ស្នាម​ទឹក​ក្តៅ​ដ៏​ចម្លែក​ទំហំ​ជាង​១​លា​នគ​.​ម​ក្រឡា​ត្រូវបាន​រកឃើញ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​

ព័ត៌មានអន្តរជាតិ
0
727
​ស្នាម​ទឹក​ក្តៅ​ដែលមាន​សីតុណ្ហភាព​ខ្ពស់​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក បានធ្វើ​ឲ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មានការ​ឈឺក្បាល​យ៉ាងខ្លាំង​។​គ្របដណ្តប់​លើ​ផ្ទៃ​ទឹក​ជាង​១​លា​នគ​.​ម​ក្រឡា វា​គឺជា​ស្នាម​ទឹក​ក្តៅ​ដ៏​ធំ​បំផុត​មួយ ស្ថិតនៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលមាន​ចម្ងាយ​ប្រហែល​៨០០​គ​.​ម​ពី​តំបន់ឆ្នេរ​សមុទ្រ​ប្រទេស​ណូ​វែ​ល​សេ​ឡង់​។​ សីតុណ្ហភាព​ទឹក​មធ្យម​នៅក្នុង​តំបន់​នោះ គឺមាន​ប្រហែលជា​៦​អង្សា​សេ​ខ្ពស់ជាង​ការរំពឹងទុក​។​លោក James Renwick គឺជា​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ភូមិសាស្ត្រ បរិស្ថាន និង​វិទ្យាសាស្ត្រ​ផែនដី នៅឯ​សាកលវិទ្យាល័យ Victoria ស្ថិតក្នុង​ទីក្រុង Wellington ប្រទេស​ណូ​វែ​ល​សេ​ឡង់ បាន​និយាយថា វា​គឺជា​ទឹកសមុទ្រ​ដែល​ក្តៅ​ជាងគេ​នៅលើ​ផែនដី​របស់​យើង​នាពេល​ឥឡូវនេះ​។​តាម​ធម្មតា​សីតុណ្ហភាព​របស់​វា​មាន​ត្រឹមតែ​១៥​អង្សា​សេ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេលនេះ វា​មាន​រហូតដល់​លើសពី​២០​អង្សារ​សេ​ទៅហើយ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​ទឹក​ឡើង​ក្តៅ​បែបនេះ គេ​មិនទាន់​ដឹង​ច្បាស់​នោះទេ​។​លោក Renwick បាន​និយាយថា វា​គឺជា​រឿង​ធម្មតា​ទៅហើយ​ដែល​គេ​មើលឃើញ​ទឹក​ក្តៅ​ជាងគេ​នៅក្រៅ​តំបន់ឆ្នេរ​ប្រទេស​ណូ​វែ​ល​សេ​ឡង់ ប៉ុន្តែ​នៅក្នុង​ទំហំ​នៃ​ការឡើង​កម្តៅ​ពី​៤ ឬ​៥ រហូតដល់​៦​អង្សារ​បែបនេះ វា​មិនមែនជា​រឿង​ធម្មតា​នោះទេ​។ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ នឹង​ចាប់ផ្តើម​ការសិក្សា​របស់​ពួកគេ ដើម្បី​កំណត់​ឲ្យ​បាន​ពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​ទឹក​មហាសមុទ្រ​ឡើងក​ម្តៅ​ខុសពី​ធម្មតា​បែបនេះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការឡើង​កម្តៅ​ផែនដី ក៏​អាចជា​បាតុភូត​មួយ​ដែល​នាំ​ឲ្យ​ទឹក​មហាសមុទ្រ​ឡើងក​ម្តៅ​ផងដែរ ហើយ​វា​អាច​បណ្តាលមកពី​ស្រទាប់​ស្តើង​របស់​មហាសមុទ្រ​ក៏​ថា​បាន ដែល​នាំ​ឲ្យ​ទឹក​ឡើងក​ម្តៅ​បែបនេះ​៕ ​