ពិតជា​ធ្វេសប្រហែស​ពេក​ហើយ​ទុក​ឲ្យ​ក្មេងស្រី​តូច​ដើរ​លើ​គែម​អគារ​ផ្ទះល្វែង​កម្ពស់​៥​ជាន់​បែបនេះ​

ព័ត៌មានអន្តរជាតិ
0
391
នេះ​គឺជា​ពេលវេលា​ដ៏​គួរ​ឲ្យ​តក់ស្លុត​បំផុត​មួយ ពេលដែល​កូនក្មេង​តូច​ម្នាក់​ប្រឈម​នឹង​សេចក្តី​សេចក្តីស្លាប់​គ្រប់​វិនាទី ដោយសារតែ​ការដើរ​លើ​គែម​ផ្ទះល្វែង​ជាន់​ទី​៥​។​វីដេអូ​ដែល​គេ​បាន​បង្ហោះ​តាម​អន​ឡាញ ឃើញ​ក្មេងស្រី​តូច​ម្នាក់ ដើរ​លើ​គែម​ផ្ទះល្វែង​វិស្សមកាល​របស់​គ្រួសារ​មួយ​ស្ថិតនៅក្នុង​ទីក្រុង Adeje នៃ​កោះ Tenerife​ប្រទេស​អេ​ស្ប៉ា​ញ ខណៈពេលដែល​ម្តាយ​របស់​នាង កំពុង​ងូតទឹក​។​ ​ក្រោយ​ឡើង​តាម​បង្អួច រួច​ដើរ​តាម​គែម​ផ្ទះ ក្មេង​តូច​ម្នាក់នេះ ក៏​ដើរ​ដល់​ជណ្តើរ​នៅ​ជុំវិញ​រានហាល ហើយ​និង​បាន​អង្គុយ​នៅ​ទីនោះ​។​ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​មួយទៀត ក្មេងស្រី​តូច​ម្នាក់នេះ មិន​ព្រម​ឡើងទៅ​លើរាន​ហាល​នោះទេ តែ​នាង​បែរជា​ចាប់ផ្តើម​ដើរ​តាមផ្លូវ​ដែល​នាង​ដើរមក​ត្រឡប់មកវិញ​។​ក្មេងស្រី​ម្នាក់នេះ ក៏​លោត​ពេលដែល​នាង​ផុត​ជើង ហើយ​និង​ត្រឡប់មក​តាម​ចង្អូរ​គេ​ម​វិញ មុនពេល​ឈប់​នៅត្រង់​មាត់​បង្អួច ជា​កន្លែង​ដែល​វីដេអូ បញ្ចប់​។​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា គ្រួសារ​ក្មេងស្រី​តូច​ម្នាក់នេះ គឺជា​អ្នកទេសចរ​មកពី​ប្រទេស​ហ្វាំ​ង​ឡង់ ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​នោះទេ​ថា​តើ​ពួកគេ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ឬ​នៅ ចាប់តាំងពី​ជួប​ហេតុការណ៍​ដ៏​គួរ​រន្ធត់​នោះ​។​ក្រុមហ៊ុន​គ្រប់គ្រង​ផ្ទះល្វែង​នេះ​បាន​បញ្ជូន​សេចក្តីរាយការណ៍​សុវត្ថិភាព​ដល់​សាលាក្រុង ដើម្បី​ឆ្លើយតប​នឹង​ឧប្បត្តិហេតុ​មួយ​នេះ​។ ​អ្នកជិតខាង​ម្នាក់ បាន​និយាយថា ពួកគេ​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ នៅពេលដែល​គ្មាន​រឿងហេតុ​អាក្រក់​កើតឡើង​ចំពោះ​ក្មេងស្រី​តូច ខណៈដែល​អ្នកជិតខាង​ម្នាក់ទៀត​បាន​អះអាងថា ក្មេងស្រី​ម្នាក់នេះ ពិតជា​សំណាង​ខ្លាំងណាស់ ដែល​គ្មាន​ខ្យល់​បក់​ឲ្យ​នាង​ធ្លាក់​មក​ដី​៕