ្នាំ បាន​សារភាព​ចំពោះ​ការបូជា​យញ្ញ​ប្អូនស្រី Janai ដើម្បី​ផ្ញា​ប់​ចិត្ត​ព្រះ​នាង Durga ឲ្យ​បំពេញ​បំណង​របស់លោក​នៅ​ថ្ងៃ​ណាមួយ ក្រោយ​ពេលដែល​លោក​ចេញពី​គុក​។ ​លោក Rana​រង​ការចោទប្រកាន់ថា បាន​នាំ​ប្អូនស្រី​បង្កើត​របស់ខ្លួន​ទៅក្នុង​ព្រៃ​ក្បែរ​ផ្ទះ កាលពី​ថ្ងៃទី​២៤ ខែធ្នូ​កន្លងទៅ ដើម្បី​បូជា​យ​ញ្ញា​រូបនាង​ដល់​ព្រះ​នាង Durga​។​ក្រុមនគរបាល បាន​រកឃើញ​ខ្លួន​អត់​ក្បាល​របស់​នាង Janai​កាលពី​ថ្ងៃទី​៧ ខែមករា​កន្លងទៅ​។ ក្រោយ​ពេលដែល​នាង Janai មិនបាន​វិល​ត្រឡប់មកផ្ទះ​អស់​រយៈពេល​២​ថ្ងៃ គ្រួសារ​របស់​នាង​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ពី​ការបាត់​ខ្លួន​របស់​នាង​នៅឯ​ប៉ុស្តិ៍នគរបាល​ក្នុងស្រុក​។​អ្នកភូមិ​ចាប់ផ្តើម​សង្ស័យ​លើ​លោក Rana​ដោយសារតែ​ការចាប់ខ្លួន​លើក​មុន​របស់គាត់ ពាក់ព័ន្ធ​នឹង​ការបូជា​យញ្ញ​មនុស្ស​ទាំង​រស់​កាលពីរ​យៈ​ពេល​៤​ខែ​មុន​។​លោក Madkar Sandeep Sampat គឺជា​អធិការនគរបាល​ស្រុក Balangir បាន​និយាយថា ក្រោយពី​ការសារភាព​របស់​ឧក្រិដ្ឋជន​ម្នាក់នេះ លោក​ក៏បាន​បញ្ជូន​ក្រុមការងារ​របស់​ពួកយើង​ទៅក្នុង​ព្រៃ ជា​កន្លែង​ដែល​ពួកយើង​បាន​រកឃើញ​សាកសព​គ្មាន​ក្បាល​របស់​ក្មេងស្រី​ម្នាក់​។​លោក​បន្តថា លោក​Rana​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​ម្តង​រួចមកហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៩ សម្រាប់​ការបូជា​យញ្ញ​បងប្អូន​ជីដូនមួយ​អាយុ​៩​ឆ្នាំ​របស់​បុរស​ម្នាក់​ឈ្មោះ Kunja​។​លោក Rana និង​លោក Kunja​ត្រូវបាន​ចាប់ខ្លួន​សម្រាប់​ការ​កាត់​ក្បាល​ក្មេងប្រុស ដែល​ខ្លួន​សព​របស់​ក្មេងប្រុស​បាន​កប់​ក្រោម​ដីខ្សាច់ ហើយ​ក្បាល​របស់គេ​នៅក្បែរនោះ​។​លោក Musuru Rana ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​ក្មេងស្រី Janai បានទាមទារ​សុំ​ឲ្យ​មានការ​ដាក់ទោស​ធ្ងន់​បំផុត​លើ​កូនប្រុស​របស់គាត់ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ដ៏​ឃោ​ឃៅ​បំផុត​មួយ​នេះ​។ ​សូមបញ្ជាក់ថា ព្រះ​នាង Durga​គឺជា​ទេពធីតា​សង្គ្រាម​នៅក្នុង​សាសនា​ហិណ្ឌូ ដែល​ព្រះ​នាង​តែងតែ​ឃើញ​ជិះ​សត្វ​ខ្លា ឬ​សត្វ​សឹង្ហ ហើយ​ព្រះ​នាង​មាន​ដៃ​ច្រើន​កាន់​សុទ្ធតែ​អាវុធ​។​ដោយឡែក ការបូជា​យញ្ញ​មនុស្ស​នៅក្នុង​ប្រទេស​ឥណ្ឌា កម្រ​ឃើញ​កើតឡើង​ខ្លាំងណាស់​ប៉ុន្តែ​ក៏​ធ្លាប់មាន​ករណីបែបនេះ​ខ្លះៗ​ដែរ កាលពីមុន​៕ ​