អ្នកវិទ្យាសាស្ត្រ​លើកដំបូង​គេ​របស់​អង់គ្លេស​អះអាងថា មនុស្ស​ក្រៅ​ភព​មាន​ពិតមែន ហើយ​អាចធ្វើ​ដំណើរ​មកកាន់​ផែនដី​រួចទៅហើយ

ព័ត៌មានអន្តរជាតិ
0
453
អ្នកវិទ្យាសាស្ត្រ​ដំបូង​គេ​របស់​អង់គ្លេស គឺ​លោកស្រី​វេជ្ជបណ្ឌិត Helen Sharman បាន​អះអាងថា និយាយថា មនុស្ស​ពិភព​ផ្កាយ​មាន​ពិតមែន ហើយ​អាច​នឹងធ្វើ​ដំណើរ​មកកាន់​ផែនដី​រួចទៅហើយ គ្រាន់តែ​ពួកយើង​មិនអាច​ជួប​ពួកគេ​តែប៉ុណ្ណោះ​។​អវកាសយានិក​វ័យ​៥៦​ឆ្នាំ​ម្នាក់នេះ បាន​និយាយថា អាច​នឹងមាន​នូវ​ជីវិត​បែបនេះ​នៅ​ទីនោះ ដោយសារតែ​ទីនោះ មាននូវ​តារា​រាប់ពាន់​លាន ហើយ​និង​ប្រព័ន្ធ​ព្រះអាទិត្យ​។​ គួរ​ឲ្យ​ដឹងថា លោកស្រី Helen Sharman បាន​ឡើងទៅ​កាន់​គន្លង​តារាវិថី កាលពី​ឆ្នាំ​១៩៩១ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​សហភាពសូវៀត ហើយ​និង​បាន​ចំណាយពេល​ជិត​៨​ថ្ងៃ​នៅក្នុង​ទី​អវកាស​នៅលើ​យាន Soyuz TM-12 និង​ក្នុង​ស្ថានីយ៍​អវកាស Mir មុន​ពេលដែល​លោកស្រី វិលត្រឡប់​មកកាន់​ផែនដី​វិញ​។​អវកាសយានិក​លើកដំបូង​របស់​អង់គ្លេស​រូបនេះ បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី The Observer Magazine ថា មនុស្ស​ក្រៅ​ភព​ពិត​មាន​ពិតមែន ដោយសារ​តែមាន​តារា​រាប់ពាន់​លាន​នៅក្នុង​ចក្រ​វា​ឡ ដែល​វា​ត្រូវតែ​មានជីវិត​ខុសប្លែកគ្នា​។​លោកស្រី​បន្តថា តើ​ពួកគេ​ដូចជា​អ្នក និង​ខ្ញុំ បង្កើតឡើង​ពី​កាបូន និង​អ៊ី​ដ្រូ​ហ្សែ​ន​ឬ​? ប្រហែលជា​មិនមែន​នោះទេ​។ វា​អាចទៅរួច​ដែល​វា​បានធ្វើ​ដំណើរ​មកកាន់​ផែនដី​យើង​រួចទៅហើយ គ្រាន់តែ​ពួកយើង​មិនអាច​ជួប​ជាមួយ​ពួកគេ​ប៉ុណ្ណោះ​។​នៅក្នុង​បទសម្ភាសន៍​នោះដែរ លោកស្រី Sharman បាន​រំឭក​ផងដែរ​ពី​ពេលដែល​លោកស្រី​នៅ​ទី​អវកាស និង​កាលដែល​លោកស្រី​គឺជា​ស្ត្រី​អង់គ្លេស​លើកដំបូង​គេ បាន​ឡើង​ដល់ទី​អវកាស​។​លោកស្រី បាន​និយាយថា ពេលដែល​លោក Tim Peake​ឡើងទៅ​កាន់​ទី​អវកាស មនុស្ស​មួយចំនួន​បាន​ភ្លេច​អ្នកស្រី​អស់ហើយ​។ លោកស្រី Sharman បាន​បញ្ជាក់ថា ច្បាស់​ណាស់​ថា មនុស្ស​ពិភព​ផ្កាយ​ពិតជា​មាន​ពិតមែន ហើយ​អ្នកស្រី​ពិត​ជាង់​ជួប​ជាមួយ​មនុស្ស​ក្រៅ​ភព​ទាំងអស់នោះ​ខ្លាំងណាស់​។​ ​សូមបញ្ជាក់ថា លោកស្រី Sharman ត្រូវបាន​ជ្រើសរើស​សោយ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី នៅក្នុង​ឆ្នាំ​១៩៨៩ ហើយ​ក្រោយពី​ហ្វឹកហាត់​អស់​រយៈពេល​១៨​ខែ លោកស្រី គ៏​បាន​ឡើងទៅ​ដល់ទី​អវកាស និង​បាន​ចំណាយពេល​នៅ​ទីនោះ​រយៈពេល​ជិត​៨​ថ្ងៃ​។ ចាប់តាំងពី​វិលត្រឡប់​ពី​ទី​អវកាស​វិញ លោកស្រី បដិសេធន៍​មិន​ចូលរួម​ក្នុង​គម្រោង​អវកាស ជាមួយនឹង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប កាលពី​ឆ្នាំ​១៩៩២ និង​ឆ្នាំ​១៩៩៨៕ ​